សារព័ត៌មាន​ថៃ៖ ផ្សែង​បក់​ចេញ​ពី​កម្ពុជា​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​ត្រូវ​បង្ខំ​ចិត្ត​បិទ​សាលាទូទាំង​បាងកក

សារព័ត៌មាន​ថៃ៖ ផ្សែង​បក់​ចេញ​ពី​កម្ពុជា​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​ត្រូវ​បង្ខំ​ចិត្ត​បិទ​សាលាទូទាំង​បាងកក

បើ​យោង​តាម​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ថៃ TheThaiger (ឈរ​លេខ​រៀង​ទី ១៩៣ លើ Alexa) បាន​ចុះ​ផ្សាយ​ថា​ផ្សែង​ដែល​ចេញ​មក​ពី​ការ​ដុត​លើ​ដី​កសិដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​បង្កើត​ក្លាយ​ជា​ផ្សែង​និង​អ័ព្ទ​អាប់អួ​ជា​ច្រើន​បណ្ដែត​តាម​ខ្យល់​ស្រាលៗ រហូត​ធ្វើ​ឲ្យ​សាលា​រដ្ឋ​ទាំង​អស់​ក្នុង​ទីក្រុង​បាងកក​ចាំ​បាច់​ត្រូវ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

Over 400 Schools Closed In Bangkok Due To Dangerous PM2.5 Levels

Bangkok Air Pollution Afp Wb

ប្រភព​បាន​បន្ត ​រដ្ឋបាល​ក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​កត្តា​នៃ​ចរន្ត​ខ្យល់​ខ្សោយ​និង​ខ្យល់​បក់ស្រាលៗ រុញ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ការ​កើន​ឡើង​កំហាប់​និចល PM2.5 ក្នុង​ខ្យល់ ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មាន​ការ​ចុះ​អន់ថយ​ខ្លាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន ជា​ពិសេស​គឺ​ក្មេងៗ ទើប​រដ្ឋបាល​ក្រុង​ប្រញាប់​ប្រកាស​ឲ្យ​សាលា​ទាំង​អស់​បិទ​ទ្វារ​។

Fires

4318866844048065421d0f0c3f8d9e6d

បើ​គិត​ពី​សន្ទស្សន៍​គុណភាព​ខ្យល់​នៅ​ទីក្រុង​បាងកក​ទាំង​មូល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​គឺ​បាន​កើន​ឡើង​ដល់ ១៨៨ ដែល​វា​ជា​ខ្យល់​ពុល​កម្រិត​ខ្ពស់​មួយ​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត។

Loading...

C1_1846194_700

បច្ចុប្បន្ន​រដ្ឋបាល​ក្រុង​កំពុង​ចាត់វិធានការ ដើម្បី​កាត់បន្ថយ​កម្រិត​ខ្យល់​ពុល​មួយ​នេះ ដោយ​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ប្រភេទ​កង់ ៦ ឬ​លើស​ពី​នេះ​ចូល​តាម​ផ្លូវ​ក្រវ៉ាត់ក្រុង Ratchadapisek រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​មើល​ការ​បំភាយ​ផ្សែង​របស់​យានយន្ត​ដែល​ឆ្លង​កាត់​ទាំង​អស់។

Forest_fire_mae_hong_son_province_01

យ៉ាងណាមិញ​ប្រភព​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​វា​ជា​គ្រាន់​ជា​វិធានការ​ទប់ស្កាត់​ទូទៅ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដើមចម​ដែល​ធ្វើ​ឲ្យ​មាន​កង្វក់​ខ្យល់​មួយ​នេះ​កើត​ឡើង​ខ្លាំង ក៏​ដោយ​សារ​តែ​ការ​ដុត​ចម្ការ​អំពៅ ពោត និង​វាលស្រែ​នៅ​ភាគ​កណ្ដាល ខាង​ជើង និង​ទិស​បូព៌ា ក៏​ដូច​ជា​ផ្សែង​ដែល​បក់​ចេញ​ពី​ការ​ដុត​នៅ​ឯ​កសិដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា៕​​

Ice_screenshot_20200226 152513

Ice_screenshot_20200226 152456

ប្រែសម្រួល៖ Knongsrok | ប្រភព៖ TheThaiger

Loading...