កុំស្មុគស្មាញពេក! បើជីវិតជួបបញ្ហាច្រើនខ្លាំង ក៏រៀនទទួលយកការពិតទៅ

ឫសគល់នៃសេចក្តីទុក្ខ បើអ្នកស្រឡាញ់ខ្លាំង ហួងហែងខ្លាំង នោះពេលបាត់បង់ អ្នកកើតទុក្ខក៏ខ្លាំងដែរ។​ ការស្រឡាញ់ ដ្បិតថានាំឱ្យអ្នកសប្បាយរីករាយខ្លាំងក៏ពិតមែន តែវាលាយឡំទៅដោយការហួងហែង ខ្វល់ខ្វាយ ភ័យខ្លាច ការបាត់បង់ ពេលរក្សាបានក៏សប្បាយមួយគ្រាទៅ តែក៏ត្រូវមានរឿងស្មុគស្មាញផ្សេងទៀតចូលមកក្នុងជីវិតមិនចេះចប់មិនចេះហើយ។​ ហើយបើការពារមិនបានទេក៏មួរម៉ៅ ក្តៅក្រហាយ​ ខ្វល់ខ្វាយ រហូតអ្នកខ្លះទប់ចិត្តមិនបានឈានដល់ការសម្លាប់ខ្លួនទៀតក៏មានដែរ។​

11ad251184b1302e2e4ab5bb3146b442

បើអ្នកចង់ធូរស្រាលពីទុក្ខកង្វល់ អ្នកត្រូវតែរៀនកាត់បន្ថយការជាប់ជំពាក់ទាំងឡាយ រៀនស្វែងយល់ពីការប្រែប្រួលនៃធម្មជាតិទាំងឡាយនៅជុំវិញខ្លួន រៀនទទួលស្គាល់ការពិតនៃជីវិត ប្រាប់ចិត្តអ្នកកុំឱ្យហួងហែងខ្លាំងពេក មិនដូចនេះទេ អ្នកនឹងមានទុក្ខធំពុំខានឡើយ ហើយសូមកុំផ្ញើសេក្តីសុខនឹងអ្នកខាងក្រៅ ឬរបស់ខាងក្រៅទាំងស្រុងពេក អ្វីៗសុទ្ធតែមានការប្រែប្រួល ជាធម្មតាអ្នកមិនអាចហាមឃាត់បាននោះទេ គួរចងចាំថាសេចក្តីទុក្ខចង្អៀតចង្អល់ក្នុងចិត្ត កើតពីការជាប់ជំពាក់ការស្រឡាញ់ និងការហួងហែងខ្លាំង។

2f0a07da14a1ea81a9e2c4b7b890e361

ធ្វើអ្វីដែលខ្លួនឯងតែងតែចង់ ៖ មនុស្សយើងម្នាក់ៗ បើនៅតែស្មុគស្មាញដោយសារតែបញ្ហា កើតមានឡើងនៅក្នុងជីវិតច្រើនពេក វាមិនត្រឹមតែធ្វើឱ្យយើង មើលមិនឃើញពីទិសដៅនៃជីវិតខ្លួនឯងទេ តែវានឹងធ្វើឱ្យយើង កាន់តែរកច្របូលច្របល់។​ ហេតុនេះហើយ បើបញ្ហាដែលកើតឡើងមក បានធ្វើឱ្យជីវិតអ្នកកាន់តែស្មុគស្មាញនោះ​ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯង បានធ្វើអ្វីដែលខ្លួនតែងតែចង់ធ្វើ និងមិនធ្លាប់សាកល្បងធ្វើពីមុនមក ព្រោះវាអាចបន្លប់ភាពស្មុគស្មាញអ្នកបាន អ្វីដែលពិសេសនោះ គឺអាចធ្វើឱ្យអ្នកទទួលបានអារម្មណ៍ល្អឡើងវិញ ហើយដឹងថាអ្វីដែលអ្នកគួរតែធ្វើបន្តទៀតផង៕