បានទាំងឆ្ងាញ់ បានទាំងល្អចំពោះសុខភាព ​ជាមួយភេសជ្ជៈវីតាមីន C សុទ្ធ១០០% បែបធម្មជាតិថ្មីរបស់ ​April Cafe

ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។

A1

A8

ដើម្បីបំពេញបន្ថែមតាមតម្រូវសព្វថ្ងៃជាមួយភេសជ្ជៈបែបសុខភាពសម្បូរវីតាមីន ​C  ទ្រទ្រង់រាយកាយឱ្យមានសុខភាពល្អ និងការពារពីការឆ្លងមេរោគ ឬវីរុសផ្សេងៗនោះ APRIL Café  បានបង្កើតនូវភេសជ្ជៈថ្មីបែបធម្មជាតិមួយមុខទៀតហើយមានឈ្មោះថា Juicy Juicy ។

95564641_818578971885137_335872137673834496_n

95891389_804530483625739_7640065886878957568_n

Juicy  Juciy  គឺជាភេសជ្ជៈធម្មជាតិស្រស់ចម្រាញ់ពីធម្មជាតិសុទ្ធ ១០០% ​សម្បូរទៅដោយវីតាមីន ​C  មាន២ប្រភេទ ​នោះគឺ Honey  Passion  និង  Honey  Kiwi  ដោយតម្លៃក្នុងមួយដបត្រឹមតែ ​១០០០០រៀល ​ឬ  2.5$  តែប៉ុណ្ណោះ ​ថែមទាំងអាចរក្សាទុកបានរហូតដល់ទៅ ​៧ថ្ងៃផងដែរ។

95656941_229210391677117_9156740472570380288_n

95766950_681911352584800_5336718661686132736_n

# ភេសជ្ជៈសុខភាពទាំង ២មុខនេះ សម្បូរទៅដោយប្រភពវីតាមីន ​C យ៉ាងច្រើនដែលមានគុណប្រយោជន៍ដូចជា ៖

- ធ្វើការបង្ការ ប្រឆាំង និងព្យាបាលជំងឺផ្តាសាយ

- ជួយដល់ការរីកលូតលាស់កោសិកា និងជាលិការាងកាយ

- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងរ៉ាឌីកាល់សេរី

- កាត់បន្ថយហានិភ័យ និងការរីកលូតលាស់នៃកោសិកាមហារីកកាចសាហាវ ថែមទាំងជំនួយសុខភាពបេះដូង សរសៃឈាម និងសន្លាក់ផងដែរ

- ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ ថែមទាំងកាត់បន្ថយសម្ពាធឈាម និងខ្លាញ់កូឡេស្តឺរ៉លមិនល្អ

- ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងមេរោគ វីរុស និងជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុន និងផ្តាសាយងាយឆ្លងតែម្តង

- ជួយផលិតជាតិខូឡាជែន ជំនួយសុខភាពឆ្អឹង ក្រចក និងសរសៃសក់ឱ្យរឹងមាំ ជាពិសេសជួយធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យ ថែមទាំងគ្មានស្នាមជ្រួញផងដែរ

- ប្រឆាំងនឹងការរលាក រួមទាំងបញ្ហាអាល្លែកក្ស៊ីផ្សេងៗ

- ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ព្រមទាំងជួយដល់ការសម្រកទម្ងន់ រួមទាំងគុណសម្បត្តិជាច្រើនមុខផ្សេងទៀត។

95750627_560784961481905_7127147195739930624_n

សម្រាប់ការជាវភេសជ្ជៈ ២មុខនេះ និងចង់ចូលរួមជាតំណាងចែកចាយ លោកអាចទំនាក់ទំនងទិញផ្ទាល់នៅ ហាងកាហ្វេ APRIL Café មានទីតាំងនៅក្រោយសាលា យុគន្ធរ ផ្លូវ ២៩២ ចូលតាមច្រកហាងតាម៉ាប់អយស្ទ័រ ២ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 2222396 ដោយមានការដឹកជញ្ជូនដល់ទីតាំងទៀតផង ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

95728006_696919051057936_7055822503511326720_n

95217025_717078892381227_6806454769570283520_n

94884257_592796244917419_4212032044449923072_n