ក្រុមកីឡាករប្រណាំទូកកម្ពុជាក្រោមអាយុ ២៤ឆ្នាំ ទទួលបានមេដាយមាស

ក្រុមកីឡាករប្រណាំងទូកកម្ពុជាអាយុក្រោម ២៤ឆ្នាំ ទទួលបាន មេដាយមាសនៅថ្ងៃទី១៤ ខែឧសភានេះ នៅក្នុងការប្រកួតលើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រ ក្នុងប្រភេទកីឡាប្រណាំងទូកប្រពៃណីខ្នាត អន្តរជាតិ នៅដងព្រែកកំពត ស្ថិតនៅក្នុងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតប្រភេទកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិលើវិញ្ញាសាអុំទូក បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រនេះ បានប្រព្រឹត្តិទៅនៅ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ដោយមាន ៦ប្រទេសចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រោយចប់ការប្រកួត ក្រុមកីឡាករកម្ពុជាទទួលបានមេដាយមាស ដោយប្រើថេរៈ វេលាសរុប ០៤:៥១:៤២១នាទី ខណៈដែលក្រុមកីឡាករថៃប្រើថេរៈវេលាសរុប ០៥:០៦:៥៣១នាទី ដោយទទួលបានមេដាយប្រាក់ និងតាមពីក្រោយដោយក្រុមកីឡាករ ឥណ្ឌូណេស៊ីទទួលបានមេដាយសំរឹទ្ធ ដែលប្រើថេរៈវេលាសរុប ០៥:១១:​៤៤២នាទី។ រីឯក្រុមកីឡាករ ៣ប្រទេសផ្សេងទៀតមិនបានទទួលមេដាយនោះទេ ដែលរួមមានក្រុម កីឡាករវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន៕

Photo_2023 05 14_14 54 02

Photo_2023 05 14_14 54 07

Photo_2023 05 14_14 54 13

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN