​ស៊ីន ​យូប៊ីន ​បញ្ចេញសម្រស់ក្នុងឈុតទេពមច្ឆាយ៉ាងស្រស់ស្អាត ការពិតនៅហាងពិសេសមួយនេះសោះ!

ថៃ៖ ថ្មីៗនេះតារាសម្តែងស្រីស្រស់ស្អាតពេញដោយសមត្ថភាព  ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងឈុត  ទេពមច្ឆា ដូចក្នុងរឿងនិទានយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងថាមានភាពស្រស់ស្អាត ​ទាក់ភ្នែក ​គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ​ថែមទាំងចង់ដឹងថាហាងនេះស្ថិតនៅទីណាទៀតផង។

ជាក់ស្តែង « ក្នុងស្រុក »  ក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយនូវអត្ថបទ ​ស្តីពីហាងមួយនេះ ​ដោយហាងនេះមានឈ្មោះថា Mermaid Casle Siam (ចុចទីនេះដើម្បីអានអត្ថបទ)  ដោយហាងមួយនេះស្ថិតនៅក្នុងប្រទេសថៃ ជាហាងកែច្នៃមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ ​និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែបតុក្កតាពិតៗផងដែរ។

នៅក្នុងនោះហាងដែលមាន៤ជាន់នេះ  ​ជាន់ទី១ និងទី២ ​គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ​ខ្ជូតៗ ​ហើយពណ៌កប់ៗ ឯជាន់ទី ៣ និង៤ ​គឺជាហាងកាហ្វេ ​Mermaid  Cafe  មាននំខេក ​តែ និងកាហ្វេឆ្ងាញ់ៗ ថែមទាំងមានកន្ទុយត្រីឱ្យពាក់ថតលេងដោយមិនគិតថ្លៃផងដែរ។

គួរឱ្យដឹងផងដែរថា ​Mermaid Castle Siam មានទីតាំងក្នុង Siam Square soi 2 ចេញពីស្ថានីយ៍រថភ្លើង BTS SIAM station ច្រកទី២ (alley 2) ដោយបើកដំណើរការចាប់ពីម៉ោង ១២ថ្ងៃត្រង់ ​រហូតដល់ម៉ោង ៩យប់៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

65390688_1590959554368509_1649465035929419776_n

65375935_1590930807704717_3915910597899714560_n

18119419_1293576514089026_7520688209302189263_n

34529515_1691157477664259_2362621665117995008_n

29386936_1610787865701221_5808457262225686528_n

21369407_1424451841001492_8237740127761456105_n

 

18119506_1293572387422772_2901170953756805542_n

 

16649563_1231853760261302_3691425360146079392_n