ចុមម៉េចចឹង?? រ៉េត សូហ្សាណា ប្រាប់ STEP ថា “មិនទ្រ បែកគ្នា” (មានវីដេអូ)

ភ្នំពេញ៖ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដែលមានចំណងជើងថា “មិនទ្រ បែកគ្នា” ដែលជាការបកស្រាយរួមគ្នាដោយកញ្ញា រ៉េត សូហ្សាណា រួមជាមួយលោក STEP។

បទចម្រៀងនេះហាក់មានអត្ថន័យបាញ់ចំៗខ្លាំងមែនទែនចំពោះនារីៗមួយចំនួនដែលតែងតែងក់ងរ ដោយចោទសង្សារខ្លួនថាមិនយល់ចិត្ត មិនស្រលាញ់ខ្លួន ហើយអាងអីបន្តិចតែងតែចង់បែកគ្នាតែម្តង ប្រសិនបើខាងបុរសមិនព្រមលួង ឬមិនព្រមទ្រ។ តាមការពិតទៅ បុរសម្នាក់នោះពិតជាស្រលាញ់ និងបារម្ភពីនារីម្នាក់នោះណាស់ គ្រាន់តែបុរសម្នាក់នោះរវល់នឹងការងារតែប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាមិញ បទនេះពិតជាពិរោះរណ្តំតែម្តង អមដោយវីដេអូនៃការសម្តែងរបស់ ហ្សាណា ព្រមទាំងលោក STEP ដែលមានសម្រស់ស្រស់សោភា និងស្រស់សង្ហាមិនចាញ់គ្នានោះ។

ចង់ដឹងថាបទចម្រៀងនេះមានអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Z1

Z7

Z9

Z10