ចង់​ជៀស​ពី​ជំងឺ ស្រីៗ​ត្រូវ​ចាំ​កុំ​ធ្វើ​រឿង ៣ នេះ​ឲ្យ​សោះ ក្រោយ​ទើប​អស់​រដូវ​ថ្មីថ្មោង

ជា​ចំណេះ​ដឹង​សម្រាប់​បងប្អូន​ស្ត្រី​គ្នា​យើង ហើយ​ក៏​ជា​រឿង​ដែល​បុរស​គួរ​តែ​ដឹង​ដែរ ព្រោះ​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព ៤ ដែល​ត្រូវ​ចាំ​ថា ស្រីៗ​ទើប​អស់​រដូវ​ប៉ុន្មាន​ថ្ងៃ​ដំបូង ចាំ​បាច់​ត្រូវ​ជៀសវាង​កុំ​ធ្វើ​ឲ្យ​សោះ៖

20190312_105731_511114_5nguyennhankhienkin.max 1800x1800

៣) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង

ជា​ធម្មតា​ការ​ហាត់ប្រាណ​គឺ​ល្អ វា​ធ្វើ​ឲ្យ​រាងកាយ​សកម្មភាព ការពារ​ជំងឺ តែ​យ៉ាង​ណា​ការ​ធ្វើ​លំហាត់ប្រាណ​ខុស​ពេល វា​ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​ដល់​រាងកាយ​របស់​យើង​ទៅ​វិញ។

Ice_screenshot_20211029 223408

មនុស្ស​ជា​ច្រើន​គិត​ថា ក្រោយ​ថ្ងៃ​អស់​រដូវ​ គឺ​ពួក​គាត់​អាច​ហាត់ប្រាណ​តាម​ចិត្ត​ចង់ តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​ពេល​នោះ​ស្បូន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ​នៅ​ឡើយ អ៊ីចឹង​ការ​ធ្វើ​លំហាត់ប្រាណ លើក​ដៃ​លើក​ជើង​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន ថែម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​លំហូរ​ឈាម​បន្ទាប់បន្សំ​ទៀត​ផង។

លើស​ពី​នេះ ភាព​សុាំ​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ​ភ្លាមៗ វា​តែងតែ​មាន​ការ​ចុះ​ខ្សោយ អ៊ីចឹង​ការ​ដែល​បណ្តាល​ឲ្យ​រាងកាយ​បែក​ញើស​ច្រើន រន្ធ​ញើស​បើក ងាយ​ជ្រាប​ខ្យល់​ត្រជាក់​ចូល នោះ​គឺ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន។ យក​ល្អ​បើ​ចង់​ហាត់ប្រាណ គួរ​ជ្រើសរើស​លំហាត់ប្រាណ​ស្រាលៗ ដើម្បី​តែ​បន្ធូរ​អារម្មណ៍​រាងកាយ​បាន​ហើយ។

២) ការ​ទទួល​ទាន​អាហារ​ត្រជាក់​ខ្លាំង

Ice_screenshot_20211029 223412

ក្រោយ​ទើប​តែ​អស់​រដូវ​ អ្នក​មិន​គួរ​ទទួល​ទាន​អាហារ​ត្រជាក់​ខ្លាំង លឿន​ពេក​នោះ​ទេ តួ​យ៉ាង​ដូច​ជា​កាមេរ៉ា។ ដោយសារ​កំឡុង​ពេល​ទើប​អស់​រដូវ​ថ្មីថ្មោង សភាព​រាងកាយ​យើង​ចុះ​ខ្សោយ ភាព​ធន់​ក៏​មិន​ខ្ពស់ ដូច្នេះ​ការ​ទទួល​ទាន​អាហារ​ត្រជាក់​ខ្លាំង វា​ងាយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ឈាម ធ្វើ​ឲ្យ​ស្បូន​ឡើង​ត្រជាក់ បង្ក​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ទៅ​ពេល​ក្រោយ។

១) រឿង​លើ​គ្រែ

Avtutctc 1553160772 932 Width640height480

នៅ​ពេល​ទើប​អស់​រដូវ​ភ្លាមៗ អ្នក​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ជាមួយ​ដៃ​គូ ទៅ​លើ​ការ​រួម​ភេទ​នោះ​ដែរ ព្រោះ​កំឡុង​ពេល​នោះ ស្បូន​មិន​ទាន់​ជា​សះស្បើយ​ពេញលេញ​នៅ​ឡើយ ដែល​អាច​បណ្តាល​ឲ្យ​ស្បូន​រលាក ហើយ​ហូរ​ឈាម​មក​ម្តង​ទៀត។

ជាង​នេះ​បាក់តេរី មេរោគ​ក៏​ងាយ​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន កំឡុង​ពេល​អ្នក​ធ្វើ​សកម្មភាព​ជាមួយ​ដៃ​គូ​ផង​ដែរ។ ដូច្នេះ​យូរ​ទៅ អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ស្បូន រលាក​អាង​ត្រគៀក... ជា​ដើម។ យក​ល្អ​ស្រ្តី​គួរ​រង់ចាំ ៣ ​ថ្ងៃ ក្រោយ​ចាប់​នៃ​ការ​មក​រដូវ​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក