ទូច ស្រីល័ក្ខ ប្រកាសសុំលុបចោលកម្មវិធីសិល្បៈទាំងអស់ ក្រោយជួបរឿងធំ ដួលបោកក្បាល…!

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ គឺជាតារាចម្រៀងស្រីមួយដួង ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋាន បន្ទាប់ពីបានបំបែកខ្លួន និងបង្កើតជាក្រុមចម្រៀង Original Song អមមកជាមួយនឹងបទពីរោះៗ និងមនោសញ្ចេតនាជាច្រើន ដែលពិតជាត្រូវចិត្តមិត្តៗយុវវ័យ ក៏ដូចជាជីវិតនៅក្នុងសង្គមបច្ចុប្បន្ន។

បន្ថែមលើនេះ អ្វីដែលធ្វើឲ្យមហាជនមានការសរសើរមិនដាច់ពីមាត់ទៀតនោះ អ្នកនាង ស្រីល័ក្ខ ក៏ជាតារាស្រីមួយរូប ដែលមានគំនិតច្នៃប្រឌិតនៅក្នុងការច្នៃម៉ូតសម្លៀកបំពាក់ចេញពីសារុងខ្មែរ ដើម្បីជាការជួយលើកស្ទួយផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះវិញ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម បន្ទាប់ពីគណនីហ្វេសប៊ុករបស់អ្នកនាង ស្រីល័ក្ខ បានបង្ហោះចែកចាយរឿងដ៏គួរឲ្យរន្ធត់ចិត្តមួយ ជុំវិញនឹងការប្រកាសសុំលុបចោលការងារ ដែលពាក់ព័ន្ធមិនថាតែក្នុងឬក្រៅសិល្បៈ បន្ទាប់ពីអ្នកនាងបានជួបរឿងអាក្រក់ បានដួលបោកក្បាលក្នុងបន្ទប់ទឹក។

ជាក់ស្ដែង ផ្អែកតាមរយៈហ្វេសប៊ុករបស់អ្នកនាង ទូច ស្រីល័ក្ខ ប្អូនស្រីរបស់អ្នកនាងបានសរសេរសាររៀបរាប់ជំនួសបងស្រី ឲ្យដឹងយ៉ាងដូច្នេះថា៖ «នាងខ្ញុំត្រូវជាប្អូនស្រីរបស់បងស្រីរបស់ខ្ញុំ ទូច ស្រីល័ក្ខ សូមអធ្យាស្រ័យដល់បងដែលរៀបចំកម្មវិធី គ្រប់បណ្តាលស្ថានីយទូរទស្សន៍ដែលបងស្រីរបស់ខ្ញុំ បានទទួលក៏ដូចជាគ្រប់កម្មវិធី Concert ត្រៀមសម្រាប់អាទិត្យក្រោយ។ នាងខ្ញុំតំណាងឲ្យបងស្រីរបស់ខ្ញុំ សូមអធ្យាស្រ័យដោយក្តីអនុគ្រោះដោយសូមលើកពេលរាល់កម្មវិធីទាំងអស់ ដែលបងស្រីរបស់ខ្ញុំទទួល សូមលុបចោលទាំងអស់ ដោយបងស្រីរបស់ខ្ញុំជួបឧបទ្ទវហេតុដួលត្រូវក្បាលនៅក្នុងបន្ទប់ទឹក អីចឹងសូមបងៗអ្នករៀបចំកម្មវិធីអនុគ្រោះ ដោយក្តីអនុញ្ញាតសូមជួយស៊ែរផ្តល់ពត៌មានឲ្យបងបងអ្នករៀបចំកម្មវិធីបានទទួលជ្រាបផង សុំទោស ផង» ។

ជុំវិញនឹងករណីខាងលើនេះដែរ ក្រោយឃើញបែបបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ក៏បានសម្ដែងការសោកស្តាយ និងបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកនាង ទូច ស្រីល័ក្ខ ដែលអ្នកនាងត្រូវមកជួបនឹងរឿងដ៏អាក្រក់បែបនេះ។ គ្រប់គ្នាក៏បានជូនពរឲ្យអ្នកនាង មានសុខភាពល្អ និងឆាប់បានជាសះស្បើយវិញផងដែរ៕

61519880_429633811193512_5263328674303705088_n

61435035_463092321128163_3162542522085933056_n

62025262_667449487012565_3556726855211941888_n

61756306_450308548875450_5489929658487013376_n

62212134_344683672858610_6518678225432870912_n