ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!

ភ្នំពេញ៖ « ការអានគឺជាគន្លឹះនៃភាពជោគជ័យ ​ការអានអាចផ្តល់ចំណេះវិជ្ជាដ៏ថ្លាថ្លៃ ​ហើយការអានសៀវភៅអាចធ្វើឱ្យអ្នកមានការយល់ដឹងកាន់តែខ្ពស់ទាំងគំនិតស្មារតី ​» ​ដោយសារតែមូលហេតុទាំងនេះហើយបានជា ហាងកាហ្វេមួយកន្លែងបានចាប់បដិសន្ធិឡើង ដោយមានការដាក់តាំងសៀវភៅឱ្យមហាជនចូលអាដោយមិនគិតថ្លៃ នោះគឺហាង ហ្គ្រីតកាហ្វេ (GRIT CAFÉ )

ហ្គ្រីតកាហ្វេ (GRIT CAFÉ ) ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនម្នាក់ ក្នុងគោលបំណងបំពេញសេចក្តីត្រូវការនៃចំណង់ចំណូលចិត្តទទួលទានកាហ្វេរបស់យុវជនកម្ពុជា ​ហើយអ្វីដែលសំខាន់នោះគឺចង់ក្លាយទៅជាផ្នែកមួយចូលរួមផ្តល់ចំណេះដឹងដល់យុវជនខ្មែរ តាមរយៈការផ្តល់សៀវភៅអានដោយឥតគិតថ្លៃដើម្បីឱ្យយុវជនកម្ពុជាអាចទទួលយកផលប្រយោជន៍សម្រាប់អនាគតរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។

នៅក្នុងនោះម្ចាស់ហាងផ្ទាល់ធ្លាប់បានរៀបរាប់ពីគោលបំណងរបស់ខ្លួនឯងលើគណនីហ្វេសប៊ុកផងផងដែរថា « ខ្ញុំធ្លាប់ក្រលំបាក មិនដែលមានលុយ ទិញសៀវភៅអាននោះទេ ខ្ញុំត្រូវទៅឈរនៅតូបលក់​សៀវភៅ​ទាំងកណ្តាលថ្ងៃក្រោយពេលចេញ​ពី​សាលាដើម្បីអានសៀវភៅ។ ខ្ញុំធ្លាប់យល់អារម្មណ៍ដែលខ្វះខាតបែបនេះ។ យើងមានសៀវភៅរាប់រយក្បាលសម្រាប់​ប្អូនៗ​ចូលអានដោយសេរីទោះជាគាត់មិនពិសារកាហ្វេឬភេសជ្ជៈនានា​ក៏ដោយ​ ​»។

ជាក់ស្តែង ហ្គ្រីតកាហ្វេ មិនត្រឹមតែមានសៀវភៅរាប់រយក្បាលគ្រប់ប្រភេទសម្រាប់អានដោយសេរី ទោះមិនពិសារអ្វីសោះក៏អាចចូលអានសៀវភៅបានដែរនោះទេ ​តែហាងមួយនេះមានការតុបតែងស្អាត បរិយាកាសល្អ ត្រជាក់ ស្ងប់ស្ងាត់ សក្តិសមសម្រាប់ការជួបជុំ និងសិក្សា ថែមទាំងមានបម្រើកាហ្វេផលិតពីគ្រាប់កាហ្វេអារ៉ាប៊ីកាសុទ្ធ ឈ្ងុយឆ្ងាញ់ ភេសជ្ជៈផ្សេងៗធ្វើអំពីផ្លែឈើស្រស់ៗ អាហារសម្រន់ នំបុ័ង ទឹកកកឈូស និងចំណីផ្សេងៗផងដែរ។

ជាពិសេសទីនោះក៏អាចឱ្យយុវជនស្វែងរកការងារ បង្កើតCV និងរៀនសូត្រពីបុគ្គលជោគជ័យផ្សេងៗ ថែមទាំងមានកុំព្យូទ័រ (លែបថប)សម្រាប់ខ្ចីប្រើប្រាស់ សម្រាប់ធ្វើកិច្ចការសាលា ឬស្វែងរកការងារទៀតផង។

គួរឱ្យដឹងផងដែរថា ហ្គ្រីតកាហ្វេ មានទីតាំងនៅផ្ទះលេខ 87 ផ្លូវលេខ 99 ខាងលិចវិទ្យាល័យបឹងត្របែក ខ័ណ្ឌចំការមន ដោយធ្វើដំណើរចុះពីស្ថានីយ៍កាល់តិចមុខក្លឹបរ៉ក់ ហើយបត់ឆ្វេងនៅផ្លូវបែកជាបួន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 😍016697797 / 085583648៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖Grit Cafe Boeng Trabek

52047643_2074629365916098_4544283614887542784_n

55829617_2131266370252397_6367522061245480960_n

60151247_2195035920542108_3841372050362990592_n

60201811_2190251027687264_6753797117606625280_n

64664203_2260414400670926_6391563797814837248_n

66047000_2288134274565605_2413520210146361344_n

66150032_2288994824479550_5466479300259610624_n

66151577_2288994567812909_4663600825732431872_n

66263020_2288134891232210_6665085946792247296_n

66300492_2288133224565710_3288257511919976448_n

66353817_2293166290729070_4337004576172408832_n

66373527_2291508174228215_3060360950851829760_n

66408582_2288133274565705_7650734770325815296_n

66486456_2288134231232276_2054753706351525888_n

66720136_2291508230894876_3592212386112602112_n (1)

66720136_2291508230894876_3592212386112602112_n

66741012_2296379287074437_2150940727306092544_n

66763129_2303249033054129_1045604342192668672_n

66772939_2288995107812855_2053998986108338176_n

66840682_2296379333741099_4381656739808804864_n

67182856_2299733240072375_5453234368443056128_n