តោះ សាកគេងក្នុងបំពង់លូទំនើបម្តងមើល៍ ដឹងតែប្លែក ហើយស្រស់ស្រាយសប្បាយក្បែរអាងទឹក ហើយទៅលេងផាប់ស្ទ្រីតដើរតែ ៥នាទីដល់!

សៀមរាប៖ បើនិយាយពីខេត្តសៀមរាប ដោយសារតែកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេះតែកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ការសាងសង់កន្លែងស្នាក់នៅជាសណ្ឋាគារ រីហ្សត និងផ្ទះសំណាក់ក៏កាន់តែដុះដាលដើម្បីបម្រើសេចក្តីត្រូវការអ្នកទេសចរណ៍ផងដែរ។

នៅក្នុងនោះ កន្លែងស្នាក់នៅនីមួយៗសុទ្ធតែមានភាពទំនើប ស្រស់ស្អាត និងរចនាប្លែកថ្មី ដើម្បីឱ្យភ្ញៀវដែលស្នាក់នៅមានភាពរីករាយ និងបំបាត់ក្តីកង្វល់ផងដែរ ដោយ Inter City Hostel Siemreap ជាកន្លែងស្នាក់នៅដែលកំពុងតែទទួលបានការពេញនិយម ព្រោះមិនត្រឹមតែកន្លែងស្នាក់នៅប្លែក ទំនើប ឯតម្លៃក៏មានភាពសមរម្យដែរ។

Inter City Hostel Siemreap មានប្រភេទបន្ទប់ស្នាក់នៅជាប្រភេទរចនាជាបំពង់លូ មានភាពប្លែកថ្មី និងទំនើប ឬក៏លោកអ្នកអាចជ្រើសរើសប្រភេទបន្ទប់ Dorm ជាគ្រែថ្នាក់ៗ ក្នុងមួយបន្ទប់មានចំនួន៨គ្រែ ក៏បានសម្រាប់ការមកកម្សាន្តជាលក្ខណៈក្រុមកាងារ និងមិត្តភក្តិក៏បាន ដោយនៅក្នុងនោះ មានការបើកឱ្យប្រើប្រាស់ Internet ដោយឥតគិតថ្លៃ Locker បុគ្គល ម៉ាស៊ីនត្រជាក់ អាងហែលទឹកធំទូលាយ និងកន្លែងលេងស្នុកឃ័រជាដើម ទោះជាស្នាក់នៅម៉ាព្រឹកទាល់យប់ក៏អត់ធុញដែរ ជាពិសេសចង់ទៅលេងផាប់ស្ទ្រីតក៏ជិត គឺចំណាយពេលធ្វើដំណើរដោយថ្មើរជើងត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ការស្នាក់នៅជាបន្ទប់បំពង់លូ មានចាប់ពីតម្លៃ 40$ ឡើងទៅ ចំណែកការស្នាក់នៅបន្ទប់ជាថ្នាក់ៗក្នុងគ្រែនីមួយៗមានតម្លៃ៨$ ក្នុងម្នាក់ក្នុងមួយយប់។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ ចង់សាកល្បងស្នាក់នៅ Inter City Hostel Siemreap មានទីតាំង នៅភូមិវត្តបូ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ឬអាចទំនាក់ទំនងសាកសួរព័ត៌មាន និងកក់បន្ទប់ទុកមុនតាមរយៈលេខទូរស័ព្ទ 063 963 961 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Inter City Hostel Siemreap

51051972_515468818861887_4690544499905003520_n

51225978_515505252191577_8709293751790469120_n

51240394_514909418917827_6890749391154446336_n

51299046_516096538799115_607597212205056000_n

51290629_515938888814880_6049331633914380288_n

51276843_514909435584492_8547250201990004736_n

51001550_515505585524877_648934777780436992_n

50997986_514911985584237_1780757079452024832_n

50924305_514908925584543_1113151559144833024_n

50934387_514908935584542_3796313638654967808_n

50952714_514909828917786_5702990882823733248_n

51377767_515470845528351_7692920042186342400_n

51440164_514909762251126_8168114875923431424_n

51626419_513934869015282_284887753429090304_n

53803739_539744713100964_64854633234825216_n

52080704_521615071580595_3547184889579175936_n

54435704_538438083231627_4765231004770107392_n

54514637_538438046564964_3677723007427543040_n

52420887_524144887994280_417174927989276672_n

52592406_522046988204070_1721409315845177344_n

54731155_539854326423336_9136356231366049792_n

55448415_539414943133941_8456937300431994880_n

55448445_539854273090008_1235086565441536_n

51874697_522047014870734_6263716644481138688_n

51759844_521614931580609_4859257627110014976_n

51364613_515939828814786_3312687092626096128_n

51319987_514909755584460_7176057527392534528_n

53435191_532211310520971_6635640716162760704_n

55533154_539854296423339_3135768000905347072_n

55576036_542191239522978_4923126694199427072_n

55644676_539855109756591_8152990543727558656_n

55674567_539415056467263_8689334497600077824_n

55849410_539854349756667_2322955400166506496_n

57221315_549702242105211_1324444322107490304_n

56985386_548249832250452_563735094917857280_n

55869200_539855096423259_4667627795659096064_n

55869197_544249222650513_6402591568728948736_n