អស្ចារ្យមែន! ទើបតែអាយុ ១៦ឆ្នាំ ក្លាយជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដោយសារតែរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប! (មានវីដេអូ)

ថ្មីៗនេះក្មេងស្រីជនជាតិហ្វីលីពីនអាយុ ១៦ឆ្នាំមួយរូប មានឈ្មោះថា Maria Isabel layson ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើការស្រាវជ្រាវដោយការបង្កើតថ្នាំ ព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពចេញពីផ្លែក្រខុប។

អ្នកវិទ្យសាស្ត្រវ័យក្មេងម្នាក់នេះ ក៏ត្រូវបានគេដឹងថានាងគឺជាម្ចាស់ពានរង្វាន់វិទ្យាសាស្រ្ត 2019 National Science and Technology Fair ( NSTF) ដែលប្រព្រឹត្តិឡើងកាលពីក្នុងខែកុម្ភៈ ហើយនាងក៏ជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាព ១២រូប ដែលត្រូវបានចូលរួមការប្រកួតស្រាវជ្រាវវិទ្យាសាស្រ្តតំណាងឲ្យប្រទេសភីលីពីន នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិកទៀតផង។ លើសពីនេះនេះ នាងក៏បានទទួលបានពានរង្វាន់អ្នកវិទ្យាសាស្រ្តវ័យក្មេង ពីអង្គការ Gokongwei Brothers Foundation ផងដែរ។

1 1 1

មូលហេតុដែលធ្វើឱ្យ Layson ឈ្នះពានរង្វាន់វិទ្យាសាស្រ្តនេះ ព្រោះនាងបានសិក្សាយ៉ាងលម្អិត ទៅលើធាតុសំខាន់ៗដែលមាននៅក្នុងផ្លែក្រខុបនេះ ហើយរកឃើញថាវាមានផ្ទុកនូវ សមាសធាតុជីវសកម្ម សកម្មភាពអង់ទីអុកស៊ីដង់ និង antidiabetic ដែលមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែម សូម្បីតែមែក ស្លឹក និងផ្ការបស់វាក៏អាចជួយបានដែរ។

នាងក៏បានបន្ថែមឱ្យដឹងថា ផ្លែក្រខុបក្រៅពីជាផ្លែឈើដែលមានដាំដុះស្ទើរគ្រប់ទីកន្លែង និងងាយរកបានហើយ ផ្លែក្រខុបនឹងអាចមានសមត្ថភាពជួយប្រឆាំង និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២បានផងដែរ ដោយគ្រាន់តែការទទួលទានវាជាប្រចាំប៉ុណ្ណោះ៕

Kerson Fruit Benefits

1559487775Dz56DVFVYAAjspb 768x1024

1559487775Maria Isabel Layson 2