ក្នុងរឿងជីវិតគូ នៅជាមួយគ្នាកាន់តែយូរ ក៏កាន់តែមានរឿងឈ្លោះប្រកែកគ្នា តែអ្វីដែលសំខាន់ អ្នកត្រូវប្រកាន់ពាក្យថា កុំចង់ចាញ់ឈ្នះគ្នាអី

ជីវិតគូ ឬជីវិតប្ដីប្រពន្ធ សំខាន់គឺ ត្រូវមានភាពស្មោះត្រង់ចំពោះគ្នា ប៉ុន្តែមិនមែនត្រឹមតែភាពស្មោះត្រង់ អាចរក្សាចំណងស្នេហារបស់អ្នកបានឡើយ ព្រោះក្នុងរឿងស្នេហា រមែងមានការឈ្លោះប្រកែក និងមានបញ្ហាទាស់ទែងគ្នាចៀសមិនផុតនោះឡើយ យ៉ាងណាក៏ដោយ ក៏នៅមានធាតុផ្សំជាច្រើនទៀត ដើម្បីរក្សាទំនាក់ទំនង ចំណងស្នេហារបស់អ្នក។

62918

អ្នកត្រូវដឹងថា ជីវិតគូ ឬជីវិតប្ដីប្រពន្ធ នៅជាមួយគ្នាកាន់តែយូរ នឹងកាន់តែមានរឿងឈ្លោះប្រកែក មានបញ្ហា ទាស់ទែងគ្នា គូខ្លះ ឈ្លោះគ្នាសឹងតែរាល់ថ្ងៃផងក៏មានដែរ ហើយគូណាដែលកាន់តែឈ្លោះគ្នា អ្នកខ្លះគិតថាគេកាន់តែស្រឡាញ់គ្នា ប៉ុន្តែមិនមែនទេ គូស្នេហ៍កាន់តែឈ្លោះគ្នា នឹងកាន់តែធ្វើឱ្យទំនាក់ទំនងមានបញ្ហា កាន់តែកើតចិត្តធុញទ្រាន់ លែងមានអារម្មណ៍ លែងមានមនោសញ្ចេតនាល្អជាមួយគ្នាហើយ ចំណុចនេះ នឹងអាចធ្វើឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ អាចឈានដល់ការបាក់បែក ចែកផ្លូវគ្នាយ៉ាងឆាប់រហ័សមិនខាន។

62919

បំណាច់នឹងបានជួបគ្នា ស្គាល់គ្នា ចាប់ដៃគ្នាជាគូជីវិតហើយ ទោះមានបញ្ហាអ្វីក៏ដោយ ឈ្លោះគ្នាយ៉ាងណាក៏ដោយ ក៏ត្រូវតែទន្ទេញឱ្យចាំក្នុងចិត្តថា ជីវិតគូ ឬជីវិតប្ដីប្រពន្ធ កុំចង់ចាញ់ឈ្នះគ្នា ព្រោះបើមានម្ខាងណាឈ្នះ ម្ខាងណាចាញ់ គឺមានតែពាក្យថាបែកគ្នាប៉ុណ្ណោះ។ ប្ដីប្រពន្ធ គួរតែព្រមចាញ់រៀងៗខ្លួន ដូច្នេះ ទោះឈ្លោះយ៉ាងណា ក៏គ្មានអ្នកណាឈ្នះដែរ ការព្រមចាញ់មនុស្សយើងស្រឡាញ់ ទើបអាចរក្សាចំណងគូជីវិតបានយ៉ាងល្អ។

62920

ពេលឈ្លោះគ្នា ពេលមានបញ្ហាជាមួយគ្នា ត្រូវប្រើហេតុផលមកដោះស្រាយគ្នា កុំនិយាយ ឬស្រែកគំហកពេលកំហឹងកំពុងតែកើតមាន កុំធ្វើឱ្យម្ខាងទៀតមានអារម្មណ៍ថាតឹងតែង ទើសទាល់ ឬអន់ចិត្ត ព្រោះតែកំហឹងជាអ្នកនាំឱ្យមាត់និយាយ។ ការប្រើពាក្យសម្ដីខ្លាំងៗដាក់ដៃគូរបស់ខ្លួន វាជាកំហុសដ៏ធំបំផុតធ្វើឱ្យជីវិតគូរឹតតែសោះកក្រោះ រឹតតែលែងមានរឿងល្អៗ និងអារម្មណ៍ល្អៗឱ្យគ្នាទៀតហើយ៕

62921

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ