កម្ពុជាព្រមទាំងក្រុម៣៩ផ្សេងទៀត​នៅ​អាស៊ី​នឹងដឹង​ពី​សមាសភាពគូប្រកួតរបស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup Qualifiers

ក្រុមជម្រើស​ជាតិ​ទាំង​៤០​នៅអាស៊ី​នឹង​នឹង​ពី​ផ្លូវរបស់​ពួក​គេសម្រាប់​ប្រកួតវគ្គ​ជម្រុះ 2022 FIFA World Cup និងពានរង្វាន់ 2023 AFC Asian Cup ខណៈ​ដែល​ការ​ចាប់​ឆ្នោត​ជ្រើសរើសពូលសម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ស្អែក​ទី១៧ខែ​វិច្ឆិកានៅ​ទីស្នាក់ការកណ្ដាលរបស់ AFC ក្នុង​ប្រទេស​ម៉ាឡេស៊ី។

Screenshot_13

ការ​ចាប់​ឆ្នោតនេះ​នឹង​រួម​បញ្ជូល​ទាំង​ក្រុម ម៉ាឡេស៊ី កម្ពុជា​ បង់ក្លាដេស កោះហ្គាម ម៉ុងហ្គោលី និង​ស្រីលង្កា​ដែល​ឡើង​ទៅ​តាម​រយៈ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១ នៅទីស្នាក់ការកណ្ដាលរបស់ AFC ក្នុង​ប្រទេស​ម៉ាឡេស៊ីចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។

ក្រុមជម្រើស​ជាតិ​ទាំង៤០​រួម​មានក្រុមខ្លាំងៗដូចជា​ជប៉ុន សាធារណរដ្ឋកូរ៉េ អ៊ីរ៉ង់ អូស្រ្តាលី ម្ចាស់​ជើង​ឯកអាស៊ីកាតា វៀតណាម ថៃ​និងហ្វីលីពីន​បាន​រៀប​ចំ​ជា៥​Pot តាម​រយៈ​ចំណាត់​ថ្នាក់ FIFA Ranking ដែល​បាន​ធ្វើ​ការ​បន្ទាន់​សម័យកាលចុងក្រោយ កាលពីថ្ងៃ​ទី​១៤​ខែ​មិថុនាឆ្នាំ​២០១៩។

66732670_10156532318422333_5971797385343401984_n

វៀតណាម​ជា​ក្រុមឈរ​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន ឈរ​ក្នុង Pot 2, ថៃ ហ្វីលីពីន ឈរ​ក្នុង Pot 3 ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ឈរក្នុង​ Pot ៤​ខណៈ កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី​ឈរ​ក្នុង​ Pot 5 ដែល​ក្រុម​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេនៅ​អាស៊ាន។

Pots for the 2022 FIFA World Cup and 2023 AFC Asian Cup Qualifiers draw

Pot 1: Iran, Japan, South Korea, Australia, Qatar, United Arab Emirates, Saudi Arabia, China

Pot 2: Iraq, Uzbekistan, Syria, Oman, Lebanon, Kyrgyz Republic, Vietnam, Jordan

Pot 3: Palestine, India, Bahrain, Thailand, Tajikistan, North Korea, Chinese Taipei, Philippines

Pot 4: Turkmenistan, Myanmar, Hong Kong, Yemen, Afghanistan, Maldives, Kuwait, Malaysia

Pot 5: Indonesia, Singapore, Nepal, Cambodia, Bangladesh, Mongolia, Guam, Sri Lanka

ក្រុមទាំងនេះនឹង​ត្រូវ​ចាប់​ឆ្នោត​បែងចែកជា៨​ពូល ក្នុង​មួយពូល មាន​៥​ក្រុម​សម្រាប់​ប្រកួតជម្រុះ​ជុំ​ទី​២ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០៥​ខែ​កញ្ញា​ឆ្នាំ​២០១៩​និងបញ្ចប់​នៅ​ថ្ងៃ​ទី០៩​ខែ​មិថុនាឆ្នាំ​២០២០។ ការ​ប្រកួត​នឹង​លេង​បែបជម្រុះវិល​ជុំក្នុងដី​និង​ក្រៅ​ដី​ដែល​ក្រុមនីមួយៗ​នឹង​ត្រូវ​លេង​សរុប​៨​ប្រកួតក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។

Cambodian

ក្រុម​កំពូលតារាង​ទាំង​៨​និង​ក្រុមលេខ​២​ល្អ​បំផុត​៤​ក្រុម​នឹង​ឡើង​ទៅជុំផ្ដាច់ព្រ័ត្រពាន 2023 AFC Asian Cup ដែល​ម្ចាស់​ផ្ទះ​ជា​ប្រទេស​ចិន​ហើយ​និង​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពាន 2022 FIFA World Cup។

ចំណែកក្រុមល្អ​បំផុត​ទាំង​២៤​ដែល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​ចូល​រួមប្រកួត​ជម្រុះម្ដង​ទៀត​ដើម្បី​យក​ក្រុម​១២​ទៅ​បង្គ្រប់​កៅអី​២៤​សម្រាប់​ជុំ​ផ្ដាច់ព្រ័ត្រ 2023 Asian Cup៕