រដ្ឋាភិបាលជប៉ុន សម្រេចបញ្ចប់ការដាក់ភាពអាសន្ននូវខេត្តចំនួន០៣បន្ថែមទៀត

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងតែស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានដឹងថា "នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋាភិបាកជប៉ុនបានសម្រេចបញ្ចប់ភាពអាសន្ននូវខេត្តចំនួន៣ទៀតគឺមាន ខេត្ត Kyoto, Osaka និងHyogo"។

បច្ចុប្បន្ននេះដែរ នៅសល់ខេត្តក្រុងចំនួន៥ ក្នុងចំណោម ខេត្តក្រុងចំនួន៤៧ ដែលបន្តស្ថិតក្នុងភាពអាសន្ននៅឡើយទេ ក្នុងនោះរួមមាន ទីក្រុង Tokyo, Kanagawa, Chiba, Saitama, និង Hokkaido។ ក្នុងឱកាសនេះដែរ រដ្ឋាភិបាលនៃប្រទសជប៉ុនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងខេត្តទាំង៥នេះ បន្តការការពារ ចៀសវាងការដើរចេញក្រៅបើមិនចាំបាច់ និងកុំធ្វើដំណើរឆ្លងខេត្ត៕

97514343_2339867762981983_5868486078796660736_o