មើលទៅគួរឱ្យអស់សំណើច តែបុរសដែលកំពុងតែល្បីនៅបណ្តាញសង្គម ការពិតគឺជាកំពូលអ្នកអប់រំ និងលើកទឹកចិត្តល្បីនៅឥណ្ឌា ថែមទាំងបំបែកកំណត់ត្រាមិនចេះតិច (មានវីដេអូ)

មើលទៅគួរឱ្យអស់សំណើច តែបុរសដែលកំពុងតែល្បីនៅបណ្តាញសង្គម ការពិតគឺជាកំពូលអ្នកអប់រំ និងលើកទឹកចិត្តល្បីនៅឥណ្ឌា ថែមទាំងបំបែកកំណត់ត្រាមិនចេះតិច (មានវីដេអូ)

ឥណ្ឌា៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ប្រាកដជាកំពុងតែផ្ទុះសំណើចំពោះវីដេអូបុរសជនជាតិឥណ្ឌាម្នាក់ដែលមើលទៅហាក់កំពុងតែថ្លែងសន្ទរកថា ឬនិយាយអ្វីមួយទៅកាន់មហាជនដែលកំពុងតែចាំស្តាប់យ៉ាងយកចិត្តទុកដាក់ដោយនិយាយភាសាអង់គ្លេសតែសំនៀងជាភាសាឥណ្ឌា។

ជាការពិតណាស់ទោះបីជាស្តាប់ទៅគួរឱ្យអស់សំណើច តែសម្តីមួយៗបើប្រឹងស្តាប់ឱ្យជាក់ការពិតគឺជាការអប់រំ និងទូន្មានដ៏ល្អមួយដែលការអប់រំរបស់លោកថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ផងដែរ ដោយលោកមានឈ្មោះថា Nithyananda ។

ថ្ងៃនេះ « ក្នុងស្រុក» សូមបើកកកាយជីវប្រវត្តិរបស់លោកខ្លះៗជម្រាបជូនដល់ប្រិយមិត្ត៖

លោក Nithyananda គឺជាបព្វជិតសាសនាហិណ្ឌូ ជាកំពូលអ្នកអប់រំលើកទឹកចិត្តជនជាតិឥណ្ឌាដ៏ល្បី និងជាទ្រីស្តីវិទូឥណ្ឌាផងដែរ ដោយលោកមានឈ្មោះពិតថា A. Rajasekaran បានកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៨ បើគិតមកទល់សព្វថ្ងៃលោកមានអាយុ ៤១ ឆ្នាំ ដោយលោកមានស្រុកកំណើតនៅទីក្រុង Tiruvannamalai រដ្ឋ Tamil Nadu ភាគខាងជើងប្រទេសឥណ្ឌា ។

ក្រៅជាបុព្វជិតសាសនាដ៏ភ្ជាប់ផ្ជួន និងមានសាវ័កជាច្រើនគោរពបូជាគាត់ដូចជាព្រះមកចាប់ជាតិ (ខាងសាសនា) សមត្ថភាពនៃការនិយាយអប់រំរបស់លោកក៏ត្រូវបានពិភពលោកជជួលស្គាល់ផងដែរថា មានអត្ថន័យ បង្កប់ការអប់រំផ្លូវចិត្តទៀតផង។

បកមកវិញ លោកត្រូវបានគេដឹងថា លោកចាប់ផ្តើមវេទិកាសារធារណៈតាំងពីឆ្នាំ ២០១៣ ឯណោះ តែពេលនោះលោកមិនមានឈ្មោះល្បីឡើយ ហើយក៏គ្មានអ្នកគាំទ្រស្តាប់ដែរ តែលោកនៅតែតស៊ូជម្នះ ព្រោះលោកចង់ដើរអប់រំ ជួយដោះស្រាយ និងលើកទឹកចិត្តមនុស្សទូទៅ។

Loading...

រហូតដល់សព្វថ្ងៃលោកមានអ្នកតាមស្តាប់ និងសាវ័កជាច្រើនគាំទ្រលោកយ៉ាងច្រើនដោយសាតែពួកគេរកឃើញថារាល់ការអប់រំរបស់លោកសុទ្ធតែល្អៗទាំងអស់ ដោយលើសពីនោះ Nithyananda ធ្លាប់បំបែកកំណត់ត្រាពិភពលោក ដល់ ២ឯណោះ គឺទី ១ គឺ rope yoga និង pole yoga (mallakhamba) ដែលមានអ្នកចូលរួម និងគាំទ្រច្រើនបំផុត៕

Nithyananda

2017 09 Sep 29 Nithyananda Diary_bengaluru Adheenam_vijay Dashami Satsang Guinness World Record_IMG_1373

Maxresdefault

Unnamed

Loading...