ការថតរូប Selfies ច្រើនពេក អាចជារឿងមិនល្អចំពោះសុខភាពរបស់ក្មេងជំទង់

ក្មេងៗជំទង់នាពេលបច្ចុប្បន្ននេះកំពុងពេញនិយមប្រើបណ្តាញសង្គមថ្មីដ៏ស្មុគស្មាញលើអ៊ីនធឺណិត ហើយក្នុងនោះក៏មានការថតរូប Selfies ផងដែរ។

ស្ទើរតែគ្រប់ក្មេងជំទង់ទាំងអស់បាន និងកំពុងតែបន្តថតរូប Selfies ហើយបង្ហោះតាមអ៊ីនធឺណិត ជាពិសេសបណ្តាញសង្គមនានា។

សម្រាប់យុវវ័យជាច្រើនប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវិធីមួយដើម្បីរក្សាទំនាក់ទំនង និងបង្ហាញពីខ្លួនឯងហើយការបង្ហោះរូបភាពខ្លួនឯង គឺជាផ្នែកដ៏ធំមួយ។

យោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Early Adolescence ក្មេងជំទង់ដែលបង្ហោះរូបថតខ្លួនឯងច្រើននៅលើអ៊ីនធឺណែត ហាក់ដូចជាមានការប៉ះពាល់ដល់សតិអារម្មណ៍កាន់តែច្រើនអំពីរូបរាងរបស់ពួកគេ ហើយការប៉ះពាល់ដល់សតិអារម្មណ៍ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃរូបភាពរាងកាយអវិជ្ជមាន។

8033 Selfies_Teen_Health 1296x728 Quote_Card

យោងតាមលោក Nancy S. Molitor បណ្ឌិតសាស្ត្រាចារ្យរងខាងផ្នែកចិត្តសាស្ត្ រនិងវិទ្យាសាស្ត្រអាកប្បកិរិយានៅសាកលវិទ្យាល័យ Northwestern University ក្នុងទីក្រុង Evanston រដ្ឋអ៊ីលីណយបានពន្យល់ថា៖

ក្មេងទាំងនេះកំពុងស្វែងរកសុពលភាពទាក់ទងនឹងរូបរាងកាយរបស់ពួកគេ។ ដូច្នេះពួកគេអាចនឹងត្រូវបានគិតទុកជាមុនអំពីបញ្ហាអវិជ្ជមាននៃរូបភាពខ្លួនឯងមុនពេលដែលពួកគេចែកចាយរូបភាពចូលទៅក្នុងអ៊ីនធឺណែត។