ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល  បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​សុខ ​ចាន់ផល គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ​ដែលមានស្នាដៃជាច្រើននៅក្នុងការនិពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ​ស្នេហាសុភាពបុរស ចង្កៀងនិទានរឿងខ្មោច ខែរងា  សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត  ជាពិសេសលោកក៏ជានិពន្ធទំនុកច្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ​ពោលគឺបទចម្រៀងនីមួយៗរបស់លោកសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈទំនុកច្រៀងដ៏មានអត្ថន័យ។

ជាក់ស្តែង ​ថ្មីៗនេះ ​លោក ​សុខ ​ចាន់ផល ស្រាប់តែបានបើកហាងកាហ្វេសៀវភៅតូចមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល  និងសម្តែងការអបអរជាខ្លាំងចំពោះលោក  តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ ហាងកាហ្វេដែលទើបតែបើកមានឈ្មោះថា ​Anussavry  ​ត្រូវបានលោក ​សុខ ចាន់ផល អះអាងថា ​មិនចាត់ទុកថាជាការរកស៊ីទេ ​ដោយលោកចង់ឱ្យទីនេះគឺជាទីកន្លែងជួបជុំមិត្តភក្តិចាស់ថ្មី ដោយអាចមកអង្គុយលេង ​ផឹកតែ ​ឬកាហ្វេដោយឥតគិតថ្លៃ ហើយអ្វីដែលពិសេសអ្នកនិពន្ធក៏អាចយកសៀវភៅរបស់ខ្លួនមកតាំងបង្ហាញដាក់លក់ក៏បានដែរ។

ដោយក្នុងនោះ ​លោក ​សុខ ​ចាន់ផល ​បានបង្ហោះរូបភាព ​និងសារមួយឃ្លាពីបំណងនៃការបើកកាហ្វេមួយនេះយ៉ាងលម្អិតផងដែរថា៖

« ក្រោយពីប្រឹងប្រែងស្វះស្វែងដើរលេងអស់ជាច្រើនឆ្នាំ ឥឡូវនេះសល់ប្រាក់តិចតួច ព្រមទាំងគំនិតខ្លះៗ រួមទាំងតែ និងកាហ្វេ ប៉ុន្មានកញ្ចប់ ត្រឡប់មកបើកហាងកាហ្វេសៀវភៅតូចមួយ ទុកជាអនុស្សាវរីយ៍ ព្រមទាំងដាក់ឈ្មោះថា Anussavry🌿 គ្រាន់ជាទីជួបជុំមិត្តភក្តិចាស់ថ្មីទាំងឡាយ។ ខ្ញុំមិនចាត់ទុកជាការរកស៊ីនោះទេ ពោល អ្នកទាំងអស់គ្នាអាចមកអង្គុយលេង អានសៀវភៅហ្វ្រី និងញ៉ាំតែហ្វ្រី ឬក៏ជជែកពីឆាកជីវិត ពីធម៌អាថ៌ ហើយមិត្តភក្តិណាដែលជាអ្នកនិពន្ធ គឺអាចយកសៀវភៅរបស់ខ្លួនមកលក់នៅទីនេះ ឬក៏មកអង្គុយសរសេររឿងនៅទីនេះបាន បើមិនសាញថា #ក្ដៅ!!! ព្រោះគ្មានម៉ាស៊ីនត្រជាក់ 🥴🥴🥴 ចំពោះម៉ោងបើកហាង គឺថា ៥ថ្ងៃកន្លងមកនេះ ខ្ញុំបើកចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨~៩ យប់ ឬក៏ប្រហែលជាបើកតែពេលណាដែលខ្ញុំទំនេរ ប៉ុន្តែប្រហែលជាផ្លាស់ប្ដូរឱ្យទៀងទាត់នាថ្ងៃក្រោយ។ អរគុណហើយណា ដែលប៉ុន្មានថ្ងៃមកនេះមានមិត្តភក្តិមកលេងជាបន្តបន្ទាប់ ស្របតាមគោលបំណងដែលខ្ញុំបានគ្រោងទុក។ សូមឱ្យអ្នកទាំងអស់គ្នាទទួលបាននូវសុខសន្តិភាពក្នុងជីវិត! »។

គួរឱ្យដឹងផងដែរថា  ហាងកាហ្វេ ​អនុស្សាវរីយ៍ - Anussavry🌿  មានទីតាំងស្ថិតនៅផ្ទះលេខ 82 Eo ផ្លូវ 244  សង្កាត់ចតុមុខ ​ខណ្ឌដូនពេញ ​(ជាប់វត្តបុទុម) ​ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 482 578 ឬស្វែងរកតាមរយៈផែនទី  https://goo.gl/maps/jkXmchU8KEB14pcA9

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Anussavry🌿 / Sok Chanphal/ Funta Tommy

69227067_10157692937388816_8668901989553274880_n

68777492_2414121285334922_1047365321733701632_n

68643144_116527729702807_7516332758164045824_n

67937596_114261693262744_5165381605816008704_n

68715477_2415222632095271_9048698435640754176_n

68752479_117498272939086_3167667590596132864_n

Loading...

69153043_117366046285642_6102383074249539584_n

68740991_116975466324700_8574051833004163072_n

68541445_117636356258611_7185338028301221888_n

68426180_2414124755334575_5888017171992281088_n

68239002_2414121378668246_2417270300711321600_n

68593234_117366012952312_2511861801444966400_n

68643503_2415222675428600_2367930236105916416_n

68656683_117132852975628_472726709305606144_n

69271540_2414180741995643_1344907960077254656_n

69455626_2419670658119978_8433170433179648000_n

69561191_116531623035751_5658302585627475968_n

69714084_117366066285640_2657400019560169472_n

Loading...