ព្រះចៅក្រុងថៃ បែរជាភៀសព្រះកាយទៅប្រទេស អាល្លឺមង់ ជាមួយស្រីស្នំ២០នាក់ ខណៈពេលដែលប្រទេសថៃ និងប្រជាជនថៃកំពុងតែជួបទុក្ខដោយសារវីរុស កូវីដ១៩

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស ដែលបានដកស្រង់សម្ដីកាសែតអាឡឺម៉ង់បានឱ្យដឹងថា ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn ព្រះជន្ម ៦៧ ឆ្នាំ បាននិងកំពុងតែស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈពេលដែលប្រទេសថៃ និងប្រជាជនកំពុងតែមានវិបត្តិជួបទុក្ខនូវការរីករាលដាលនៃវីរុស កូវីដ១៩។

នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយនៅក្នុងប្រទេស អាល្លឺម៉ង់ ត្រូវបានស្ដេចថៃម៉ៅផ្ដាច់សម្រាប់គង់នៅ​ ជាមួយនឹងស្រីស្នំប្រមាណជា ២០នាក់ ចាំបម្រើននៅទីនោះ ដើម្បីគេចពីការឆ្លងនៃវីរុសកូរ៉ូណា។

យោងតាមការចេញផ្សាយរបស់កាសែត The Times of London បានឱ្យដឹងថាស្ដេច Vajiralongkorn មិនដែលបានបង្ហាញមុខជាសាធារណៈនៅក្នុងប្រទេសរបស់ទ្រង់ទេចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។ ចំពោះដំណឹងនេះដែរ បានធ្វើឱ្យប្រជាជនថៃ មានការខឹងសម្បារយ៉ាងខ្លាំង ដែលបានដឹងថា ព្រះមហាក្សត្រខ្លួនមិនស្ថិតនៅក្នុងប្រទេសរួមសុខទុក្ខជាមួយប្រជាជន ខណៈពេលដែលប្រទេសកំពុងតែមានបញ្ហា។

គួរបញ្ជាក់ផងដែរថា ព្រះមហាក្សត្រ Vajiralongkorn បានក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅពេលដែលព្រះបីតារបស់ទ្រង់គឺ ព្រះបាទ Bhumibol Adulyadej បានទទួលមរណភាពនៅខែតុលាឆ្នាំ ២០១៦ បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ។

ក្រសួងការបរទេសថៃ និងស្ថានទូតនៅប៊ែរឡាំងមិនបានឆ្លើយតបនឹងការស្នើសុំការអត្ថាធិប្បាយពីកាសែតអង់គ្លេសថែមស៍ឡើយ។

Thailand King 62

Thailand King 64

ប្រភព ៖ NewYork Post