ការឈ្លក់វង្វេងនឹងការថតរូប Selfie បង្ហោះលើហ្វេសប៊ុកហួសហេតុពេក ​អាចធ្វើឱ្យខួរក្បាលមានបញ្ហាខុសប្រក្រតី

ជាការពិតណាស់បណ្តាញទំនាក់ទំនងសង្គម Facebook នៅក្នុងពេលបច្ចុប្បន្នត្រូវបានគេនិយមលេងខ្លះណាស់ មិនថាតែវ័យក្មេង  ឬវ័យចំណាស់នោះទេ ​ដោយអ្នកខ្លះប្រើប្រាស់វាលេងដើម្បីបំបាត់ការអផ្សុក ​រាប់អានមិត្តភក្តិ ​មើលព័ត៌មាន ​លក់អីវ៉ាន់អនឡាញជាដើម ​ឯអ្នកខ្លះក៏ឈ្លក់វង្វេងនឹងខ្លួនឯងដើម្បីចង់បាន ​Like  និង ​Comment  ដោយការប្រឹងថតរូបស្អាតៗ ​ឬស៊ីចស៊ីបង្ហោះជាពិសេសគឺការថតរូប ​Selfie  ប្រឹងធ្វើមុខខ្ជូតជាដើម។

Tumblr_p699eiAZRX1x7xu0uo1_1280

តែការពិតទៅ ​អ្នកប្រហែលជាមិនបានដឹងទេថា ការថតរូប Selfie ឬជាការថតរូបដោយខ្លួនឯងប៉ះពាល់ដល់សុខភាពខ្លាំងយ៉ាងណានោះ ដោយគេបានរកឃើញថាអ្នកដែលឧស្សាហ៍ថតរូប  Selfie  បង្ហោះបង្អួតគេច្រើន ​អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងដំណើរការមិនប្រក្រតីទៀតផង នេះបើយោងតាមរយៈការសិក្សាពីអ្នកវិទ្យាសាស្រ្តជាច្រើនរូប។

ដូចដែលយើងបានដឹងហើយថារាល់ពេលយើងធ្វើការថតរូប ​Selfie  យើងនឹងធ្វើរឹកពារប្រឹងៗមិនមែនជាបែបធម្មជាតិ ​ពោលគឺខួរល្បាលនឹងបញ្ជាដោយស្វ័យប្រវត្តិថា ឱ្យយើងធ្វើយ៉ាងណាឱ្យខ្លួនឯងមើលទៅស្អាត ​ល្អឥតខ្ចោះ ​ដែលការប្រឹងបែបនេះ យូរៗទៅ ​ឬច្រើនដងពេក អាចនឹងធ្វើឱ្យប៉ះពាល់ដល់កោសិកាខួរក្បាល និងស្រោមខួរក្បាលផ្នែកខាង មុខ ត្រូវធ្វើការធ្ងន់ ហើយស្រោមខួរក្បាលផ្នែកខាងក្រោយវិញ នឹងមានការរីករាលដាលទៅលើខួរក្បាលទាំងមូល យ៉ាងឆាប់រហ័ស អាចបណ្តាលឱ្យកើតជំងឺភ្លេចភ្លាំង រហូតដល់កម្រិតធ្ងន់ផងដែរ ។

Cheerful Beautiful Young Asian Backpacker Blogger Woman Using Smartphone Taking Selfie_7861 1211

គួរឱ្យដឹងផងដែរថា ​បញ្ហានេះក៏អាចកើតមានឡើងដែរ ​សម្រាប់អ្នកដែលចូលចិត្តចុចទូរស័ព្ទលេងហ្វេសប៊ុករយៈពេលយូរ  ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល ឆាប់ភ្លេចភ្លាំងហើយ ​អ្នកក៏អាចប្រឈមមុខនឹងការឈឺចាប់ខួរក្បាល ​ឈឺក្បាលប្រកាំង និងស្រវាំងភ្នែក ​ជាពិសេសអាចកើតស្ត្រេច ​និងតប់ប្រម៉ល់ទៀតផង៕

Attractive Happy Young Asian Woman Taking Her Selfie Outdoor_41451 88

Tumblr_neqore9cbM1twtouro1_500