តាមការស្រាវជ្រាវ៖ បុគ្គលិកធនាគារ ភាគច្រើននៅ Single អាជីពឬកម្ររកបានគូស្នេហ៍ ដោយសារហេតុផលចាក់ដោតនេះ

តាមការស្រាវជ្រាវ៖ បុគ្គលិកធនាគារ ភាគច្រើននៅ Single អាជីពឬកម្ររកបានគូស្នេហ៍ ដោយសារហេតុផលចាក់ដោតនេះ

មនុស្ស​ភាគច្រើន​ប្រហែល​ជា​គិត​ថា​បុគ្គលិក​ស្រីៗ​ដែល​បម្រើ​ការ​នៅ​ធនាគារ ដែល​មួយ​ថ្ងៃៗ​ឃើញ​តែ​តែង​ខ្លួន​ស្អាត ស្លៀកពាក់​ឯកសណ្ឋាន​សមរម្យ ងាយស្រួល​ក្នុង​ការ​ស្វែងរក​ដៃ​គូ​ស្នេហា​ឬ​ស្វាមី​បាន​រហ័ស​បំផុត ប៉ុន្តែ​ការ​គិត​បែប​នោះ​គឺ​មិន​ត្រឹមត្រូវ ១០០ ភាគរយទេ។

PrimaBanka_1_l

May Hot Girl Nhan Vien Ngan Hang Da Trang Macca3t Xinh Nhung Tacca3i Sao Khong Ai Yeu 16256

តាម​ការ​ស្រាវជ្រាវ​លើ​ស្ថានភាព​ជាក់ស្តែង​ភាគ​ច្រើន បុគ្គលិក​ស្រីៗ​កំពុង​បម្រើ​នៅ​ធនាគារ​​រមែង​តែ Single អាជីព​ឬ​មិន​ងាយ​បាន​ជួប​គូ​ស្នេហ៍​ដូចអ្នកបម្រើការលើផ្នែក​ដទៃ​ទៀតឡើយ។

យោង​តាម​ប្រភព​គេហទំព័រ​បរទេស​មួយ​បាន​ចុះ​ផ្សាយ​ថា​យ៉ាង​ហោច​ណាស់​បុគ្គលិក​ស្រី​នៅ​ធនាគារ​ភាគ​ច្រើន​រមែង​នៅ Single ដល់​អាយុ​ខ្ទង់​ជិត ៣០ ឆ្នាំ​ក៏​មាន ពោល​គឺ​បញ្ហា​ដែល​ពួក​គេ​មិន​យក​គូ​ស្នេហ៍​នេះ ក៏​ដោយ​សារ​ភាព​នឿយហត់​និង​ស្រ្តេស​នៅ​កន្លែង​ធ្វើការ​ខ្លាំង​ពេក ណា​មួយ​មិន​មាន​ពេលវេលា​ពេញលេញ​សម្រាប់​គូ​ស្នេហ៍​របស់​ខ្លួន​ ញាំងឲ្យការចង់បានរបស់ភាគីខាងប្រុសក៏មិនសូវត្រូវប៉ាន់ជាមួយអ្នកបម្រើការផ្នែកធនាគារដែរ។

Dac77323f2d81a420680230dafa3e63b_1577590675

Xss_1582309386

មួយ​ភាគ​ធំ​នៃ​បុគ្គលិក​បម្រើ​ការ​នៅ​ធនាគារ​គឺ​រមែង​ចូល​ផ្ទះ​យឺតយ៉ាវ ​ព្រោះ​ទាមទារ​ចំណាយ​ពេល​បម្រើ​ការ​យូរ ៧ ទៅ ៨ ម៉ោង​នៅ​កន្លែង​ធ្វើ​ការ ហើយ​ឲ្យ​តែ​ពេល​មក​ដល់​ផ្ទះ​គឺ​អស់​កម្លាំង​រលីង រក​តែ​ពេល​សម្រាក​ឲ្យ​បាន​ធូរ​ខ្លួន​មួយ​ប៉ុណ្ណោះ ជា​រួម​គឺ​កម្រ​នឹង​មាន​ពេល​ក្នុង​ការ​ណាត់ជួប​ឬ​ទៅ​កាហ្វេ​ជូប​គូ​ស្នេហ៍​អ្វី​ខ្លាំង​ណាស់។

Loading...

B38e82f4585d26f59f68a79a84299583_1577590696

720054a91c388749b6596231e476e9c0_1577590697

14 Tienle

1

តាម​ការ​បញ្ជាក់​របស់​ស្រ្តី​វ័យ ២៦ ឆ្នាំ​បម្រើ​ការ​នៅ​ធនាគារ​មួយ​កន្លែង [មិនបង្ហើបអត្តសញ្ញាណ] ​និយាយ​ថា៖ "បន្ទាប់​ពី​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ មក​ដល់​ផ្ទះ​ខ្ញុំ​មាន​តែ​សម្រាក​ងូត​ទឹក​និង​បរិភោគ​អាហារ​តែ​ប៉ុណ្ណឹង អាល​នឹង​បាន​ចូល​គេង​ត្រៀម​កម្លាំង​ធ្វើ​ការ​ថ្ងៃ​ស្អែក​ទៀត ហើយ​ក៏​គ្មាន​ពេល​ទៅ​ណាត់​ជួប​មិត្តភក្តិ​ឬ​គូស្នេហ៍​អ្វី​នោះ​ដែរ និយាយ​ទៅ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​មាន​គូស្នេហ៍​ដូច​គេ​ឬ​អត់​ទេ បើ​ខ្ញុំ​នៅ​តែ​បន្ត​អាជីព​មួយ​នេះ"។

នាង​បន្ត​ទៀត​ថា៖ "ម្តាយឪពុក​ក្មេក​ភាគ​ច្រើន​ឲ្យ​តែ​លឺ​កូន​ប្រសារ​ស្រី​ធ្វើ​ការ​ធនាគារ គឺ​មិន​សូវ​ពេញចិត្ត​ទេ ព្រោះ​មួយ​ថ្ងៃៗ​គិត​តែ​ធ្វើ​ការ​ដល់​យប់​ជ្រៅ ហើយប្រើខួរក្បាលច្រើន ដោយប្រឈមហានិភ័យខ្ពស់ក្នុងរាប់លុយទាំងដុំៗ គ្មាន​ពេល​មើល​ថែ​ផ្ទះ​សម្បែង​ឬ​ធ្វើ​ការងារ​មួយ​ចំនួន​ក្នុង​ផ្ទះ​ឡើយ ហើយ​សូម្បី​តែ​បង​ប្រុស​ខ្ញុំ​ផ្ទាល់​ក៏​និយាយ​ដែរ​បើ​យក​ប្រពន្ធ​ធ្វើ​ការ​ធនាគារ​សុខ​ចិត្ត​អត់​ល្អ​ជាង"៕

រក្សាសិទ្ធ៖ Knongsrok

Loading...