ជាតិនិយមពិតៗ វៀតណាមគាំទ្រផឹកតែកាហ្វេក្នុងស្រុក ​រហូតកាហ្វេប្រេនល្បីៗបាស់ជើងអស់

ជាតិនិយមពិតៗ វៀតណាមគាំទ្រផឹកតែកាហ្វេក្នុងស្រុក ​រហូតកាហ្វេប្រេនល្បីៗបាស់ជើងអស់

យើងបានដឹងរួចមកហើយថា  វៀតណាម ​គឺជាប្រទេសអាស៊ីមួយដែលល្បីថាមានកាហ្វេឆ្ងាញ់ជាងគេ ​និងឈរជើងលំដាប់លេខ២ នៅលើពិភពលោកផងដែរ ​នោះដោយសារតែបច្ចេកទេសដាំដុះ  លីង និងឆុងកាហ្វេពិសេសឆ្ងាញ់ពិសានោះតែម្តង ​គ្រាន់តែកាហ្វេវៀតណាមចាស់ ​និងជូរជាងកាហ្វេប្រទេសដទៃទៀតឯណោះ ​តែបើនិយាយពីរសជាតិវិញមិនបាច់និយាយ។

Vietnam Coffee Origin

បើទោះបីជាប្រទេសវៀតណាមមានឈ្មោះល្បីខាងគ្រាប់កាហ្វេ ​តែប្រទេសនេះនៅតែមានកាហ្វេប្រេនល្បីៗសាកល្បងចូលមកវាយលុយ ​ដោយសារតែពួកគេយល់ថាប្រជាជនដែលចូលចិត្តផឹកកាហ្វេ ​អាចនឹងគាំទ្រកាហ្វេបរទេសពួកគេ  តែមិននឹកស្មានសោះថាកាហ្វេប្រេនៗធំៗដូចជា  Gloria  Jean  បានបាស់ជើងដកថយព្រោះតែភាពខាតបង់ធ្ងន់ ​ឯកាហ្វេលំដាប់ពិភពលោកក៏កំពុងតែមានប្រាក់ចំណេញតិចបំផុតស្ទើរតែរកខ្យល់ដកដង្ហើមមិនបាន ​ដោយសារតែប្រជាជនវៀតណាមនិយមទទួលទានតែកាហ្វេក្នុងស្រុកតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា កាហ្វេវៀតណាម ប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលមានបម្រើនៅតាមហាងកាហ្វេម៉ាកបរទេស។

Loading...

IL201808071026280050

មូលហេតុចម្បងដែលធ្វើឱ្យប្រជាជនវៀតណាមនៅតែគាំទ្រផលិតផលក្នុងស្រុក ​អាចនិយាយបានថា ដោយសារតែប្រជាជនវៀតណាមមិនចូលចិត្តកាហ្វេស្រាល ម្យ៉ាងទៀតពួកគេមិនចង់ចំណាយច្រើនជាមួយប៊្រេនបរទេសដែមិនត្រូវចំណង់ចំណូលចិត្តារបស់ពួកគេ  ជាពិសេសជនជាតិវៀតណាមជាតិនិយមខ្ពស់ដោយនាំគ្នាជួយគាំទ្រផលិតផលក្នុងស្រុកជាជាងរបស់បរទេស៕

Hanoi Coffee On Street Cafe E1406017876819

Loading...