បទចម្រៀងដែលកំពុងទទួលបានគាំទ្រពីសំណាក់យុរវ័យ” ស្នាមថើបដំបូង” ពីក្រុមតូច បានចេញMVជាផ្លូវការ(មានវីដេអូ)

បទចម្រៀង"ស្នាមថើបដំបូង"ពីក្រុមតូចSmallWorld SmallBand "ក្រុមតូច" ដែលកំពុងពេញនិយមខ្លាំងពីស្រទាប់យុរវ័យ ជាពិសេសជាបទចម្រៀងOSTផ្ទាល់នៅក្នុងរឿងខ្មែរ ស្នេហាក្មេងៗ ដែលបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដែលទទួលបានការគាំទ្រពីទស្សនិកជន ។

ក្រោយពីការរង់ចាំអស់ជាច្រើនខែ ជាមួយបទចម្រៀង ស្នាមថើបដំបូង ពេលនេះក្រុមតូចក៏បានបញ្ចេញMV ជាផ្លូវការ នៅចំថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine's Day សម្រាប់ក្តីស្រលាញ់ចំពោះក្រុមតូច ជូនទៅហ្វេនទាំងអស់កំពុងគាំទ្រក្រុមតូចក៏ដូចជាស្រលាញ់នូវបទចម្រៀងមួយបទនេះ

ចង់ដឹងMVមួយនេះឡូយនិងពិរោះខ្លាំងប៉ុនណា ទស្សនាវីដេអូខាងក្រោមនេះ ៖