លួចស្រលាញ់គេតែម្នាក់ឯងវាហត់ តែអ្នកព្យាយាមកុហកចិត្តខ្លួនឯងរឹតតែហត់លើសដើម 

នៅពេលដែលយើងស្រលាញ់នរណាម្នាក់ ហើយគេស្រលាញ់យើងដែរនោះ វាជារឿងមួយដែលធ្វើឱ្យយើងរីករាយ ស្រស់បំព្រង ប៉ុន្តែបើ Crushលើគេ ហើយគេបែរជាមិនស្រលាញ់យើងវិញនោះ វាពិតជាធ្វើឱ្យយើងពិបាកចិត្តម្នាក់ឯងបំផុត ដែលគ្រប់ពេលយើងត្រូវតាមយកចិត្តគេ និងសម្របតាមគេគ្រប់រឿង ដើម្បីឱ្យគេពេញចិត្តនឹងយើង តែការធ្វើបែបនេះវាពិតជាហត់ខ្លាំងណាស់ នៅពេលដែលជីវិតទាំងមូលគ្មានសុភមង្គលពិតប្រាកដ មានតែសុភមង្គលក្លែងក្លាយបានមកពីការមិនពេញចិត្តរបស់គេ ដែលផ្តល់ឱ្យយើងដោយមិនសុទ្ធចិត្ត។

73458718_3757333924292148_951087586774876160_n

ស្នេហាបែបនេះ វាមិនយូរអង្វែងទេ ព្រោះយើងគិតពីគេតែម្នាក់ឯង Sad ម្នាក់ឯង ដូច្នេះកុំនៅក្បែរស្នេហាក្លែងក្លាយបែបនេះអី គ្មានក្តីសុខទេ យើងគិតថាយើងស្រលាញ់គេ បាននៅក្បែរគេមានក្តីសុខ ប៉ុន្តែយើងនៅក្បែរគេមែនពិត តែបេះដូង និងចិត្តគេមិននៅក្បែរយើងទេ ដូចេ្នះវាគ្មានន័យអីទេ ហើយពេលខ្លះយើងគួរតែចេះផ្តល់ឱកាស និងមើលមនុស្សដែលគេនៅក្បែរយើង យកចិត្តយើង គេស្រលាញ់យើង ព្រមតាមយើងទៅគឺល្អជាង បានន័យថាសុខចិត្តឱ្យគេស្រលាញ់យើង តាមយើង យកចិត្តទុកដាក់យើង Care យើង ផ្កាប់ចិត្តយើងវិញទៅទើបមិនហត់។

ហើយថ្ងៃណាមួយយើងគង់តែមានចិត្តអាណិត បាក់ចិត្តលើគេ និងមើលឃើញពីតម្លៃអ្នកដែលគេនៅក្បែរយើង មើលថែយើងនោះជាមិនខាន ព្រោះពេលយើងមានបញ្ហាមានគេតាមជួយ ប្រឹក្សា Care យើង មិនធ្វើឱ្យយើង Sad ហេតុនេះយើងលែងឯកាទៀតហើយ ចឹងយើងគួរបើកឱកាសខ្លួនឯង ដើម្បីស្វែងយល់មនុស្សរបៀបនេះវិញ  ចាំទុកណាតាមយកចិត្តគេពេក វាហត់តែខ្លួនឯងទេ តែបើមានតាមយកយើងវិញទើបវាមិនហត់ ៕

រក្សាសិទ្ធ៖ ក្នុងស្រុក

70940596_3625949807430561_7239208621978943488_n