«ពោតចំហុយ» ឆ្ងាញ់ណាស់កាលពីក្មេង ​ពេលនេះមិនបាច់ពិបាកដើររកទិញ ​តោះ! រៀនធ្វើខ្លួនឯងដោយវិធីងាយៗ

«ពោតចំហុយ» ឆ្ងាញ់ណាស់កាលពីក្មេង ​ពេលនេះមិនបាច់ពិបាកដើររកទិញ ​តោះ! រៀនធ្វើខ្លួនឯងដោយវិធីងាយៗ

កាលពីវ័យកុមារ ​ជឿថាអ្នកណាៗក៏ធ្លាប់ញ៉ាំពោតចំហុយ ​ដែលគេដាក់រទេះកង់លក់តាមផ្លូវដែរ ​ព្រោះតែវាមានតម្លៃថោក ​ហើយឆ្ងាញ់ពិសាទៀត។ ​តែពេលវេលាកាន់តែវិវឌ្ឍន៍ ​ការរកទទួលទាននូវបង្អែមមួយមុខនេះរាងពិបាកបន្តិច  ដោយសារតែមិនសូវមានអ្នកដើរលក់ដូចមុន ​ឬទៅរកនៅផ្សារ១០ស្ទើរតែមិនមានផង  តែយ៉ាងណាមានផ្សារធំៗមួយចំនួនលក់ដូចជាផ្សារធំថ្មី និងផ្សារអូប្ញស្សីជាដើម។

ដើម្បីកុំឱ្យពិបាកដើររកទីញ ​ថ្ងៃនេះ « ក្នុងស្រុក» ​សូមណែនាំពីវីធីធ្វើ  ពោតចំហុយ បែបងាយៗ ដែលលោកអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបានដូចខាងក្រោមនេះ៖ 

# វិធីធ្វើបង្អែមពោតចំហុយ

១.គ្រឿងផ្សំ

- ពោត ៣ផ្លែ ឈូសស្តើងៗ

- ម្សៅឆា ២ស្លាបព្រាបាយ

- ក្បាលខ្ទិះ ៥ ស្លាបព្រាបាយ

-សាច់ដូងកោស ១ចំហៀងផ្លែ

- ស្ករស ៣ស្លាបព្រាបាយ

-ល្ង ៣ស្លាបព្រាបាយលីងបុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ។

Collage

Loading...

២. វិធីធ្វើ

- យកពោតដែលឈូសរួច និងក្បាលខ្ទិះដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក រួចក្រឡុកវាអោយរាងហ្មត់បន្តិច (ឬអ្នកអាចយកពោតមកបុកនឹងត្បាល់ក៏បានដែរ ចាំលាយនឹងក្បាលខ្ទិះ)

- យកពោតដែល កិន​​ឬក្រឡុករួច លាយជាមួយម្សៅឆា ស្ករសបន្តិច រួចដាក់ចំហុយឲ្យឆ្អិនល្អ ដួសដាក់ចាន ឬស្លឹកចេក តាមការចូលចិត្ត។

-ជាចុងក្រោយដាក់សាច់ដូងកោស រោយស្ករស និងល្ងពីលើជាការស្រេច៕

រក្សាសិទ្ធ៖ ក្នុងស្រុក

41058161_1874232622654694_8312763413038104576_n

52407063_2405743263033595_2779236748415205376_n

480646_431445250274183_80252369_n

62230385_2308781375873159_4494467015070711808_n

61922697_2308781352539828_6203244995307110400_n

61745662_2308781402539823_6107491521236303872_n

Loading...