អ្នកជំនាញបង្ហាញថា៖ ៥ ផ្នែករបស់ត្រីមានភាពកខ្វក់ខ្លាំង ទោះ​បី​​​ស្តាយ​យ៉ាង​ណា​ កុំ​ញ៉ាំ​ឱ្យសោះប្រយ័ត្នគ្រោះថ្នាក់

(Knongsrok): មានផ្នែកខ្លះរបស់ត្រីដែលមិនត្រូវបានណែនាំឱ្យទទួលទាននោះទេ ដូច្នេះវាជាការល្អប្រសើរបំផុតក្នុងការយកវាចេញភ្លាមៗក្នុងអំឡុងពេលអ្នកធ្វើត្រី!

ត្រីជាអាហារដែលមិនអាចខ្វះបានចំពោះមុខម្ហូបក្នុងគ្រួសារ ទាំងរសជាតិឆ្ងាញ់ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស័ក្តិសមសម្រាប់មនុស្សជាច្រើន។ ការទទួលទានត្រីជាប្រចាំ មានឥទ្ធិពលធ្វើឱ្យភ្នែកប្រសើរឡើង បង្កើនការចងចាំ និងផ្តល់សារធាតុចិញ្ចឹមរាប់រយសម្រាប់រាងកាយ។ លើសពីនេះខ្លាញ់ត្រីមិនត្រឹមតែមិនបណ្តាលឱ្យធាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអូមេហ្គា 3 ដែលជួយពង្រឹងខួរក្បាល និងការពារការបង្កើតកូឡេស្តេរ៉ុលអាក្រក់។

ការរៀបរាប់ខាងលើជាហេតុផលដែលត្រីបានក្លាយជា "អាទិភាពទីមួយ" របស់មនុស្សជាច្រើន នៅពេលទៅផ្សារ។ បើអ្នកទិញត្រីយកទៅធ្វើម្ហូបអាហារ អ្នកត្រូវតែធ្វើវាឱ្យស្អាត ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ផ្នែកទាំងអស់របស់ត្រីអាចបរិភោគបាននោះទេ ព្រោះផ្នែកខ្លះមានផ្ទុកបាក់តេរី និងជាតិពុលច្រើន ដែលងាយនឹងកើតជំងឺប្រសិនបើបរិភោគ។ ខាង​ក្រោម​ជា​ផ្នែក​របស់​ត្រី​ដែល​មិន​គួរ​បរិភោគ៖

៥ ផ្នែក "កខ្វក់" នៅក្នុងត្រី អ្នកត្រូវត្រូវចៀសវាងបរិភោគ បើមិនដូច្នោះទេនឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

១. ក្បាលត្រី

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ក្បាល​ត្រី ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ជាង​សាច់។ មិន​នឹក​ស្មាន​ថា មនុស្ស​មួយ​ចំនួន​គិត​ថា «ត្រីកន្លែងណាក៏ញ៉ាំ​​បានដែរ» គួរ​ព្យាយាម​ញ៉ាំ​ក្បាល​ត្រី​ឲ្យ​បាន​ច្រើន។ ប៉ុន្តែជាវាមិនដូច្នោះទេ! ផ្នែកនេះត្រូវបានព្រមានដោយអ្នកជំនាញថា វាមានផ្ទុកជាតិពុល និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជាច្រើន។

ការសិក្សាជាច្រើនបង្ហាញថា ត្រីកាន់តែធំ វាកាន់តែរស់បានយូរ ដូច្នេះអតិសុខុមប្រាណនៅក្នុងក្បាលកាន់តែខ្ពស់។ ជាតិបារតនៅក្នុងក្បាលត្រីជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមផ្នែកផ្សេងទៀត។ លើសពីនេះ ត្រីដែលរស់នៅក្នុងទឹកកខ្វក់ ក្បាលងាយនឹងមានជាតិពុល ការបរិភោគច្រើនពេកនឹងកកកុញក្នុងមនុស្ស និងបង្កជាជំងឺគ្រប់ពេលវេលា។

២. ប្រមាត់ត្រី

ស្ត្រីមេផ្ទះនៅពេលកែច្នៃត្រី គួរតែចងចាំត្រូវយកប្រមាត់ត្រីចេញ ព្រោះផ្នែកនេះមានផ្ទុកនូវសារធាតុពុលជាច្រើនដូចជាអាស៊ីត cholic និងអាស៊ីត hydrocyanic ។ យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា (NCBI) ការទទួលទានប្រមាត់ត្រីគឺជាមូលហេតុនៃជំងឺខ្សោយតម្រងនោម និងការខូចខាតថ្លើមស្រួចស្រាវ។

ក្រៅ​ពី​នេះ ការ​បរិភោគ​​ប្រមាត់​របស់​ត្រី​មិន​​ត្រឹម​ត្រូវ​ងាយ​នឹង​ពុល និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត។ ជាតិពុលនៅក្នុងទឹកប្រមាត់ត្រីត្រូវបានកំណត់ថាជា cyprinoid sulfate ដែលជាអាស៊ីតទឹកប្រមាត់ C27 ការចូលទៅក្នុងខ្លួននឹងប៉ះពាល់ដល់សរីរាង្គខាងក្នុង សរីរាង្គបន្តពូជ និងប្រព័ន្ធឈាម។

ជាតិពុលនៅក្នុងទឹកប្រមាត់ត្រីត្រូវបានរកឃើញតែនៅក្នុងទឹកប្រមាត់ ថ្លើម និងលំពែងរបស់ត្រីប៉ុណ្ណោះ។ ពួកវាក៏មានស្ថេរភាពផងដែរនៅក្រោមសីតុណ្ហភាពខ្ពស់ដែលធ្វើឱ្យវាអាចធ្វើទៅបានដើម្បីឱ្យមនុស្សពុល សូម្បីតែបន្ទាប់ពីចម្អិនពេញលេញក៏ដោយ។ ពេល​ទិញ​ត្រូវ​ជ្រើស​រើស​ត្រី​ដែល​ស្រស់មិនបែកប្រមាត់​ ក្រែង​ជាតិពុល​ជ្រាប​ចូល​សាច់។ ប្រសិនបើបែក ត្រូវតែលាងសម្អាតឱ្យបានច្រើនដង ដើម្បីសម្អាត ឬកាត់ផ្នែកដែលប្រឡាក់ដោយទឹកប្រមាត់នោះចោលតែម្តង។

Unnamed 1 1417

៣. ពោះត្រីមានភ្នាសខ្មៅ

ភ្នាសខ្មៅនៅក្នុងពោះរបស់ត្រីគឺជា peritoneum របស់ត្រី ដែលការពារសរីរាង្គខាងក្នុង និងរំអិលពួកវា។ នេះបើយោងតាមវិទ្យាសាស្រ្ត ភ្នាសនេះគឺជាការបំបែកនៃកោសិកាសារធាតុពណ៌ ដូច្នេះវាមានពណ៌ខ្មៅ នៅពេលបរិភោគវាមានរសជាតិខ្លាញ់បន្តិច ដូច្នេះគ្រួសារជាច្រើនតែងតែញ៉ាំវាដោយមិនបានកែច្នៃច្រើនឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញអះអាងថា ផ្នែកនេះមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែតម្លៃអាហារូបត្ថម្ភមិនបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងនោះទេ។ នេះក៏ជាកន្លែងដែលភាពកខ្វក់ និងភក់កកកុញនៅក្នុងត្រី។ ពេល​យើង​ញ៉ាំ​វា​នឹង​មាន​ជាតិពុល​ខ្លាំង​។ នៅពេលធ្វើត្រី ការកាត់វាបោះចោលគឺល្អបំផុត សូមកុំស្ដាយវាអី។

៤. ពោះវៀនត្រី

កាលពីមុនចាស់ៗពីដើមមានគំនិតថា "ពោះវៀនត្រីមានជីវជាតិជាងបន្លែ" ការបរិភោគពោះវៀនត្រីមានជីវជាតិច្រើនជាងការបរិភោគបន្លែ។ ទោះជាយ៉ាងណាក៏ដោយ ពោះវៀនគឺជាផ្នែកដ៏កខ្វក់បំផុតរបស់ត្រី។ ដោយសារពួកវារស់នៅក្នុងទឹក ពួកវាតែងតែស៊ីពពួកប៉ារ៉ាស៊ីតជាច្រើនដូចជា ពងរុយ ពងដង្កូវជាដើម ប្រសិនបើពួកគេស៊ី ពោះវៀនរបស់ត្រីដែលមានប៉ារ៉ាស៊ីត មានហានិភ័យដល់ជំងឺថ្លើម និងជំងឺជាច្រើនទៀតខ្ពស់ណាស់។

សម្រាប់​អ្នក​ណា​ដែល​ធ្លាប់​មាន​ទម្លាប់​ញ៉ាំ​ផ្នែក​នេះ​ពីមុន​មក យក​ល្អ​គួរតែ​បញ្ឈប់ទៅមុន​វា​យឺត​ពេល។

1750 Unnamed 2 1417

៥. ស្រកីត្រី

និយាយឱ្យសាមញ្ញ វាជាកន្លែងជួយឱ្យត្រីដកដង្ហើម និងមានមុខងារត្រង រក្សាអាហារ និងការពារកាំរស្មី Gill នៅខាងក្រោយ។ ដូច្នេះផ្នែកនេះច្រើនតែកខ្វក់ ឬមានសំណល់ច្រើន។ វាជាការល្អបំផុតនៅពេលធ្វើត្រីគួរកាត់វាបោះចោល ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាព៕

ប្រែសម្រួលដោយ៖ វីរៈ (Knongsrok)