ទោះនៅឆ្ងាយពីគ្នារាប់ពាន់យោជ ប្រសិនម្ខាងទៀតបង្ហាញសញ្ញា ២ នេះ យើងល្មមដឹងខ្លួនថាគេកោសរូសចង់ចែកផ្លូវហើយ

សម័យ​នេះ​ក្តី​ស្រលាញ់​ជា​ច្រើន​បាន​កើត​ឡើង​មិន​ចាំ​បាច់​តែ​មនុស្ស​ពីរ​នាក់​នៅ​ជិត​គ្នា​ឬ​ក្បែរ​គ្នា​រាល់​ថ្ងៃ ប៉ុន្តែ​ខ្លះ​ស្រលាញ់​គ្នា​ឆ្លង​ខេត្ត រហូត​ដល់​ខ្លះ​ឆ្លង​ប្រទេស​ទៀត​ក៏​មាន។

2EA35C8600000578 3327125 Together_This_shot_taken_at_nighttime_in_Times_Square_and_daytim A 55_1448035003759

Mgid_ao_image_mtv

ភាព​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា គឺ​ជា​កត្តា​សំខាន់​បំផុត​ដែល​ញាំង​ឲ្យ​ការ​ស្រលាញ់​ដៃគូ​ដែល​នៅ​ឆ្ងាយ ឬ​យើង​និយម​ហៅ Long Distance Relationship អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ណា​មួយ​ក្នុង​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​ក៏​មាន​សញ្ញា ២ ដែល​អាច​បង្ហាញ​ជាក់ច្បាស់​បំផុត​ថា​ដៃ​គូ​ម្ខាង​ទៀត​កំពុង​កោសរូស​រក​ផ្លូវ​ចង់​បែក​ហើយ៖

គេ​លែង​សូវ​អើពើ​នឹង​អ្នក

Smart Phone Love Connection

Roxci Vergs Couple San Francisco Golden Gate

មិន​ថា​តែ​ការ​ផ្ញើ​សារ​ (Text) ឬ Call សួរ​នាំ​សុខទុក្ខ​ពី​នេះ​ពី​នោះ ឬ​សួរ​ថា​អ្នក​ញាំ​បាយ​ហើយ​ឬ​នៅ ចូល​គេង​ឬ​នៅ គេ​លែង​សូវ​សួរ​អ្នក​ញឹកញាប់​ដូច​មុន​ទៀត​ហើយ។

បង្កើត​នូវ​លេស​ចំពោះ​រឿង​ដែល​មិន​ចាំ​បាច់

Ldr

The Modern East Life Long Distance Relationships

អ្នក​ដែល​មាន​បំណង​ក្បត់​ចង់​បែក​ផ្លូវ​ជាមួយ​អ្នក គេ​តែង​មាន​លេស​រឿង​នេះ​រឿង​នោះ​ឥត​ឈប់ ទោះ​ពេល​ខ្លះ​រឿង​បន្តិចបន្តួច​ក៏​ព្យាយាម​បង្កើត​ឲ្យ​ជា​បញ្ហា​ធំ ឬ​ថា​លេស​អ៊ីចេះអ៊ីចុះ​ឲ្យ​អ្នក​ចាប់​ផ្តើម​មាន​ការ​អាក់អន់​ចិត្ត​ច្រើន និង​ហត់នឿយ​នឹង​ការ​បន្ត​ស្នេហា​បែប​នោះ​ត​ទៅ​ទៀត​ដែរ៕

រក្សាសិទ្ធក្នុងស្រុក