តំបន់ទេសចរណ៍ថ្មី​៣ក្នុង​ខេត្តសៀមរាបជាជម្រើសល្អសម្រាប់ភ្ញៀវទេសចរណ៍ក្រៅ​ពី​ប្រាសាទក្នុងតំបន់​អង្គរ

តំបន់​ទេសចេណ៍ថ្មី​៣​ក្រៅ​ពី​ការ​ទស្សនាប្រាសាទនានាក្នុងតំបន់​អង្គរកំពុង​តែ​ទាក់​ទាញ​អ្នក​ទេសចរណ៍ជា​ច្រើន​ បន្ទាប់​ពី​ពួក​គេ​បាន​ទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបរួចហើយ។

WhatsApp Image 2019 04 24 At 8.57.02 PM

កន្លែង​ទេសចរណ៍​ទាំងនោះ​មាន តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប ដែលវា​បាន​នឹង​កំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ ទាញភ្ញៀវទេសចរមកខេត្តសៀមរាបបន្ថែម ដើម្បីរក្សាបាននូវកំណើនទេសចរខ្ពស់ នឹងអាច ឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកើនដល់ ១០លាននាក់ នៅឆ្នាំ​២០២៥។

C9 2

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​ថ្លែង​ក្នុងធ សន្និសីទបង្ហាញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប កាល​ពីសប្ដាហ៍មុន ថា តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេ សាប និងតំបន់ដែលមាន សក្ដានុពល នៅជុំវិញនោះ ត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផល ទេស ចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ​ឱ្យមកទស្សនាខេត្តសៀមរាបបន្ថែម។

K003

លោកបាន​បន្ត​ថា កំណើននេះអាច​នឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើត​ផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជា​កត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួន​មិន​ប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់ បេតិកភណ្ឌ​អង្គរនោះឡើយ ពោលគឺពួកគេ​ប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ។

C8 1

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្រៅពីសក្ដានុពលទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ក៏អាចរៀបចំអភិវឌ្ឍន៍ទៅ​ជាតំបន់​អេកូទេសចរណ៍ និងកសិទេសចរណ៍ ប្រកបដោយភាពទាក់ទាញបន្ថែមទៀតផងដែរ។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋា​ភិបាល​​កម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយសម្រាប់អនុវត្តន៍លើការងារនានា មិនមែន​តែ​វិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរ​ហើយ ត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។

សៀមរាប-អង្គរ កំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី​សំណាក់ភ្ញៀវ​ទេស​ចរអន្តរជាតិយូរមក​ហើយ ដោយបានធ្វើឱ្យ​កំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ តួយ៉ាង​នៅឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវ​ទេសចរប្រមាណ​៥​លាននាក់ បានទៅទស្សនាតំបន់​សៀមរាប​-អង្គរទាំងមូល ក្នុងចំណោម​នោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០​ម៉ឺននាក់ផងដែរ។ ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួម​សម្រេច​តាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕