ឃើញរូបក៏ស្រស់ស្រាយដែរ! ខានទៅលេងគិរីរម្យយូរ  ដឹងអត់ថាឧទ្យានជាតិមួយនេះប្រែរូបរាងយ៉ាងណាហើយ?

ឃើញរូបក៏ស្រស់ស្រាយដែរ! ខានទៅលេងគិរីរម្យយូរ  ដឹងអត់ថាឧទ្យានជាតិមួយនេះប្រែរូបរាងយ៉ាងណាហើយ?

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ (Kirirom National Park) ជាឧទ្យានជាតិ ដែលស្ថិតនៅចំងាយ ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​តាំងពីកាល​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយមមកម្ល៉េះ។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​  ជម្រកសត្វស្លាប និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​រស់​នៅ​។

នៅ​រៀងរាល់​ចុង​សប្ដាហ៍​មាន​ភ្ញៀវ​ទេសចរណ៍​ពី​ក្រុង​ភ្នំពេញ​ជា​ច្រើន​តែង​ នាំ​គ្នា​ទៅ​សម្រាក​​លំហែរកាយ​​​​​​កម្សាន្ត​លេង​ជាមួយ​នឹង​សម្រស់​ធម្មជាតិ ​ដ៏​ស្រស់​ត្រកាល​នៅ​ទី​នោះ​ផង​ ហើយ​ក៏​​ជា​កន្លែង​​ទទួល​ទាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។ អាហារ​​ក្នុង​ស្រុក​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​អ្នក​ស្រុក​លក់​សម្រាប់​ ភ្ញៀវ​ជាតិ​​ និង​សម្រាប់​ជនបរទេស​​ផង​ដែរ​ ក៏​មាន​ធ្វើ​លក់​ថ្មី​នៅ​តាម​ក្យុស​នា​ដង​ស្ទឹង​នឹង​អូរ​នៅ​ទី​នោះ​ ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

បច្ចុប្បន្នតំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​ សម្រាប់​ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិ​ចូល​ទស្សនា​ និង​លេង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ ​តំបន់​ល្អាង​ភ្នំ ​ ​រមណីយដ្ឋាន​ទឹក​ធ្លាក់​អូរ​ច្រាក​ ឬ​ហៅ​ថា​ ទឹក​​ធ្លាក់​ចំបក់​ ដែល​តាំង​​នៅ​ផ្នែក​ខាង​ជើង​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​​ឃុំ​ចំបក់​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ ​ជាពិសេសនៅគិរីរម្យក៏ចាប់ផ្តើមមានរីហ្សតសសម្រាប់សម្រាកលំហែកាយ ​និងបោះតង់យ៉ាងច្រើនដើម្បីបម្រើអារម្មណ៍ និងសេចក្តីត្រូវការសម្រាប់មនុស្សសម័យថ្មីនេះផងដែរ។

ដូច្នេះចង់ដឹងថា​​តើឧទ្យានគិរីរម្យកែប្រែមុខមាត់បែបណាហើយ ​សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

64668470_604845446709689_2126781824028901376_n

64680894_604846100042957_3488016286238113792_n

64748976_604845200043047_8163244340060094464_n

64867196_604845236709710_34604302395768832_n

66086558_604845146709719_6009042572935168000_n

66319466_604845530043014_1978426103072555008_n

66369391_604845803376320_3076948509685972992_n

66381847_604845890042978_4006244252739698688_n

66385292_604845743376326_7679962473746661376_n

66402174_604845673376333_1605258857402073088_n

66424687_604846000042967_960276982837280768_n

66430515_604845050043062_5646582019308650496_n

Loading...

66443540_604845616709672_921599419357331456_n

66467936_604845650043002_3296004327251902464_n

66516327_604845590043008_8336314780306374656_n

66525723_604845270043040_8176326565630574592_n

66642617_604846123376288_2181813471920783360_n

66696441_604846206709613_5751012053166850048_n

66710021_604845546709679_1556629425200562176_n

66725661_604845973376303_2364187159222550528_n

66757051_604845093376391_3766796849575362560_n

66790692_604845066709727_2526938798806269952_n

66812850_604845736709660_8420189482938007552_n

66837497_604845396709694_6983148998278250496_n

66887480_604846033376297_6418360571220983808_n

67082058_604845926709641_6856320495223046144_n

67131301_604846170042950_7924138322371280896_n

67188834_604845336709700_5261725058069430272_n

Loading...