តិចនិកងាយៗខ្លីៗ សម្រាប់បុរស ក្នុងការទាក់ទាញចិត្តនារីៗឱ្យលង់ស្រលាញ់ដកចិត្តមិនរួច!

តិចនិកងាយៗខ្លីៗ សម្រាប់បុរស ក្នុងការទាក់ទាញចិត្តនារីៗឱ្យលង់ស្រលាញ់ដកចិត្តមិនរួច!

ការ​តុបតែង​ខ្លួន​របស់បុរសពិតជាសំខាន់ ព្រោះការតុបតែងខ្លួនជារឿងចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើជាប្រចាំ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​ចំនួន ៤ ដែល​អ្នក​គួរតែ​អនុវត្ត បើ​ចង់​មាន​សង្សារ​ឆាប់ៗ​នោះ ៖

1e04eb1559bd12ed55e5218337d2cfcb

១. រៀបចំខ្លួន

ការរៀបចំខ្លួន ជាមួយសម្លៀកបំពាក់ស្អាត ​វា​មិន​សំខាន់ ថា​ម៉ាក ឬ​តម្លៃ​នោះ​ទេ បើសិន​អ្នកចេះ​ស្លៀកពាក់ឱ្យសាកសមនឹងរូបរាង នោះ​អ្នកនឹង​មើលទៅ សង្ហា ហើយ​គួរឱ្យ​ចាប់អារម្មណ៍​ទៀតផង​។ សម្លៀក​បំពាក់​របស់​អ្នក គួរតែ​ អ៊ុត​បាន​ស្អាត គួរជ្រើសរើស​ពណ៌​ឱ្យសម​គ្នា នឹង​ស្បែក​របស់​អ្នក​ ​វានឹងលើកសម្រស់អ្នកថែមមួយកម្រិតទៀត។

២. ធ្វើលំហាត់ប្រាណ​

​ការធ្វើលំហាត់ប្រាណ ធ្វើឱ្យអ្នកមានរូបរាងសង្ហា ទោះគ្មាន​រូបរាង​ខ្លាំងក្លា ឬ​សាច់ដុំ ៦ ផ្នត់​ក៏ដោយ ឲ្យតែ​ល្មម ហើយ​សម​នឹង​រូបរាង គឺ​បាន​ហើយ​។ ការ​ហាត់ប្រាណ មិន​ត្រឹមតែ​ជួយ​សុខភាព​នោះទេ ប៉ុន្តែ​វា​ក៏​អាច​លើក​សម្រស់ និង​ធ្វើ​ឲ្យ​បុរស មើល​ទៅ​មាំមួន និង​អស្ចារ្យ​ដែរ ពី​ព្រោះ​មនុស្ស​ស្រី​ភាគច្រើន ចូលចិត្ត​បុរស​មាន​សាច់ដុំ​មាំមួន​។​

F695a36cd5b253ff34321b2dad957ee9

Loading...

៣. ត្រូវផ្តោតអារម្មណ៍​ទៅលើ​រាងកាយ​អ្នក​

  • កាត់សក់​ឲ្យបាន​ត្រឹមត្រូវ​ និងសមរម្យនឹងទម្រង់មុខ
  • កោរពុកមាត់ និងរោមនៅលើមុខឱ្យសមនាងរូបរាង
  • ត្រូវកាត់ក្រចក​ដៃ និង​តម្រឹម​ឲ្យ​ស្អាត មិនគួរទុកវែងពេកនោះទេ
  • ថែរក្សាមុខឱ្យស្រស់ស្អាតជានិច្ច

៤. ថែរក្សាក្លិន​ខ្លួន​ឱ្យបានល្អ

រឿងដែលចាំបាច់ គឺអ្នកត្រូវច្បាស់ថារាងកាយរបស់អ្នកបានសម្អាតស្អាត ជាមួយសាប៊ូ ហើយបន្ថែម ទឹក​ក្រអូប បន្តិចទៀតគឺជារឿងគ្រប់គ្រាន់។ ​។  ក្លិន​មាត់ ក៏ជា​រឿង ដែល​មិន​អាច​មើលរំលង​ឡើយ​ ត្រូវសម្អាតជាប្រចាំ ដើម្បីមានភាពជឿជាក់ក្នុងការសន្ទនា។

GettyImages 1065711088 E1542812413819

ចំណុចខាងលើ ជាចំណុចមួយចំនួន ដែលសុភាពបុរសគួរអនុវត្តជាប្រចាំ ដើម្បីសុខភាពរាងកាយ និងជាទាក់ទាញដល់នារីៗផងដែរ៕

Loading...