ក្រុមហ៊ុន Vietjet ផ្ដល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេស ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពីសូន្យដុល្លារប៉ុណ្ណោះ!

(ភ្នំពេញ ថ្ងៃទី 5 ខែមីនា ឆ្នាំ ២០២៤) - ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់អតិថិជនរាប់ពាន់នាក់ ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ។

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 ភ្ញៀវធ្វើដំណើរកម្ពុជាអាចកក់ជើងហោះហើរសៀមរាប-ហាណូយ របស់ក្រុមហ៊ុន Vietjet ដែលមានតម្លៃចាប់ពី $0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) ឬរហូតដល់ 65 ដុល្លារក្នុងមួយជើង (ដោយរួមបញ្ចូលពន្ធ និងថ្លៃសេវា)។ ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនលើជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិផ្សេងទៀតរបស់វៀតណាមនៅ ដែលអាចរកកក់សំបុត្របានតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

Women's Day Promotion_Cambodia

បន្ថែមពីនេះ ការបញ្ចុះតម្លៃ ១០ ភាគរយលើតម្លៃសំបុត្រ Business Class ត្រូវបានធ្វើឡើងសម្រាប់អតិថិជនប្រើលេខកូដ BUSINESSWOMAN10 (**) ដែលអនុញ្ញាតឱ្យអ្នកដំណើរហោះហើរប្រកបដោយភាពប្រណីតជាមួយនឹងកៅអី និងគ្រឿងបរិក្ខារពិសេសៗ។ តម្លៃប្រូម៉ូសិនទាំងនេះ អាចទទួលបាននៅលើជើងហោះហើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ (***) ដែលផ្តល់ភាពបត់បែនក្នុងការរៀបចំផែនការដំណើរកម្សាន្តនាពេលរដូវក្តៅ និងសរទររដូវ (រដូវស្លឹកឈើជ្រុះ)។

នេះជាពេលវេលាដ៏ល្អបំផុតក្នុងការនាំនារីជាទីស្រឡាញ់របស់អ្នក ធ្វើដំណើរកម្សាន្តដ៏រំភើបលក្ខណៈអន្តរជាតិ។ បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet នាំភ្ញៀវទៅដល់គោលដៅសំខាន់ៗក្នុងរដូវកម្សាន្ដដ៏រីករាយ ដូចជា ទេសភាពដ៏ស្រស់ស្អាត និងដំណើរទេសចរណ៍អាហារនៅប្រទេសវៀតណាម ការមើលផ្កាសាគូរ៉ានៅប្រទេសជប៉ុន កូរ៉េ តៃប៉ិ ឬពណ៌ស្លឹកឈើនៅសរទររដូវនៅទីក្រុងស៊ីដនី មែលប៊ន ប្រ៊ីសបេន ភើត អាឌែលដេតនៃប្រទេសអូស្ត្រាលី។ ធ្វើដំណើរជាមួយមិត្តភក្តិ និងក្រុមគ្រួសារទៅលេងក្នុងពិធីបុណ្យពិសិដ្ឋនៅប្រទេសឥណ្ឌា ឬទទួលបានបទពិសោធន៍ដ៏គួរឱ្យរំភើបនៅក្នុងកម្មវិធី «លេងទឹកចូលឆ្នាំថ្មី» ប្រពៃណីនៅប្រទេសឡាវ កម្ពុជា ឬប្រទេសថៃក្នុងខែមេសា។

VJ Cabin Crew

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ ទើបតែចាប់ផ្តើមជើងហោះហើរទីពីររបស់ខ្លួនទៅកាន់ខេត្តឌៀនបៀនភាគពាយ័ព្យនៃប្រទេសវៀតណាម បន្ទាប់ពីជោគជ័យនៃផ្លូវហោះហើរទីក្រុងហូជីមិញ-ឌៀនបៀនកាលពីពីរខែមុន។ សេវាកម្មមិនឈប់ឈររបស់ Vietjet នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរពី ១០ ម៉ោងនៃការបើកបរទៅតិចជាងមួយម៉ោងដោយជើងហោះហើរងាយស្រួល និងតម្លៃសមរម្យ។

ក្រុមហ៊ុន Vietjet ក៏ផ្តល់ការធានារ៉ាប់រងលើការធ្វើដំណើរ Sky Care ដោយឥតគិតថ្លៃដល់អ្នកដំណើរទាំងអស់ដោយធានាថា ភ្ញៀវធ្វើដំណើរអាចរីករាយនឹងការហោះហើរជាមួយស្នាមញញឹមនៅលើយន្តហោះដ៏ទំនើបនេះ។ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ម្ហូបអាហារវៀតណាមក្តៅៗ ឆ្ងាញ់ៗ រួមមាន ហ្វ៊ើ បាញ់មី និងមុខម្ហូបជាច្រើនទៀតក្នុងយន្តហោះដែលផ្តល់សេវាដោយបុគ្គលិកកាប៊ីនដែលមានភាពរួសរាយរាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈនៅលើអាកាសកម្ពស់ ១ ម៉ឺនម៉ែត្រ។ តោះ! បង្កើតភាពរ៉ូមេនទិកអំឡុងពេលហោះហើរ និងបង្ហាញភាពរ៉ូមេនទិកដល់នារីជាទីស្រឡាញ់របស់យើងជាមួយ Vietjet!

ក្រុមហ៊ុន Vietjet ផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទី សម្រាប់ជើងហោះហើរនីមួយៗ។ លើសពីនេះ ភ្ញៀវដំណើរមកពីកម្ពុជាអាចធ្វើដំណើរបានយ៉ាងស្រួល និងមានតម្លៃសមរម្យ - ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀត តាមរយៈជើងហោះហើរពីបណ្តាញអាកាសយាន្ដដ្ឋានដ៏ធំទូលាយ ពីទីក្រុងហាណូយរបស់ Vietjet ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លក្ខខណ្ឌ

(***) លើកលែងតែថ្ងៃឈប់សម្រាក និងរដូវភ្ញៀវច្រើន

VJ Aircraft

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066