សម ឬមិនសម កុំខ្វល់ពីសម្ដីរបស់អ្នកណា សំខាន់ យើងពីរនាក់ស្រឡាញ់គ្នា ចេះយល់ចិត្តគ្នា អាចមើលថែគ្នាបានយ៉ាងល្អ

សម ឬមិនសម កុំខ្វល់ពីសម្ដីរបស់អ្នកណា សំខាន់ យើងពីរនាក់ស្រឡាញ់គ្នា ចេះយល់ចិត្តគ្នា អាចមើលថែគ្នាបានយ៉ាងល្អ

ច្រើនគូណាស់ហើយដែល តែងតែយកស្នេហា ការស្រឡាញ់រវាងខ្លួន ជាមួយនឹងដៃគូ ទៅផ្គាប់មាត់អ្នកជុំវិញខ្លួន ស្រឡាញ់ក៏ព្រោះតែពាក្យគេ បែកកញនាក៏ព្រោះតែពាក្យសម្ដីគេ សួរថា មនុស្សពីរនាក់ស្រឡាញ់គ្នា វាសំខាន់លើមាត់ ឬចិត្តគំនិតរបស់អ្នកដទៃមែនទេ?

ស្នេហា ការស្រឡាញ់ គឺអាស្រ័យលើមនុស្សពីរនាក់ដែលមានឱ្យគ្នា ទាំងការស្រឡាញ់ ទាំងពេលវេលា និងគ្រប់យ៉ាងរវាងមនុស្សពីរនាក់ មិនមែនអាស្រ័យលើ អ្នកដទៃនោះឡើយ។ កុំឱ្យពាក្យសម្ដីអ្នកដទៃ ក្លាយជារនាំង ឬមុខអាវុធ បំបែកបំបាក់ស្នេហារបស់អ្នកឱ្យសោះ។

កុំខ្វល់អ្នកណាថាអី កុំខ្វល់ពីសម្ដីរបស់អ្នកណា សំខាន់ សួរខ្លួនឯងថា " យើងស្រឡាញ់ម្នាក់ហ្នឹងទេ? យើងពេញចិត្តម្នាក់ហ្នឹងទេ? យើងទទួលយកគ្រប់យ៉ាងដែលជាគេដែរឬទេ? " បើអាចទទួលយកបានហើយ បើមានលទ្ធភាព អាចចាប់ផ្ដើមជាមួយគ្នាហើយ ក៏ចាប់ដៃគ្នា កសាងគ្រប់យ៉ាងជាមួយគ្នាឱ្យបានល្អទៅ ចំណែកអ្នកផ្សេង គេចាំតែមើលយើងប៉ុណ្ណេាះ រីឯមនុស្សខ្លះ គេរំពឹងតែម្យ៉ាងគឺ ចង់ឃើញយើងបែកបាក់គ្នា មិនមែនគេល្អនឹងយើងពិតនោះឡើយ៕

67726892_2873764136182830_7960376657959714816_n

Loading...

67910098_2873764256182818_3378093543259111424_n

67980710_2873764169516160_1770335448682463232_n

68404108_2873764759516101_6882552424595193856_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...