ស្វែងយល់ពីការប្រើប្រាស់ចន្ទគតិ និង​សុរិយគតិ!!!

កាល​នៅ​ជា​ក្មេងៗ​ នៅ​ពេល​ឮ​ចាស់ៗ​និយាយ​គ្នា​ថា «ឆ្នាំ​នេះ​លើក​ខែ​មួយ​ខែ​គឺ​មាន​អាសាធ​តូច និង​អាសាធ​ធំ» ខ្ញុំ​ចេះ​តែ​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ហេតុ​អ្វី​មាន​ជា​គេ​លើក​ខែ ? ប៉ុន្តែ​ហាក់​មិន​បាន​ចាប់​អារម្មណ៍​នឹង​សួរ​ចាស់ៗ​សោះ គ្រាន់​តែ​គិត​ថា​នេះ​ជា​ច្បាប់​ទម្លាប់​​ទំនៀម​បុរាណ ។ រហូត​មក​ទល់​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​មាន​ចម្លើយ​ជាក់​ លាក់​ពាក់ព័ន្ធ​នឹង​ការ​លើក​ខែ​នេះ ។

2067036_la Nasa Annonce La Decouverte De Sept Exoplanetes De La Taille De La Terre Web 0211822473929_1000x533_0

អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ពី​ការ​ខុស​គ្នា​នៃ​ថ្ងៃ​ចន្ទគតិ និង​យុរិយគតិ​គឺ​ ​ចន្ទ​គតិ​មាន​រាប់ «រនោច» និង «ខ្នើត» និង​មិន​បាន​សង្កេត​ថា ថ្ងៃ​រនោច​អាច​មាន​១៤ ឬ ១៥​ថ្ងៃ មិន​ដូច​ថ្ងៃ​ខ្នើត​ដែល​មាន​១៥​ថ្ងៃ​រហូត​នោះ​ទេ ។

ម្យ៉ាងទៀត ការណ៍​នេះ​ក៏​មក​ពី​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​គត់មត់ ស្វែង​យល់​អំពី​ខែ​ចន្ទគតិ​របស់​ខ្មែរ (តែង​តែ​ធុញទ្រាន់​នឹង​ចាស់ៗ​និយាយ​អំពី​មិគសិរ បុស្ស ផល្គុន ចេត្រ…​ព្រោះ​មិន​ចេះ​មិន​ចាំ ។ល។) ។

Moon In Motion

បញ្ហា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ការ​ខ្វះ​ចន្លោះ​ ក្នុង​វិស័យ​អប់រំ​ដែរ ព្រោះ​តាំង​ពី​ថ្នាក់​ទាប​ដល់​ថ្នាក់​ខ្ពស់​ខែ​ដែល​បាន​រៀន​ទន្ទេញ​ចាំ​មាត់ ​គឺ​មាន​តែ មករា កុម្ភៈ មីនា…​ប៉ុណ្ណោះ ។ រីឯ​ចន្លោះ​ប្រហោង​មួយ​ទៀត​សម្រាប់​ការ​អបរំ​ខ្មែរ​ដែរ​គឺ​ការ​កំណត់​ កាលបរិច្ឆេទ​តាម​ពុទ្ធសករាជ ធៀប​នឹង​គ្រិស្តសករាជ ។

រាល់​កំណត់ត្រា​ដែល​បាន​រៀន​ និង​ដឹង​ ជា​ពិសេស​អត្ថបទ​ប្រវត្តិសាស្ត្រ ​មាន​តែ​គ្រិស្តសករាជ​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​បញ្ហា​លំបាក​មិន​ស្រណុក​ចិត្ត​សោះ​នៅ​ពេល​អាន​សៀវភៅ “មគ្គុទ្ទេសក៍​នគរ” របស់​លោក​អាចារ្យ​ ប៉ាង ខាត់ ចេញ​ផ្សាយ​នៅ​ព.ស​២៥០០ ដែល​កាលបរិច្ឆេទ​ទាំងអស់​កត់ត្រា​ជា​ពុទ្ធ​សករាជ ។

គ្រាន់​តែ​ឆ្នាំ​បោះពុម្ព​សៀវភៅ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​ផ្ទៀង​ផ្ទាត់​ទម្រាំ​តែ​ដឹង​ថា​ត្រូវ​នឹង​ឆ្នាំ​ ១៩៥៥​នៃ​គ្រិស្តសករាជ (មិន​គួរ​ឲ្យ​កើត​មាន​សោះ​ចំពោះ​បុគ្គល​មួយ​រូប​ដែល​ប្រកាស​ខ្លួន​ឯង​ថា​ជា​ពុទ្ធសាសនិក) ។

ដូច្នេះ​តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​ប្រហែល​ជា​យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ​មិន​តិច​ទេ​ដែល​ជួប​បញ្ហា​ដូច​ខ្ញុំ ។

Screen Shot 2019 04 04 At 1.44.39 PM

បើពិនិត្យ​ជារួម​ឃើញ​ថា ខែ​ទាំង​១២​នៃ​ចន្ទគតិ​បូករួម​ជាមួយ​គ្នា​មាន​ចំនួន​ថ្ងៃ​តិច​ជាង​ខែ​នៃ​ ប្រតិទិន​សុរិយគតិ (៣៦៥ ឬ​៣៦៦​ថ្ងៃ) ដូច្នោះ​ហើយ​បាន​ជា​រៀងរាល់​បួន​ឆ្នាំ​ម្ដង គេ​តែង​តែ​លើក​ខែ​អាសាធ​ជា​ពីរ​គឺ ៖ បឋមាសាធ និង ទុតិយាសាធ ៕