ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ នៃបាតុភូតចម្លែកនៅលើមេឃ ដែលខាងអ្នកវិទ្យាសាស្ត្រក៏បានបកស្រាយថា!

បរទេស៖ នៅវេលាប្រមាណម៉ោង ៦ និង ២០នាទីល្ងាច ថ្ងៃទីនេះ មានការផ្អើលឈូឆរនាំគ្នាថតនៃបាតុភូតចម្លែកមួយ ដែលមានរូបរាងជាដុំមូលពណ៍ស តំរៀបគ្នាជាជួរហោះនៅលើអាកាស ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាផុសពីបាតុភូតចម្លែកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត រហូតមានទស្សនៈមួយចំនួនខ្លះយល់ឃើញថា នេះជាថាសហោះ UFO ថែមទៀតផង។

បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ " Cambo Space and Science " ក៏បានសសេររៀបរាប់នូវចម្លើយស្រាយបំភ្លឺយ៉ាងលម្អិតពីបាតុភូតដែលកំពុងកើតមានកាលប៉ុន្មានម៉ោងមុននេះ ថែមទាំងភ្ជាប់បញ្ជាក់ថា ៖

« មានបងប្អូនជាច្រើនឆាតមកសួរ Cambo Space និងខ្លះទៀតចែករំលែករឿងនេះពាសពេញ Facebook អំពីទិដ្ឋភាពដ៏ចម្លែកនេះ ដែលពួកគេអះអាងថា បានកើតឡើងនៅខេត្តភាគឦសានកម្ពុជាយើង ។

ខ្ញុំមិនបានឃើញផ្ទាល់ទេ ប៉ុន្តែរឿងរ៉ាវដូចគ្នានេះក៏បានកើតឡើងនៅប្រទេសផ្សេងៗទៀតដែរ ហើយអ្វីដែលជាការពិតនោះ វាគឺជាបណ្តាញផ្កាយរណប «Starlink» របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ដែលត្រូវបានបាញ់ឡើងទៅទីអវកាស ជាបន្តបន្ទាប់ច្រើនខែមកហើយ។

ពួកវានៅបណ្តាក់គ្នាដូចជារថភ្លើង អាចបញ្ចេញពន្លឺឲ្យយើងឃើញ​នៅពេលមេឃងងឹត និងមានកម្ពស់ជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។ រូបភាពនៅបរទេសដែលត្រូវបានថតកាលពីអំឡុងខែឧសភា កន្លងទៅនេះ គឺមានផ្កាយរណបរហូតដល់ទៅ ៦០គ្រឿងនៅគោចរបណ្តាក់ៗគ្នា។

គួរបញ្ជាក់ថា Starlink មានគោលដៅក្នុងការផ្តល់សេវាអ៊ីនធើណិត តាមរយៈបណ្តាញផ្កាយរណប ដោយធ្វើការផ្សារភ្ជាប់ពីលើដី ទៅកាន់គន្លងគោចរជុំវិញផែនដី។ SpaceX មានគំរោងបាញ់ពួកវារាប់ពាន់គ្រឿងឯណោះ៕

ប្រភព និងរូបភាព៖ FOX News

75550395_1286310244910672_2937142591147212800_o

74661774_1286314871576876_2600651123484262400_o

75348966_1286314628243567_291399761368449024_o

74392393_10157635029026772_5278549918141644800_o

77242771_1286315304910166_910891881204809728_o