ត្រូវមាត់ទៀតហើយ! ប្រហិតធ្វើដោយដៃ ​ចែម៉ីសាលាចិន ល្បីថាឆ្ងាញ់ខ្លាំង បន្ថែមសាខាថ្មីទៀតហើយឡើងនៅជិតបង្កើយ!

សព្វថ្ងៃអាជីវកម្មអាហារបែប ​Street  Food  ពេលល្ងាចកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ទិសទី ​ជាពិសេសគឺ  សិស្ស និស្សិត និងអ្នកធ្វើការតែម្តង ​ព្រោះតែការទទួលទានចំណាយអស់តិច ​ថែមទាំងមានរសជាតិឆ្ងាញ់ពិសារផងដែរ។

នៅក្នុងចំណោមអាហារបែប​​ Street  Food  ជាច្រើនមុខ  ប្រហិតត្រូវបានគេនិយមទទួលទានច្រើនជាងគេដោយសារតែវាងាយស្រួលចម្អិន និងមានរសជាតិឆ្ងាញ់  តែប្រសិនជាអ្នកចង់ទទួលទានប្រហិតបែបសុខភាព ​ធ្វើដោយខ្លួនឯង  មិនមានការនាំចូលពីបរទេស  ថែមទាំងមានរសជាតិដើមឆ្ងាញ់ពីខេត្តបាត់ដំបងទៀតនោះ «ក្នុងស្រុក» សូមណែនាំ ហាងដែលទទួលបានការពេញនិយមកនោះគឺ ហាង  « ចែម៉ី ប្រហិតសាលាចិន»

ចែម៉ីប្រហិតសាលាចិន ​មានហាងដំបូងបើកដំណើរការនៅខេត្តបាត់ដំបង ជាង​២០ឆ្នាំមកហើយ  ​ដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីអ្នកដែលទទួលទាន លាន់មាត់ថា ប្រហិតដែលធ្វើដោយខ្លួនឯងពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។

ដោយហេតុការគាំទ្រដ៏ច្រើនលើសលប់  «ចែម៉ីប្រហិតសាលាចិន » បានហក់មកកាន់ទីផ្សារនៅក្នុងទីក្រុងភ្នំពេញបើកហាងសាខាជាបន្តបន្ទាប់ ​ដែលសុទ្ធសឹងទទួលបានការគាំទ្រថាឆ្ងាញ់គ្រប់ៗគ្នា ​មានអ្នកចូលទទួលទានពេញៗហាងរាល់ថ្ងៃស្ទើរតែគ្មានកន្លែងអង្គុយ។ ដោយហាង ​ចែម៉ី មានលក់ប្រភេទប្រហិតជាច្រើនមុខដែលគ្មានលាយជាតិគីមី និងលាយជាតិប៉ូរ៉ាក់ឡើយ ពោលគឺធ្វើមួយថ្ងៃលក់មួយថ្ងៃ ដោយរួមមានដូចជា៖  ប្រហិតសាច់គោ ប្រហិតសាច់ត្រីស្លាត ភ្លៅមាន់ចៀន និងស្លាបមាន់ចៀនប្រឡាក់គ្រឿងឆ្ងាញ់ នំប៉័ងចៀន ​ជ្រលក់ទឹកជ្រលក់ពិសេសរូបមន្តប្រចាំហាង ថែមទាំងមានលក់ប្រហិតសាច់គោស្រស់ៗគិតជាគីឡូសម្រាប់អ្នកដែលមានបំណងទិញយកទៅទទួលទាននៅផ្ទះជួបជុំគ្រួសារផងដែរ។

គួរឱ្យដឹងផងដែរថា ​ពេលនេះ «ចែម៉ីប្រហិតសាលាចិន» បានបើកសាខាថ្មីរបស់ខ្លួនបន្ថែមទៀតហើយ ​ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយសាខាថ្មី មានទីតាំងនៅលើ ផ្លូវ360 សង្កាត់បឹងកេងកង៣ ជាប់ មាតុភូមិ ជិតសាលាប៊ែលធីអន្តរជាតិ ​ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 9999 38 / 092 96 99 93៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ J Mey ប្រហិតសាលាចិន ផ្លូវ360 បឹងកេងកង3

62368623_1887538441371317_1039805075486146560_n

63495156_635168096963657_1922303576437161984_n

62258333_716514382112877_5044481549198688256_n

62529706_319125219013123_1141498600996470784_n

64329887_654005278401332_4525629042912657408_n

64276182_2800210320020036_270710203823947776_n

64329887_654005278401332_4525629042912657408_n

62361210_1105823949602083_9167285854232641536_n

62131901_1105003516350793_6081284386710355968_n

62196797_1105003556350789_1988871154298781696_n

62195633_728280027587676_9131780708216340480_n

62320825_728280084254337_5787274990327955456_n