Wayne Rooney ផ្ដល់​ដំបូន្មាន​ឲ្យ Jadon Sancho បន្ត​លេង​នៅ​ Doermund ព្រោះ​មូលហេតុ​នេះ

Wayne Rooney គិត​ថា​ Jadon Sancho គួរ​តែ​បន្ត​ស្នាក់នៅ Borussia Dortmund ដើម្បី​បាន​លេង​ទៀង​ទាត់ជាជាង​ប្ដូរ​មក​លេង​នៅ Premier League មក​អង្គុយ​កៅអី​បម្រុង។

GettyImages 1148561648

 Sancho មាន​វ័យ​១៩​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេងល្អ​ដោយ​រក​បាន​១២​គ្រាប់​និង​បញ្ជូនបាល់​បាន​១៤​ដង​ ក្នុង​ការ​បង្ហាញ​ខ្លួនពេញ​មួយ​រដូវ​កាល​នៅ​អាល្លឺម៉ង់​ហើយ​រូប​គេបាន​ក្លាយ​ជាគោលដៅ​របស់​លោក Ole Guunar Solskjaer ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ។

 បិសាចក្រហម​នឹង​មិន​ផ្ទេរ​យក Sancho នោះ​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ខាង​ Dortmund បដិសេធ​លក់​ចេញក្នុង​រដូវ​ក្ដៅនេះ​ប៉ុន្តែ​វីរបុរស Man Utd កីឡាករ Ronney គិត​ថា​Sancho គួរ​តែ​លេង​នៅ​ទី​នោះ​ជា​អទិភាព។ កីឡាករ​កំពុងលេង​នៅក្លិប​អាមេរិក DC United បាន​និយាយ​ប្រាប់​កាសែត The Bild ថា៖

E3cc6480 A0a2 11e9 Bb79 70d3794dcaec

Dortmund គឺ​ជា​ក្លិប​ដ៏​អស្ចារ្យជាមួយ​នឹង​អ្នក​គាំទ្រ​ដ៏​មហិមារ។​ពួក​គេ​ជឿជាក់​លើ​កីឡាករ​វ័យ​ក្មេងហើយ​អ្នក​អាច​ឃើញ​ថា​ Sancho កំពុងនៅ​ទី​នោះ​ហើយ​ដំណើការ​យ៉ាង​ល្អ​នោះ​ទី​នោះ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ។

 “ ពេល​នេះ Jadon គួសួរ​ខ្លួនឯង​ថា​តើ​គាត់​តែទទួល​បាន​ការ​លេង​ទៀង​ទាត់​នៅ​ Dortmund ឬ​ផ្ទេរ​មក​អង់គ្លេស​ដើម្បី​អង្គុយ​កៅអី​បម្រុង? ពេល​វេលានៃ​ការ​លេង​គឺ​សំខាន់​សម្រាប់​កីឡាករដូច​ជា Sancho ដូច្នេះបើ​គាត់បាន​លេង​ច្រើន​នៅ​ Dortmund គាត់​គួរតែ​នៅ​ទី​នោះ។”

Hi Res 6a8a48ee37f49ecc8e225a1e56597285_crop_north

 Sancho បាន​ចុះ​កុងត្រា​ជាមួយ Borussia Dortmund ជាមួយ​កុង​ត្រា​រយៈពេល​វែងហើយ​ផុត​កំណត់​នៅ​ឆ្នាំ​២០២២។ ក្លិប​លេង​នៅ​លីគ​កំពូលអាល្លឺម៉ង់​មួយ​នេះបាន​បញ្ជាក់​យ៉ាង​ច្បាស់កាល​ពី​ខែ​មុន​ថា​ពួគ​គេ​មិន​បាន​លក់​រឿង​ទិញ​ដូ​ Sancho មក​លេង​សើច​នោះ​ទេទោះបី​ជា​បិសាចក្រហមមាន​បំណង​ចំណាយលុយ​៩០​លាន​ផោន​ទិញ​យក​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេសរូប​នេះ។

 “ ប្រធានបច្ចេកទេស​ក្លិប​លោក Michael Zorc បាន​និយាយ​ថា៖” ទេ! យើង​មិន​បាន​ទទួល​សំណើណា​មួយ​នោះ​ទេ​។ យើងក៏​មិន​រំពឹង​ថា​ចង់​បាន​សំណើរ​នោះ​ដែរ។​យើង​មិន​ចង់​បាន​អ្វី​ទាំងអស់​ពី​គាត់​ស្ថិត​ក្នុង​គម្រោងប្រើប្រាស់​របស់​ពួក​យើង។ គាត់​នឹង​លេង​នៅ Borussia Dortmund រដូវ​កាល​ក្រោយ។ នរណា​ក៏​មិន​អាចប៉ះ​បាន​ដែរ”៕