ហេតុអ្វីបានជាគ្រួសារជនជាតិចិនរាល់ឆ្នាំ ​តែងតែធ្វើពិធីសែននំអ៊ី?

ហេតុអ្វីបានជាគ្រួសារជនជាតិចិនរាល់ឆ្នាំ ​តែងតែធ្វើពិធីសែននំអ៊ី?

សម្រាប់គ្រួសារជនជាតិចិន ​ឬខ្មែរដែលមានសែស្រឡាយចិន ​ជាការពិតណាស់ ​នៅក្នុងខែធ្នូ  មានកម្មវិធីសែនដ៏ល្បីមួយផងដែរ ​នោះគឺ ពិធីបុណ្យ Dongzhi Festival ដែលគេនឹងប្រារព្ធពិធីសែននំអ៊ី និងទទួលទាននំអ៊ី Tangyuan (湯圓) នេះជួបជុំគ្នា។

Main_ha_2212_p3a_hazlin_3

ពិធីបុណ្យនេះតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃទី ​២២ ​ខែធ្នូ ​តែឆ្នាំខ្លះក៏ប៉ះចំថ្ងៃទី ​២១ ​ខែធ្នូដែរ  ដោយឆ្នាំ ​២០១៩ នេះ ​ពិធីសែននំអ៊ី គឺចំថ្ងៃទី ​២២ ​ខែធ្នូ ​ឆ្នាំ  ២០១៩។

ជាការពិតណាស់ ​ពិធីសែននំអ៊ីនេះ ​ត្រូវបានគេជឿថា ​ជាពិធីជួបជុំគ្រួសារមួយ  ដោយញាតិមិត្តបងប្អូនជិតឆ្ងាយដែលនៅបែកគ្នា  នឹងមកជួបជុំគ្នាឡើងវិញ ព្រមទាំងជាពិធីសិរីសួស្តីសម្រាប់ដាច់ឆ្នាំចាស់ ​ចូលឆ្នាំថ្មី នៅក្នុងការកើនឡើងអាយុ ១ឆ្នាំទៀតផងដែរ។

Untitled 1 Copy

ហើយដោយសារតែរូបរាងនំនេះមានជារាងដុំមូលតូចៗ ​ផ្សំពីអង្ករយកមកកិនជាម្សៅលុញជានំដុំតូចៗចម្រុះពណ៌ ​ទទួលទានជាមួយទឹកស្ករលាយខ្ញី ​នំនេះត្រូវបានគេតំណាងថាជាការជួបជុំបងប្អូន ​ផ្តុំជាធ្លុងមួយ ​ដោយនំនេះក្រៅពីនៅទទួលទានគ្នានៅក្នុងពិធីសែននំអ៊ី ​គេក៏ទទួលទានវានៅក្នុងពិធីមង្គលការ ​និងពិធីជួបជុំសំខាន់ៗជាច្រើននៅក្នុងគ្រួសារជនជាតិចិនផងដែរ៕

Tangyuan In Different Colors And Flavors

Loading...

GettyImages 912534834 15dfaa52c9a547e097f1d11254120c12

Tangyuan

Tang Yuan (1)

CNY3

1375803_890097317679996_7232266782854690177_n

 

Loading...