គ្រាប់ពេជ្របាល់​ទាត់​កម្ពុជា សៀង ចន្ធា​ចូលរួម​ជាមួយបឹងកេត​ជាផ្លូវការ

ក្លិបបឹង​កេតអេហ្វស៊ីបាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា​បាន​ចុះកុងត្រាយក​ខ្សែ​ប្រយុទ្ធវ័យក្មេងកំពុងឡើងជើង សៀង​ ចន្ធា ពី​សលាបាល់​ទាត់​ជាតិ​បាទីសម្រាប់​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​២០២០ខាងមុខនេះ។

SEANG CHANTHEA

ព័ត៌មាន​នេះ​លេចឡើង​តាម​រយៈ​ការ​ប្រកាសជាផ្លូវការនៃទំព័រហ្វេសបុករបស់​ក្លិបបឹង​កេត​ ខណៈ​ខ្សែ​ប្រយុទ្ធរូបនេះត្រូវបាន​គេនិយាយចចាមអារ៉ាម​ពី​ការ​ទៅ​លេង​នៅ​ក្លិប​ជើង​ឯកលីគកំពូល​កម្ពុជាបីសម័យកាលមួយនេះ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! វា​បាន​ក្លាយជាការពិតទៅ​ហើយ​ខណៈ​អ្នក​គាំទ្រ​របស់​ក្លិប​ទទួលបាន​ត្រេកអរយ៉ាងខ្លាំង។

68739580_2548500622134970_4448396593103634432_n 1

ក្រៅ​ពី ស៊ាង​ ចន្ធា អ្នកចាំ​ទីសាលាបាល់​ទាត់​ជាតិ​បាទី ថាច័ន្ទ ឬទ្ធី ជួង មករា និង​ខ្សែ​ការពារ សៅ វៃហ្វី​បាន​ចុះកុងត្រា​ជាមួយក្លិបជើង​ឯក៣សម័យកាលបឹងកេត​នេះ​រួច​ទៅ​ហើយ៕