ប្ដីល្អ ប្រពន្ធមានសំណាង ប្ដីចរិតមារយាទមិនបាន ប្រពន្ធរងទុក្ខវេទនា

មួយជីវិតមនុស្សស្រី ខ្លាចបំផុតគឺ ការជ្រើសគូស្រករចូលមកក្នុងជីវិតរបស់នាង នាងគិត នាងខ្វល់ នាងបួងសួង បន់ស្រន់ សុំឱ្យនាងជួបគូដែលល្អ បានប្ដីចេះយល់ចិត្ត មិនធ្វើឱ្យនាងគ្រាំគ្រាក្នុងជីវិត។

តែយ៉ាងណាមិញ អ្វីៗមិនអាចបានដូចចិត្តដែលយើងចង់បាននោះឡើយ មនុស្សខ្លះល្អហើយ ហើយថែមទាំងល្អខ្លាំងទៀតផង តែគេល្អតែសម្រាប់ឪពុកម្ដាយបងប្អូនគេ ល្អតែជាមួយមិត្តភក្តិ ល្អជាមួយអ្នកដទៃ តែគេមិនល្អជាមួយប្រពន្ធកូននោះឡើយ ហើយមនុស្សបែបនេះហើយ ដែលធ្វើឱ្យប្រពន្ធវេទនាក្នុងជីវិតនោះ។

មនុស្សប្រុសល្អ ស្វាមីល្អ មេគ្រួសារល្អ នឹងធ្វើឱ្យប្រពន្ធកូនមានសំណាង តែបើមនុស្សប្រុសអន់ចរិត មារយាទមិនបាន គិតអ្នកក្រៅល្អជាងមនុស្សក្នុងគ្រួសារ ទៅណាមកណា ស៊ីផឹក ខ្លាចពួកម៉ាកខឹង មិនខ្លាចប្រពន្ធខឹង មនុស្សប្រុសបែបហ្នឹង មិនកំណើត មិនសមធ្វើជាមេគ្រួសារនោះឡើយ ហើយចរិតមារយាទអន់របស់មនុស្សប្រភេទនេះ នឹងធ្វើឱ្យប្រពន្ធកូន មានតែទឹកភ្នែក ទុក្ខវេទនា គ្រាំគ្រា គ្មានពេលស្រាកស្រាន្តនោះទេ៕

5454

52151584_128436634883034_8800955659647010319_n

B34fRV7

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្