ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់

ជាការពិតណាស់ ​ចាស់ៗពីបុរាណយើងមានទំនៀមទម្លាប់ និងត្រណមច្រើនខ្លាំងណាស់ ​ដែលជំនឿមួយចំនួនត្រូវបានអនុវត្ត និងជឿស៊ុបរហូតដល់សព្វថ្ងៃ។

ដូច្នេះថ្ងៃនេះ ​យើងខ្ញុំសូមលើកយកត្រណមមួយចំនួនរបស់ចាស់ៗពីបុរាណ ​ដែលដកស្រង់ចេញពីផេកហ្វេសប៊ុក ​សង្គមពណ៌ខ្មៅដូចខាងក្រោម ៖

# តំណមទីមួយ

តំណមនៅក្នុងការសែនជំនាងផ្ទះ ហាមដាច់ខាតកុំអោយកំពប់ជេីងធូប រឺមួយក៏មានអ្នកណាមកដកជេីងធូបលេងអោយសោះ ព្រោះថាពួកគេនឹងធ្វេីអោយអ្នកជួបតែរឿងក្តៅក្រហាយ រឺមួយក៏ពួកគេអាចចេញមកលងបន្លាចអ្នកទាំងអស់គ្នាបាន ព្រោះជំនាងផ្ទះលង ខុសពីត្រូវខ្មោចលង ព្រោះគេនឹងចេញមកបង្ហាញខ្លួនអោយយេីងបានឃេីញស្រល់ៗនៅនឹងភ្នែកតែម្តង ។

ហេីយមួយវិញទៀត សំរាប់សំណែនខ្មោច ដូចជាចូលឆ្នាំចិន យេីងចូលចិត្តរំលែកបាយម្ហូបខ្លះៗ ដាក់ចោល ដេីម្បីអោយពពួកខ្មោចអនាថាបានញ៉ាំ តែយេីងមិនដឹងទេថា ការធ្វេីបែបនេះដូចជាបេីកដៃអោយខ្មោចចូលមកក្នុងផ្ទះរបស់យេីងអុីចឹង ហេីយអោយតែបានបេីកដៃអោយពួកគេចូលមកក្នុងផ្ទះបែបនេះ ដឹងតែនៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នានៅលេងសុខហេីយ ព្រោះពពួកខ្មោចអនាថាអស់ទាំងនោះនឹងមករំខានការរស់នៅរបស់យើង ដោយការលងបន្លាចធ្វេីជាសំលេងគោះទ្វារ គោះបង្អួចជាដេីម ។ ដូច្នេះបេីអ្នកទាំងអស់គ្នាមិនដឹងអំពីរបៀបក្នុងការសែនទេ ចូលអ្នកទាំងអស់គ្នា កុំធ្វេី ជៀសវាងនាំចង្រៃចូលផ្ទះ។

ហេីយចំណែករឿងសែនក្រុងពាលីក៏មួយវិញទៀត ជាពិសេសការធ្វេីក្រុងពាលីឡេីងផ្ទះថ្មី គឺថាបេីយេីងមិនដឹងពីរបៀបសែននោះទេ ចូលកុំសែនវិញល្អជាង ជៀសជាងនៅក្នុងការសែនខុសផ្តេសផ្តាស សេរីសួស្តីមិនចូល បែរជានាំគ្រោះចង្រៃចូលផ្ទះទៅវិញ ហេីយគ្រោះចង្រៃនឹង វាអាចកាច់ធ្វេីអោយស្លាប់មួយគ្រួសារក៏មាន ។ បេីមិនចេះ ត្រឹមតែនិមន្តព្រះសង្ឃសូត្រទៅបានហេីយ ។

1

# តំណមទីពីរ

ហាមដាច់ខាត ហាមអុចទៀនមួយដេីម នៅក្នុងផ្ទះអោយសោះ ហេីយហាមដាច់ខាតកុំប្រេីទៀនស ព្រោះថាទៀនស គឺជាទៀនខ្មោច ទានអន្ទោងព្រលឹងហៅខ្មោច ព្រោះថាដូចជាបានឃេីញនៅក្នុងខ្សែរភាគយន្ត នៅពេលដែលធ្វេីពីធីអីមួយ គេតែងតែប្រេីទៀនស នឹងធូបមួយដេីម ដេីម្បីហៅខ្មោច។ ហេីយនៅពេលដែលយេីងអុចបែបនេះ មានន័យថាយេីងកំពុងតែហៅគេមកហេីយ ទោះបីជាផ្ទះយេីងមានជំនាងផ្ទះក៏ដោយ ក៏គេនៅតែចូលបានដែរ ព្រោះយេីងជាម្ចាស់ផ្ទះ ជាអ្នកបេីកដៃហៅអោយគេចូលមកដោយខ្លួនឯង ។

ដូច្នេះហេីយបេីមានដាច់ភ្លេីងនៅពេលយប់ ចូលអ្នកអស់គ្នាចាំ កុំដាច់ខាតអុចទៀនមួយដេីមចោលអោយសោះ ត្រូវអុចជាគូរ ហេីយអ្វីដែលសំខាន់មួយទៀតនោះគឺ អុចទៀនបីដេីម ក៏អត់បានដែរ ព្រោះថាស្អីក៏ដោយសុទ្ធតែមានគូររបស់វា បេីវាមានបីត្រូវតែមានស្លាប់មួយ ក៏ដូចជាការអុចទៀនបីដេីមនៅក្នុងផ្ទះ ព្រោះចាស់ៗជឿរថា ការអុចទៀនបីដេីម នឹងធ្វេីអោយអ្នកនៅក្នុងផ្ទះស្លាប់ ។

2

# តំណមទីបី

ចាស់ៗតែងតែប្រាប់កូនចៅនៅក្នុងផ្ទះអោយបានដឹងថា នៅពេលដែលយេីងដេីរនៅតាមផ្លូវ ជាពិសេសនៅពេលយប់ ហេីយបានទៅឃេីញកន្ទងខៀដែលគេយកទៅសែននៅតាមផ្លូវ ដែលគេអាចហៅវាបានថាជាកន្ទោងផ្លូវបំបែក រឺក៏ជាពែល ដាច់ខាតកុំទៅប៉ះពាល់វា ទីមួយ កុំទៅនោមដាក់វា ទីពីរ កុំទៅដេីរកន្លង ទីបី កុំទៅដេីរជាន់វា ។

ហេតុផលដែលចាស់ៗលោកហាមនោះគឺ ព្រាយគឺខុសពីមនុស្ស ខុសពីព្រលឹងខ្មោច ក៏ខុសពីខ្មោចអ្នកតា។ ព្រាយមានឥទ្ធិពលអំណាចខ្លាំងខ្លា ដូច្នេះព្រាយអាចកាច់ធ្វេីអោយមនុស្សស្លាប់បាន ខុសពីព្រលឹងខ្មោចធម្មតា ព្រោះវាអាចធ្វេីអោយឈឺរហូតដល់ស្លាប់ រឺមួយក៏លងបន្លាចយេីងរហូតដល់យេីងជ្រុះសក់ដល់ស្លាប់ រឺមួយក៏វាចូលមកសណ្ឋិតនៅខ្លួនរបស់យេីង នាំយេីងទៅលោតទឹក ទៅចងក ល-។ ដូច្នេះចូលអ្នកទាំងអស់ចងចាំអោយបានគ្រប់ ដេីម្បីជៀសវាងវា ។

ពែល នឹងកន្ទោង គឺវាមានប្រភេទខុសពីគ្នា ។ ពែលសំរាប់ដាក់សែនអោយខ្មោច រីឯកន្ទោងនោះគឺសំរាប់ដាក់សែនអោយកន្ទោងខៀវ ។

3

# តំណមទីបួន

បំរាមដាច់ខាត កុំគូសសញ្ញាអីផ្តេសផ្តាសនៅក្នុងផ្ទះ ដូចជាសញ្ញាខ្វែងជេីងក្អែក សញ្ញាបូក អោយសោះ ព្រោះវាធ្វេីនាំអោយចង្រៃខ្លាំងណាស់ ។

4

# តំណមទីប្រាំ

អ្វីក៏ដោយដែលជារបស់បែកបាក់កុំយកចូលមកក្នុងផ្ទះអោយសោះ ព្រោះថានឹងធ្វេីអោយសេរីសួស្តីនៃជ័យមង្គលប្រាំប្រការ នៅក្នុងផ្ទះរលាយប្រែមកជារឿងវិនាសវិញ ក៏ដូចជា នាំគ្រោះចង្រៃចូលមកក្នុងផ្ទះផងដែរ ។

5

# តំណមទីប្រាំមួយ

ការបេីកបរ នៅតាមផ្លូវ ជាពិសេសបេីកបរតាមផ្លូវ របៀបស្រុកព្រៃភ្នំ រឺក៏ជាតំបន់សមុទ្រ បេីសិនជាយេីងបេីក ហេីយទៅបានឃេីញសត្វអីក៏ដោយ ដាច់ខាតកុំភ្ងាក់ផ្អេីល កុំភ័យ កុំស្រែកឆោឡោ ។

តែបេីឧទាហរណ៍ស្រាប់មាននរណាម្នាក់នៅក្មុងឡានរបស់អ្នកទៅបានឃេីញ ហេីយអ្នកក៏ទៅឃាត់គេថា កុំអោយនិយាយពីវា អ្នកដែលចេញមុខឃាត់នោះនឹងមកទទួលរងជំនួសអ្នកដែលបានឃេីញនោះជួសវិញ បេីនិយាយអោយស្រួលអ្នកដែលឃាត់គេនោះនឹងត្រូវបានគេកាច់ជំនួសវិញ ។

ហេតុផលនោះថា ហេតុអីបានជាមិនកាច់អ្នកដែលបានឃេីញ មកកាច់អ្នកដែលមានបំណងល្អជួយប្រាប់ទៅវិញ ? មកពីពពួកផ្លូវងងឹតទាំងអស់នោះ មិនងាយមានអ្នកណាបានទៅឃេីញឡេីយ ដូច្នេះអ្នកដែលបានទៅឃេីញពពួកអស់ទាំងនោះ មកពីអ្នកនោះកំពុងតែមានជាប់គ្រោះ រឺមួយក៏ជនម្នាក់នោះ មាននិស្ស័យជាមួយនឹងពួកអស់ទាំងនេះ ហេីយនៅដែលពពួកអស់ទាំងនេះបង្ហាញខ្លួនអោយអ្នកនោះបានឃេីញ អាចបានន័យថាអ្នកនោះនឹងកំពុងតែនឹងផុតគ្រោះហេីយ តែបែរជាយេីងទៅកាត់ឃាត់បង្អាក់ទៅវិញ ដូច្នេះតំណមនេះ ត្រូវចងចាំទុកថា មិនថាជាអ្នកជាអ្នកបានឃេីញ រឺមួយជាអ្នកណាផ្សេងដែលបានឃេីញក៏ដោយ គឺដាច់ខាតត្រូវតែតាំងចិត្ត ធ្វេីគធ្វេីថ្លង់ ធ្វេីមិនដឹងធ្វេីមិនលឺល្អជាង ។

( ម៉្យាងវិញទៀត នៅពេលដែលអ្នកបានចូលទៅដល់ស្រុកភូមិណា ហេីយទៅប៉ះពេលដែលគេកំពុងតែធ្វេីពីធីអីមួយ ដាច់ខាតក៏កុំទៅសួរចង់ដឹងចង់លឺច្រេីន ) ។

6

# តំណមទីប្រាំបី

ហាមជាដាច់ខាត កុំយកខ្លែងចូលមកក្នុងផ្ទះ កុំលេងខ្លែងក្នុងផ្ទះ ព្រោះវានឹងនាំរឿងចង្រៃចូលមកក្នុងផ្ទះ។

កុំចិញ្ចឹមសត្វខ្លែងស្រាក សត្វទីទុយ សត្វលលក នៅក្នុងផ្ទះអោយសោះ ព្រោះថាបេីយេីងធ្លាក់ខ្លួនឈឺ វានឹងអោយយេីងធ្លាក់ខ្លួនឈឺរហូតមេីលមិនជា ឡេីយ។

ហេីយមួយវិញទៀត កុំលេងល្បែងខ្មោចនៅក្នុងផ្ទះជាដាច់ខាត ព្រោះថាល្បែងអស់ទាំងនេះ សុទ្ធតែមានក្បួនខ្នាតរបស់វា សំរាប់ហៅខ្មោចចូលមកក្នុងផ្ទះរបស់យេីង ។

ល្បែងខ្មោចដែលហៅខ្មោច ចូលមកនៅក្នុងរបស់យេីងដោយស្រល់ៗនោះគឺ មានបួនល្បែង

ល្បែងទីមួយ ល្បែងចុចប៊ុិច

ល្បែងទីពីរ ខ្មោចកំប៉ុង

ល្បែងទីបី ខ្មោចសំឡី

ល្បែងទីបួន ល្បែងសួរខ្មោច ។

8

# តំណមទីប្រាំបួន

នៅពេលដែលយេីងទៅលេងទឹកជ្រោះ ចូរចងចាំថាវាគឺជាកន្លែងដែលមានម្ចាស់គេថែរក្សា ដែលគេហៅ អ្នកតាជ្រោះ ។ ហេីយនៅពេលដែលអ្នកទាំងអស់គ្នាទៅលេងកន្លែងបែបនេះ ហាមប្រាមបំផុត ដាច់ខាត កុំជេរប្រមាថប្រទិចគ្នា នៅកន្លែងបែបនេះ ដូចជាជេរដាក់បណ្តាសាគ្នា អោយស្លាប់ អោយឡានបុក អោយរន្ទះបាញ់ជាដេីម ព្រោះថាការជេរបែបនេះវាមិនល្អនោះ ព្រោះខ្មោចព្រាយ វាអាចនឹងនាំមាត់ អាចនឹងកាច់អោយយេីញស្លាប់ដូចមាត់បានពិតមែន ទោះបីជាគេ មិនកាច់អោយស្លាប់នៅនឹងកន្លែង គេអាចនឹងកាច់នៅពេលដែលអ្នកត្រលប់មកដល់ផ្ទះវិញក៏ថាបាន។ ដូច្នេះតំណមនេះ ត្រូវប្រយ័ត្នមាត់អោយមែនទែន ពេលទៅលេងកន្លែងបែបនេះ ។

9

អត្ថបទដោយ ៖ poopenny

ប្រភព ៖ Khom sokkhaythit