អាំងប៉ាវមិនមែនចេះតែជូន ​ឬទទួលផ្តេសផ្តាសទេ ​តោះ! មកដឹងពីអ្វីជាអាំងប៉ាវ ហើយក្បួនការជូនអាំងប៉ាវដូចម្តេចខ្លះទើបគេមិនប្រកាន់

នៅក្នុងថ្ងៃចូលឆ្នាំចិន ​ការជូនអាំងប៉ាវជាទំនៀមទម្លាប់ដែលមិនអាចខ្វះបាន ​ដោយការជូនអាំងប៉ាវនេះ ​ធ្វើឡើងនៅក្នុងថ្ងៃចូលឆ្នាំចិនទី ១ទៅ ​(មិនមែនថ្ងៃសែនឡើយ) ដោយការជូនអាំងប៉ាវគឺជាការជូនពរឆ្នាំថ្មី ​ជោគជ័យថ្មី ​និងផ្តល់នូវសំណាងល្អផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងមកដឹងពីអាំងប៉ាវទាំងអស់គ្នាថាវាជាអ្វី ​ហើយមានសារសំខាន់បែបណា ​ឱ្យចំពោះអ្នកណា ​ហើយទំនៀមការឱ្យអាំងប៉ាវដូចម៉េចខ្លះដូចខាងក្រោមនេះ៖

១.  អាំងប៉ាវជាអ្វី ? (Hongbao)

អាំងប៉ាវ គឺជាស្រោមសំបុត្រពណ៌ក្រហម សម្រាប់ដាក់លុយកាក់ផ្សេងៗ​ ដែលឪពុកម្តាយ​ ជីដូនជីតា និងមនុស្សចាស់ឱ្យដល់ក្មេងតូចៗ និងមនុស្សវ័យក្មេងទាំងឡាយជាអំណោយសម្រាប់ឆ្នាំថ្មី។ អាំងប៉ាវត្រូវបានគេហៅថា Hongbaoin ជាភាសាចិនកុកងឺ និងកាតាំងហៅថា Lai seein ។

២. សារសំខាន់នៃអាំងប៉ាវ

ប្រជាជនចិនស្រឡាញ់ និងចាត់ទុកពណ៌ក្រហមជានិមិត្តរូបនៃថាមពលសុភមង្គល​ និងសំណាងល្អ។ ជូនអាំងប៉ាវពណ៌ក្រហម​ គឺបានន័យថា ផ្តល់ការជូនពរដ៏ល្អ​ និងផ្តល់សំណាងល្អ។ ជាការពិតណាស់អាំងប៉ាវសំខាន់ គឺត្រង់វាជាក្រដាសពណ៌ក្រហម​ មិនមែនផ្តោតសំខាន់សំដៅទៅលើប្រាក់នៅខាងក្នុងនោះទេ ។ លុយនៅក្នុងអាំងប៉ាវគ្រាន់តែត្រូវបានគេសង្ឃឹមថា​ នឹងនាំយកមកនូវសុភមង្គល​ និងផ្តល់លាភសំណាងដល់អ្នកដែលទទួលបានកាន់តែច្រើនឡើងតែប៉ុណ្ណោះ។ ដូច្នេះការបើកកញ្ចប់អាំងប៉ាវ នៅចំពោះមុខអ្នកដែលផ្ដល់ឱ្យអ្នក ជាអំពើគ្មានសុជីវធម៌ និងត្រូវតែចៀសវាងដាច់ខាត ។

27972615_820492884804820_8058185007728156533_n

៣. ការឱ្យអាំងប៉ាវ

ការឱ្យអាំងប៉ាវ គឺជាវិធីមួយក្នុងការចែករំលែកពរជ័យរបស់អ្នកទៅអ្នកដទៃ។ ជាទូទៅចំនួនទឹកប្រាក់ក្នុងអាំងប៉ាវ គឺអាស្រ័យលើប្រាក់ចំណូលរបស់អ្នក។

ប៉ុន្តែបើអ្នកមិនទាន់រៀបការហើយទេ អ្នកមិនអាចឱ្យអាំងប៉ាវដល់អ្នកដទៃបាននោះបានទេ។ តែសាច់ញាតិជិតស្និទ្ធរបស់អ្នក (ដូចជាឪពុកម្តាយនិងជីដូនជីតារបស់អ្នក) នៅតែអាចឱ្យអាំងប៉ាវទៅអ្នក បើទោះបីជាអ្នករៀបការរួចហើយក៏ដោយ ព្រោះវាជានិមិត្តរូបនៃក្ដីស្រឡាញ់​ និងការឱ្យពររបស់ពួកគាត់ចំពោះអ្នក ៕

 #តែនៅក្នុងនោះក៏មានទំនៀមនៃការជូនអាំងប៉ាវដែលអ្នកត្រូវដឹងមួយចំនួនផងដែរ ​ដូចជា៖ 

១. អ្នកដែលទទួលបានអាំងប៉ាវ ​ត្រូវតែជូនពរអ្នកដែលឱ្យ  ដោយជូនពរឱ្យមានសុភមង្គលក្នុងឆ្នាំថ្មី សុខភាពល្អ​ សំណាងល្អ ជោគជ័យជាមួយអាជីវកម្ម ឬការងាររបស់ពួកគេ។

២. អ្នកដែលជូនអាំងប៉ាវទៅគេ ត្រូវតែប្រើលុយថ្មីក្នុងអាំងប៉ាវ ហាមដាក់លុយកខ្វក់ ​ជ្រួញ ​ឬរហែកឱ្យសោះ ​ព្រោះអាចនាំមកនូវអពមង្គល។

5thingstoknowaboutangpowgiving28129

៣. ​ ​មិនថាវ័យក្មេង ​វ័យកណ្តាល ​ឬវ័យចំណាស់នោះឡើយ ​ទាល់តែអ្នករៀបការ  មានគ្រួសាររួចទើបអាចឱ្យអាំងប៉ាវទៅគេបាន  ពោលគឺត្រូវឱ្យអាំងប៉ាវទៅសាច់ញាតិដែលមិនទាន់រៀបការ ​ជាពិសេសគឺក្មេងៗត្រូវតែឱ្យដាច់ខាត។ តែហាមដាច់ខាតអ្នកដែលនៅលីវ  មិនត្រូវឱ្យអាំងប៉ាវទៅអ្នកណាឡើយ។ នៅក្នុងនោះចាស់ៗ ​ឬម្តាយឪពុកក៏អាចឱ្យអាំងប៉ាវទៅកូនចៅ  ​ឬក្មួយៗដែលរៀបការរួចបានដែរ។

៤. រាល់ពេលទទួលអាំងប៉ាវ ​ត្រូវតែប្រើដៃទាំង២ ​ទទួលជាដាច់ខាត ព្រោះវាជាការគួរសម និងជាអាក្បកិរិយាល្អប្រពៃនាំមកនូវហុងស៊ុយ។

Red

៥. មិនត្រូវបើកអាំងប៉ាវមើល ​ឬរាប់លុយនៅនឹងមុខអ្នកឱ្យអាំងប៉ាវនោះទេ ​ព្រោះវាជារឿងមិនល្អ ​មិនគួរសមទាល់តែសោះ។

៦. ​ទទួលបានអាំងប៉ាវភ្លាម  មិនត្រូវចាយលុយនោះភ្លែតឡើយ  ព្រោះអាំងប៉ាវជាលុយនាំសំណាង ​បើមិនចាំបាច់ទេ ​ចាំចូលឆ្នាំរួចចាំចាយក៏រឹតតែល្អ។

៧. អ្នកអាចដាក់លុយនៅក្នុងអាំងប៉ាវទៅតាមលទ្ធភាពដែលមាន  ហើយពិសេសបំផុតបើលុយក្នុងអាំងប៉ាវ មានលេខ ​៦ និង ៨  ដែលជាលេខល្អ ​តែមិនត្រូវដាក់លុយនៅក្នុងអាំងប៉ាវដោយប្រើលេខ៤ ​ឬបញ្ចប់ដោយលេខ៤នោះទេ ​ព្រោះជនជាតិចិន និងប្រទេសអាស៊ីមួយចំនួនប្រកាន់ចំពោះលេខ ៤ ហ្នឹងណាស់ ​ថាជាលេខចង្រៃ ​និងនាំមកនូវសំណាងអាក្រក់៕

Chinese New Year Red Pockets

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers