Wow! DITWAY Nation បង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួនម្នាក់ទៀត ទេពកោសល្យមិនធម្មតា! (មានវីដេអូ)

ភ្នំពេញ៖ DITWAY Nation គឺជាក្រុមផលិតបទចម្រៀងបង្កើតថ្មី ដែលបង្កើតឡើងដោយលោក ងួន ចាន់ដេវីត ក្នុងគោលបំណងបំផុសស្នាដៃរបស់យុវវ័យខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់ពីសំណាក់ប្រិយមិត្តអ្នកស្តាប់កាន់តែច្រើន ជាពិសេសគឺលើកស្ទួយស្នាដៃបង្កើតថ្មីនៃទេពកោសល្យរបស់កូនខ្មែរ។

ចាប់តាំងពីបង្កើតមក DITWAY Nation មានសមាជិកដែលពោរពេញទៅដោយទេពកោសល្យជាច្រើនបានចូលរួមរួចទៅហើយដូចជា G-Devith, Emo Composer , Gabbie Elle , Rith Acoustic និង ឆៃដា ពិសិទ្ធជាដើម ដែលសុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បះ។

ដោយឡែក ថ្មីៗនេះ DITWAY Nation បានបង្ហាញសមាជិករបស់ខ្លួនមួយរូបបន្ថែមទៀត ដែលជាអ្នកចម្រៀងបែប Underground Rap ដែលមានអ្នកចូលចិត្តច្រើននៅលើបណ្តាញ YouTube។

សមាជិកថ្មីរូបនេះមានឈ្មោះថា ឈុនឡេង ឬប្រិយមិត្ត និងមិត្តយុវវ័យស្គាល់នៅលើ YouTube មានឈ្មោះថា Poor Gang។ ជាមួយទេពកោសល្យផ្នែក Rap ឈុនឡេង នឹងមានចេញបទចម្រៀងថ្មីឆាប់ៗនេះជាមួយ DitWay Nation ដែលមានចំណងជើងថា “Kill Enemies”

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

60346827_854866441531161_1628269282129346560_n

Dit