Rambo រុស្សី៖ Dmitry Ovcharenko ទាហានសូវៀតគ្មានកាំ ភ្លើង ប៉ុន្តែប្រើតែពូថៅស ម្លាប់មេទាហា នណាស៊ី ២ នាក់

Dmitry Ovcharenko មានដើមកំណើត​មក​ពីតំបន់ Luhansk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​កាល​ពី​មុន​ទឹក​ដី​នេះ​គឺ​ជា​ក​ម្មសិទ្ធរបស់​សហភាពសូវៀតក្នុង​សង្គ្រាម​លោក​លើល​ទី​២។ លោក​ត្រូវ​បាន​គេ​ដឹង​ថា​មិន​ពូកែហើយ​ក៏​មិន​ចូលចិត្ត​រៀន​សូត្រអ្វី​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​កម្លាំងខ្លាំងខុស​ពីមនុស្សធម្មតា សុខភាពល្អ មិនងាយឈឺ គាត់​ក៏​ត្រូវ​បាន​គេ​រើស​យក​ទៅ​ធ្វើ​ជា​ទាហានដោយ​កាន់កាំភ្លើងយន្ត ពេល​សង្គ្រាម​លោក​ចាប់​ផ្ដើម។

Da6b3939729255a0a40e0468fd23c3ca

អញ្ចឹង​ក៏ដោយ! ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​គាត់​ទទួល​រងរបួសហើយ​ត្រូវ​បញ្ជូនទៅព្យាបាល​ហើយ​ពេល​ជា​សះស្បើយ គេ​ឲ្យ​លោក​ធ្វើ​ជាតៃកុងបើក​ឡាន​ដឹកអាវុធ​ ស្បៀង និង​សម្ភារៈកងទ័ព។ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដាឆ្នាំ​១៩៤១ ដែល​ពេល​នោះ​លោក​បាន​បញ្ជូនទំនិញ​ទៅ​កាន់​កងពលរបស់​លោក លោក​បាន​ប្រទះជាមួយ​សត្រូវហើយ​ផ្ដាច់​ជីវិតមេទាហាន​អាល្លឺម៉ង់៣នាក់​រួម​ទាំងកូនទាហាន​មួយចំនួន​ទៀត​ហើយ​អំឡុង​ធ្វើ​ទាហាន​លោក​បាន​ផ្ដាច់​ជី វិតសត្រូវសរុប​៥០​នាក់។

Soviet_soldiers_maxim_3 741x521

ដំបូងឡើយ​ពេល​កំពុង​បើក​ឡាន​ក៏​ពើបប្រទះ និងឡាន​ទាហានអាល្លឺម៉ង់មួយដែល​មាន​មេទាហាន​បី​នាក់ ជាមួយ​នឹង​ទាហាន​ជា​ច្រើន។ ដោយ​សារ​លោក​តែ​ម្នាក់​ឯង​មិន​អាច​ធ្វើអ្វី​បានក៏​ត្រូវ​បាន​ពួក​គេឃាត់ឲ្យ​ឈប់​ហើយ​ទាហាន​អាល្លឺម៉ង់​បាន​ដក​យក​កាំភ្លើងរបស់​គាត់ចេញពី​គាត់។ មាន​មេទាហាន​អាល្លឺម៉ង់​ម្នាក់​បាន​សួរចម្លើយ​គាត់ ខណៈ​ដែល​ទាហាន​ឯទៀត​ដើរ​ល្បាតជុំ​វិញ។​ភ្លាមៗ​នោះ​គាត់​បាន​ទាញពូថៅពីកូន​រទេះនៅ​ក្បែរខ្លួ​នហើយ​កា ប់​ក្បាល​អ្នក​សួរ​ចម្លើយ នោះស្លា ប់។

38dmitry Ovcharenko. Bashny

វា​ហាក់​ដូច​ជា​រឿង​ភាព​យន្តបែបបាញ់ប្រហារ​ ប៉ុន្តែ​នេះ​វា​កើត​ឡើង​ការពិត។ បន្ទាប់​ពី​គាត់សម្លា ប់​មេ​ទាហានអាល្លឺម៉ង់ ២​នាក់​នោះ​ហើយ​គាត់​បាន​រើស​គ្រាប់​បែក​ដៃ​៣​គ្រាប់​គប់​ទៅកាន់ទាហាន​ដែល​ដើរ​ល្បាតស្លា ប់អស់​២១​នាក់។ អ្នក​ដែល​នៅ​សល់​ចាប់​ផ្ដើម​រត់​ប្រសាច​រក​កន្លែង​ពួន។ Ovcharenko ​បាន​ស ម្លាប់​មេ​ទាហាន​ អាល្លឺម៉ង់​ ​២នាក់។

ក្រោយពេលទាហាន​នៅ​សល់​រត់​អស់ លោកបាន​ឆែក​ខ្មោច​មេទាហានអាល្លឺម៉ង់​ទាំង​នោះព្រម​ទាំង​រាវ​រក​ឃើញ​ឯកសារសម្ងាត់មួយចំនួន​ហើយ​បើក​ឡាន​របស់​គាត់​បន្ត​ទៅជុំរំកងពលរបស់​លោក​វិញ។ ក្រោយ​មក​មេបញ្ជាការ​ទាហានសូវៀតបាន​ផ្ដល់មេដាយនិង​សក្តិជាវីរបុរសស ង្គ្រាមសូវៀតនិង​មេដាយ​មួយចំនួន​ទៀត។

02989bc501

ក្រោយ​មក​គាត់​បាន​ត្រឡប់​ទៅ​កាន់​កង​កាំភ្លើងយន្តរបស់​គាត់​ពី​ដើម​វិញហើយបន្ត​ធ្វើ​សង្គ្រា មរហូតដល់​ថ្ងៃ​ចុង​ក្រោយ។ នៅ​ដើម​ឆ្នាំ​១៩១៥ ​ក្នុង​ប្រត្តិបត្តិការណ៍  liberation of Hungary លោក​រងរបួសធ្ងន់។ ដោយ​មិន​អាចស៊ូបាន​លោកក៏ស្លា ប់ថ្ងៃ​ទី២៨ខែ​មករាឆ្នាំ​១៩៤៥៕