ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន

ភ្នំពេញ៖ ​ថ្មីៗនេះយុវជនសម្រាម ​ដែលត្រូវបានគេដឹងថា ​ជាយុវជនដែលជួយការងារក្នុងសង្គម តាមរយៈសម្អាតសម្រាមចេញពីប្រឡាយទឹកស្អុយ  និងការដើរសម្អាតសម្រាមតាមគោលដៅនានារហូតទទួលបានការសរសើរពីមហាជន ​បានបង្ហើបពីគម្រោងហាងកាហ្វេសម្រាមក្នុងពេលឆាប់ៗនេះហើយ។

ក្នុងនោះ លោក សាន ដារ៉ាវីតប្រធានក្រុមយុវជនសំរាម បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា ៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»

គួរឱ្យដឹងផងដែរថា ហាងកាហ្វេរបស់យុវជនសម្រាម ​មិនទាមទារប្រាក់កម្រៃនៅក្នុងការលក់ដូរទេ ​ដើម្បីទទួលបានកាហ្វេមកទទួលទាន លោកអ្នកត្រូវបានសម្រាមដូចជា សំបកទឹកសុទ្ធ និងកាកសំណល់ផ្លាស្ទិកដើម្បីធ្វើការដោះដូរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

67912485_464790954100873_725499501908852736_o 1024x768

67936996_464791117434190_3619448573327835136_o

68495644_460779177835384_5382398013996007424_o 1024x683

68496482_464791320767503_5554444830391664640_o 1024x790

68439359_464587247454577_5544015498745741312_o 1024x768

67781066_464790980767537_7095964539170062336_o

67775420_464791020767533_1492394246508904448_o

68287167_464791354100833_5262705092296966144_o 1024x768

68375717_464791264100842_1976858646167945216_o 1024x768

68528656_464791550767480_255109340711616512_o 1024x768

68725727_464791080767527_8477545902137933824_o

68784539_464791467434155_2757658532072390656_o

68993103_464791010767534_220232900598038528_o 1024x768