«ពុតមឈូស » ពិធីកាត់គ្រោះខ្មែរបុរាណ ​ដែលកូនខ្មែរជំនាន់ថ្មីមិនធ្លាប់បានដឹង

បើនិយាយពីពិធីកាត់គ្រោះ ​លើករាសីខ្មែរយើង ​គឺមានច្រើនសណ្ឋានណាស់  តែពិធីដែលពេញនិយមជាងគេគឺពិធីសូត្រមន្តរំដោះគ្រោះពីសំណាក់ព្រះសង្ឃតែម្តង ​តែការពិតទៅគឺមានពិធីជាច្រើនទៀតដែលយើងមិនបានដឹង។

ថ្ងៃនេះផងដែរ ​« ក្នុងស្រុក ​» ​សូមលើកឡើងពីពិធីរំដោះគ្រោះមួយ ​ដែលត្រូវបានផ្សាយដោយ  គណនីហ្វេសប៊ុកផេក Living with Heritage Project ​ដូចខាងក្រោមនេះ ៖

ពុតម្ឈូស៖  នៅក្នុងពិធីកាត់គ្រោះមួយនេះ គេធ្វើម្ឈូសស្រទបចេកដាក់រូបមនុស្សសូនពីម្សៅ ដោយសន្មតថាជាសពរូបម្ចាស់របស់សមីពិធីដែលបានស្លាប់ទៅ។

បើសមីពិធីជាមនុស្សប្រុសគេសូនរូបប្រុស តែបើជាស្ត្រីវិញគេសូនរូបស្ត្រី ជាតំណាងដូច្នេះ។ ដោយសារម្ឈូសនោះជាវត្ថុ <<បញ្ឆោត>> ដូច្នេះហើយ ទើបបានជាគេហៅថា <<ពុត>> ធ្វើពុត ធ្វើកល ធ្វើល្បិច ដែលមិនមែនជា <<ពិត>>

87160786_2621684891277382_8324422187662442496_o

ឆ្លងកាត់កិច្ចពិធីនេះ សមីពិធីហាក់សន្មតថាបានកើតឡើងវិញ មានរូបថ្មី អាយុនោះក៏បានវែងទៅមុខទៀត ដោយហេតុថា រូបចាស់ដែលសន្មតឡើងតាមរយៈរូបម្សៅអង្ករ ក្នុងពុតម្ឈូស ត្រូវគេយកទៅដុតចោលនៅពេលចុងក្រោយនៃពិធី។

86934101_2621684831277388_8521879671258742784_o

86935639_2621684327944105_7930173266818236416_o

ក្នុងស្រុក សូមបញ្ជាក់ថា ​មពិធីខាងលើ ​គ្រាន់តែជាការចែករំលែកបន្តគ្នាឱ្យបានដឹងឱ្យបានស្គាល់ ​នៃពិធីបុរាណខ្មែរតែប៉ុណ្ណោះ ​បើទោះបីជានេះជាសម័យជឿនលឿន ​តែទាក់ទងនឹងអបិយជំនឿខ្មែរបុរាណក៏មិនអាចប្រមាថបានដែរ ​ដូច្នេះជឿ ​ឬមិនជឿសូមឱ្យប្រិយមិត្តធ្វើការពិចារណាដោយខ្លួនឯង ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Living with Heritage Project

S Put