តេស្ដផ្លូវជីវិត! អ្វីដែលអ្នកគិតនឹងនាំអ្នកទៅរកផ្លូវជោគជ័យដែរឬទេ? សូមជ្រើសរើសភ្លើងទៀនដែលទាក់អារម្មណ៍អ្នកបំផុតសឹមចូលអាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភ្លើងទៀនមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

Picsart_22 06 30_08 30 54 457

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Depositphotos_57491683 Stock Photo Love And Hope

ភ្លើងទៀនទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។

Depositphotos_38562945 Stock Photo Hope And Prayer Faith Is

ភ្លើងទៀនទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ អ្នក​ផ្សេង​មើល​ឃើញ​ថា​អ្នក​ជា​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់​ ព្រោះអ្នកមិនវាយតម្លៃ ឬមាក់ងាយនរណាម្នាក់ទេ ហើយអ្នកជឿថាមនុស្សតែងតែពឹងគ្នាទៅវិញទៅមក ជីវិតមនុស្សមានទុក្ខម្តងម្នាក់ ម្ល៉ោះហើយអ្នកមិនដែលខកខាននឹងជួយមនុស្សដែលកំពុងជួបទុក្ខឡើយ ។

Blur Bright Burning Candle Thumbnail

ភ្លើងទៀនទី 3៖ អ្នកជាមនុស្សរឹងមាំនិងមានស្ថេរភាព អ្នកនឹងព្យាយាមរក្សាសន្តិភាពក្នុងជីវិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកមិនចង់ចំណាយពេលឥតប្រយោជន៍ទេ អ្នកចង់រស់នៅក្នុងជីវិតដ៏មានន័យ ចង់ទៅដល់គោលដៅឲ្យបានឆាប់ តែបើទោះបីជាអ្នកឧស្សាហ៍ព្យាយាមខ្លាំងយ៉ាងណាក៏ដោយ មានពេលខ្លះអ្នកក៏ចេះហត់នឿយ អស់កម្លាំងដែរព្រោះអ្នកមិនមែនជាមនុស្សយន្តទេ តែអ្នកនឹងទៅដល់គោលដៅសូមកុំបាក់ទឹកចិត្ត ។

Hands Holding Candlestick With Shining Flame And Bokeh Lights

ភ្លើងទៀនទី4៖ អ្នកជាមនុស្សដែលមិនចេះមាក់ងាយអ្នកដទៃទេ អ្នកអាចទទួលបានអ្វីដែលពួកគេមាន ហើយក៏មិនចូលចិត្តនៅកន្លែងដែលគេមិនឲ្យតម្លៃអ្នកដែរ អ្នកស្អប់ការមើលលើមើលក្រោមណាស់ មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកតែងតែចូលចិត្តធ្វើផែនការទុកជាមុន ពេលខ្លះត្រូវគ្រោងទុករាប់ខែឯណោះ នោះក៏ព្រោះអ្នកជាមនុស្សហ្មតចត់ មិនចង់ចំណាយពេលធ្វើអ្វីមួយ ហើយអត់បានលទ្ធផលមកវិញទេ លើសពីនេះអ្នកពិតជាមនុស្សឆ្លាត បើទោះជាសំបកក្រៅមើលទៅធម្មតាៗក៏ដោយ តែនៅពេលជួបមនុស្សដែលចង់ខ្សែលើអ្នកនឹងប្រដៅគេឲ្យដឹងដៃជាមិនខាន ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក