បើ​ច្រមុះ​អ្នក​ចេញ​សញ្ញា​ព្រមាន​ ៣ នេះ​មក ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​សួត​អ្នក​កំពុង​មាន​បញ្ហា​ហើយ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​ធំ​បំផុត​របស់​រាងកាយ ហើយ​ប្រសិន​អ្នក​ឃើញ​សញ្ញា​ទាំង ៣ ខាង​ក្រោម​នេះ​លេចចេញ​មក​លើ​តំបន់​ឬ​ផ្នែក​ច្រមុះ នោះ​វា​កំពុង​បង្ហាញ​ថា សួត​របស់​អ្នក​មាន​បញ្ហា​ហើយ៖

៣) ច្រមុះ​ឡើង​ក្រហម បែក​ញើស

Ice_screenshot_20211117 122756

ប្រសិន​អ្នក​តែងតែ​បើក​ញើស​នៅ​តំបន់​ច្រមុះ ដោយ​មិន​ដឹង​មូលហេតុ ជា​ពិសេស​ពេល​មិន​ធ្វើ​សកម្មភាព​អ្វី ដែល​ប្រើ​កម្លាំង​ខ្លាំង​ផង នោះ​វា​អាច​ជា​បញ្ហា។ មួយ​ផ្សេង​ទៀត​ដូច​គ្នា​នឹង​ច្រមុះ​ឡើង​ក្រហម បើ​មិន​មែន​កើត​ឡើង​ដោយ​សារ​មុន ឬ​ជំងឺ​ផ្តាសាយ នោះ​ក៏​ជា​បញ្ហា​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា។

នេះ​វា​អាច​បង្ហាញ​ពី​តម្រុយ​មិន​ល្អ នៃ​ផ្នែក​សួត ដោយសារ​ពេល​ណា​ការ​ដក​ដង្ហើម​របស់​អ្នក​ដំណើរការ​ទៅ​មិន​បាន​ល្អ នោះ​រាងកាយ​នឹង​ងាយ​ប្រែ​មក​ជា​ពណ៌​ក្រហម​ខុស​ពី​ធម្មតា។ អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​យោបល់ ប្រសិន​ជួប​បញ្ហា​នេះ​ញឹកញាប់ ដោយ​គ្មាន​មូលហេតុ។

២) ច្រមុះ​ស្ងួត

Ice_screenshot_20211117 122800

ប្រសិន​ច្រមុះ រន្ធ​ច្រមុះ​ឡើង​ស្ងួត នោះ​បង្ហាញ​រាងកាយ​ក្តៅ​ចេញ​ព​ខាង​ក្នុង ជា​ពិសេស​ពេល​យើង​ខ្វះ​ជាតិ​ទឹក ក៏​ងាយ​នឹង​ស្ងួត​ផ្នែក​ទាំង​នោះ​ដែរ។ លើស​ពី​នេះ​វា​ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សួត ទើប​បណ្តាល​ឲ្យ​ច្រមុះ​ស្ងួត​កាន់​តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

១) លែង​ដឹង​ក្លិន

Ice_screenshot_20211117 122803

ប្រសិន​អារម្មណ៍​របស់​អ្នក​ប្រាប់​មក​ថា​ អ្នក​លែង​ដឹង​ក្លិន​សំខាន់ៗ​មួយ​ចំនួន មិន​ថា​តែ​ការ​ធុំក្លិន​របស់​ជុំវិញ​ខ្លួន ឬ​អាហារ ច្រមុះ​ហិត​អ្វី​ក៏​មិន​ដឹង​ក្លិន​ដូច​មុន​ ទាំង​ដែល​មិន​មាន​​ជំងឺ​ផ្តសាយ​អ្វី​ផង​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​សួត​ផង​ដែរ ព្រោះ​មុខងារ​នៃ​ការ​ហិត​ក្លិន វា​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​សួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក