កប់មែនកោះរ៉ុងយើងហ្នឹង រីហ្សតសាងសង់ថ្មីឡើងស្អាតប្លែកចង់តែទៅគេងឱ្យបាន ​២ ៣យប់!

ខេត្តព្រះសីហនុ៖ ​ដូចដែលយើងបានដឹងហើយថា  ដែនដីកោះរ៉ុង ​ពិតជាសមុទ្រ ​និងខ្សាច់ស្រស់ស្អាតមែនទែន ​រហូតមានឈ្មោះល្បីទៅដល់ក្រៅប្រទេសថាជាឆ្នេរដ៏ស្រស់ស្អាតជាងគេក្នុងចំណោមឆ្នេរខ្សាច់ល្បីៗជាច្រើនលើពិភពលោក។

លើសពីនោះកោះរ៉ុង ក៏មានបណ្តុំរីហ្សតស្រស់ស្អាត និងល្បីៗជាច្រើនកន្លែងផងដែរ ​ដែលអាចឱ្យអ្នកមកកម្សាន្តអាចសម្រាកលំហែកាយបានយ៉ាងត្រជាក់ចិត្ត ​ដោយក្នុងនោះក៏មានរីហ្សតមួយដែលទើបតែសាងសង់រួចថ្មី ល្បីថាមានស្រស់ស្អាតខ្លាំងស្ទើរតែមិនដឹងថាស្ថិតនៅលើទឹកដីកោះរ៉ុងស្រុកខ្មែរយើងនោះឡើយនោះគឺ ​« រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)​»

រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)​ ត្រូវបានសាងសង់ជាម៉ូតវីឡាប្រក់ស្លឹកស្រស់ស្អាតប្លែកក្បែរមាត់សមុទ្រតែម្តង ​ដែលមានលក្ខណៈពិសេសនោះ គឺនៅក្នុងមួយវីឡាមានអាងហែលទឹកតូចមួយ ដែលអាចហែលលេងកម្សាន្តដោយសេរី  ថែមទាំងគយគន់ឆ្នេរសមុទ្រយ៉ាងត្រជាក់ចិត្តទៀតផង។​​ ជាពិសេសរីហ្សតមួយនេះ ជាកន្លែងដ៏ពិសេសមួយសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតត្រជាក់ភ្នែក ល្អបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាស្ងប់ស្ងាត់លំហែអារម្មណ៍ ​ឬរកពេលវេលារ៉ូមែនទិកជាលក្ខណៈគូស្នេហ៍តែម្តង ។

នៅក្នុងនោះខែនេះ ​រីហ្សតមួយនេះបានផ្តល់ ​Promotion  និងការបញ្ចុះតម្លៃពិសេសសម្រាប់កាស្នាក់នៅជាកញ្ចប់សម្រាប់ ២នាក់ ដូចខាងក្រោម ៖

2 ថ្ងៃ 1 យប់ មានតម្លៃ​​ 290$

3 ថ្ងៃ 2 យប់ មានតម្លៃ 580$

4 ថ្ងៃ 3 យប់ មានតម្លៃ 724$

ដែលបូករួមទាំងសេវាកម្មពិសេសៗដូចជា ការដឹកជញ្ជូនភ្ញៀវពីលើគោក មកកាន់កោះ អាហារពេលព្រឹក អាហារ១ពេលបន្ថែម​(អាចជ្រើសពេលថ្ងៃ ​ឬល្ងាច) ផ្លែឈើ​ការជិះទូកកៃយ៉ាក់ ការបម្រើជូនតែ ​កាហ្វេ ​និងសេវាកម្មពិសេសៗជាច្រើនទៀត។

សម្រាប់អ្នកដែលចាប់អារម្មណ៍ និងចង់ស្នាក់នៅរីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort) ដ៏ពិសេសមួយនេះ លោកអ្នកអាចសាកសួរព័ត៌មានតាមរយៈ  www.theroyalsandskohrong.com ​ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 78 888 622 / +855 78 888 935 & +855 78 888 260 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ The Royal Sands Koh Rong Resort

62190863_1037404403132143_4986373613801177088_n

62229911_1037406109798639_7992508772884938752_n

62250423_1037406153131968_5982629365878358016_n

62195628_1037402836465633_3727990415601696768_n

62305938_1037404293132154_8505537995007328256_n

62244845_1037406053131978_1999135980107333632_n

62130201_1037415633131020_3375019145539092480_n

62126790_1037404329798817_7111573919202541568_n

62081694_1037404429798807_7091969910347137024_n

61998159_1037415433131040_1816347429029543936_n

61986080_1037415409797709_18343594867818496_n

61980994_1037402313132352_1809819688624979968_n

61955154_1037404196465497_2731167663416934400_n

61932240_1037404096465507_6376775791623012352_n

61955145_1037404243132159_5063808889145786368_n

61948581_1037415239797726_4162275191923146752_n

62016339_1037415079797742_3699107701133934592_n

62414730_1037415456464371_2311856135226785792_n

62308322_1037406163131967_1232647401974530048_n

63347392_1037404153132168_5474471809195704320_n

62144886_1037415263131057_327614526176362496_n

62019234_1037415606464356_6706059840306806784_n

62075808_1037422036463713_8587545761254735872_n

62179545_1037404373132146_2212976822612656128_n

62031828_1037415676464349_7041416483120873472_n

62493959_1037422073130376_9168109848003346432_n

64523668_2563752237024973_2616869585713889280_n