លោក ឃឹម សុច័ន្ទវីរៈ សហស្ថាបនិក Color Cup លើកស្ទួយសិល្បៈរបាំត្រុដិខ្មែរ ដែលសឹងតែត្រូវបានគេបំភ្លេចចោល

ជារឿយៗនៅពេលចូលឆ្នាំថ្មីគ្រប់ប្រទេស តែងតែមានពិធីបុណ្យ និងកម្មវិធីខុសៗគ្នាដើម្បីបណ្តេញគ្រោះចង្រៃឆ្នាំចាស់ និងធ្វើឱ្យឆ្នាំថ្មីមានសិរីសួស្តី លាភសំណាងជាដើម សូម្បីតែប្រទេសកម្ពុជាយើងក៏មានកម្មវិធីសម្តែងរបាំមួយប្រភេទ មានឈ្មោះថារបាំត្រុដិ ដែលគេស្គាល់ថាជា របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍សប្បាយផងដែរ។

339410500_1006480216987281_8699165836097410756_n

2023 04 09 20.32.21

ដោយឡែកពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនខ្មែរហាក់មិនសូវចាប់អារម្មណ៍ ឬសឹងតែបំភ្លេចចោលនូវរបាំនាំសិរីសួស្តីមួយនេះទៅហើយ តែអ្វីដែលភ្ញាក់ផ្អើល និងកោតសរសើរពេលនេះ ​​Color Cup Cambodia ដែលគេស្គាល់ថាជាផាប់ដ៏ពេញនិយមនាពេលបច្ចុប្បន្នបាននាំយករបាំត្រុដិនេះមកសម្តែងនៅក្នុងកម្មវិធីសង្ក្រាន្តរបស់ខ្លួនធ្វើឱ្យមានការសាទរជាខ្លាំងពីមហាជនដែលចូលរួម។

339414156_747795107068828_5575822849554364287_n

2023 04 09 20.31.52

គួរឱ្យដឹងថា កម្មវិធីសម្តែងរបាំត្រុដិនេះ ត្រូវបានរៀបចំឡើងនៅ Color Cup Cambodia ក្នុងកម្មវិធីស​ង្ក្រាន្ត​ Color Cup នៅសាខាសែនសុខ ដែលគេស្គាល់ថា Color Cup The Beach រៀបចំហាងលក្ខណៈដូចមាត់សមុទ្រពិតៗ ដែលចូលរួមដោយភ្ញៀវជាច្រើនប្រកបដោយបរិយាកាសរីករាយជាមួយនឹងអាហារឈ្ងុយឆ្ងាញ់បណ្តើរ​ទស្សនារបាំប្រពៃណីខ្មែរបណ្តើរ ជាមួយកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្តផងដែរ ។

2023 04 09 20.32.35

2023 04 09 20.31.29

លោកអ្នកអាចមកទទួលអារម្មណ៍រីករាយជាមួយបរិយាកាសស្រស់ស្រាយ មុខម្ហូបឆ្ងាញ់ៗ និង Band ពិរោះៗ សាកសមសម្រាប់រាល់ការជួបជុំជាមួយ Color Cup Cambodia ដែលមានទីតាំងទាំង៣សាខាបាន​ ៖

-សាខាទី១៖ Color Cup គិរីរម្យ មានទីតាំងនៅក្រោយសាលា យុគន្ធរ (ផ្លូវលូ) រួចបត់តាមផ្លូវ ២៩២​ (ច្រកបងម៉ាប់អយស្ទ័រ)

-សាខាទី២៖ Color Cup Riverside មានទីតាំងស្ថិតនៅតាមបណ្តោយមាត់ទន្លេត្រើយម្ខាងតែម្តង (ឆ្លងស្ពានជ្រោយចង្វារបត់ស្តាំតាមរង្វង់មូលតាព្រហ្ម រួចជីះទៅកាន់បណ្តោយមាត់ទន្លេនឹងឃើញ Color Cup Riverside នៅខាងឆ្វេងដៃទល់មុខមាត់ទន្លេ) ។

-សាខាទី៣ ៖ Color Cup-The Beach មានទីតាំងនៅលើបណ្តោយផ្លូវធំ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ ទល់មុខបញ្ឆិតនឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្រាប់ព័ត៌មានបន្ថែម និងការកក់តុសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 0762222396 | 010233020 ៕

339432797_175068612076601_7650728950560027284_n

2023 04 09 20.32.32

2023 04 09 20.31.43

2023 04 09 20.31.38

2023 04 09 20.31.29

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក