អគារចម្លែកៗ និងស្រស់ស្អាតទាំង ៨ អាចធ្វើឲ្យអ្នកស្រឡាំងកាំង!

មនុស្សគ្រប់គ្នាបានដឹងមកហើយពីភាពអស្ចារ្យទាំង ៧ របស់ពិភពលោកតាំងពីសម័យបុរាណ។ ប៉ុន្តែជឿឬមិនជឿឥឡូវនេះមានអគារស្អាតៗជាច្រើនទៀតដែលសមនឹងទទួលបានការយកចិត្តទុកដាក់ពីយើងទាំងអស់គ្នា ហើយនេះគឺជាអាគារចំនួន ៨ ដែលមើលទៅដូចជាវាបានកើតឡើងពីសកលលោកស្របគ្នា។

#1 សណ្ឋាគារអស្ចារ្យនៅភ្នំអាល់

បើទោះបីជានេះគ្រាន់តែជាគំនិតមួយ ប៉ុន្តែយើងមនុស្សពិតជាអាចសាងសង់សណ្ឋាគារនេះ វាសាងសង់នៅភ្នំអាល់។ អ្នកបង្កើតអគារនេះគឺលោក Andrii Rozhko ហើយគាត់ត្រូវបានបំផុសគំនិតដោយទេសភាពលើភ្នំគួរឱ្យភ្ញាក់ផ្អើលនៅទីនេះ។ សណ្ឋាគារនេះនឹងត្រូវសាងសង់ឡើងរវាងច្រាំងថ្មចោទសម្រាប់ភ្ញៀវដើម្បីទស្សនាទេសភាពភ្នំស្រស់ស្អាត។

#2 ផ្ទះរាងជាគូប នៅទីក្រុង Rotterdam ប្រទេសហូឡង់

មានផ្ទះចំនួន ៤០ នៅលើផ្លូវ Overblaak ក្នុងទីក្រុង Rotterdam ។ ផ្ទះដែលមានរាងចម្លែកទាំងនេះនឹងធ្វើឱ្យពិភពលោកទាំងមូលស្រឡាំងកាំង។ ផ្ទះនេះត្រូវបានសាងសង់ដោយស្ថាបត្យករម្នាក់ឈ្មោះ Piet Blom ជញ្ជាំងនិងបង្អួចទាំងអស់មានមុំ ៤៥ ដឺក្រេ យើងកំពុងឆ្ងល់ថាតើមនុស្សនឹងរស់នៅក្នុងផ្ទះប្រភេទនេះយ៉ាងដូចម្តេច!

#3 សំណង់ Atomium នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក

អ្នកដែលឃើញអាគារនេះប្រហែលជាគិតថាវាគ្រាន់តែជារូបចម្លាក់ធំធ្វើពីដែកប៉ុណ្ណោះ។ ប៉ុន្តែវាគឺជាអគារគួរឱ្យកត់សម្គាល់។ អ្នកអាចដើរតាមផ្លូវផ្សេងៗ ដើម្បីចូលទៅសារមន្ទីរវិទ្យាសាស្ត្រ Atomium បង្ហាញអាតូមដែកចំនួន ៩។

#4 មជ្ឈមណ្ឌល Heydar Aliyev នៅបាគូ ប្រទេសអាស៊ែបៃហ្សង់

មជ្ឈមណ្ឌល Heydar Aliyev គឺជាអាគារគួរឱ្យចាប់អារម្មណ៍និងល្បីល្បាញបំផុតនៅបាគូ ប្រទេសអាហ្សែបៃហ្សង់។ រចនាដោយស្ថាបត្យករស្រីដ៏ឆ្នើមម្នាក់។

#5 សារមន្ទីរ ArtScience នៅសិង្ហបុរី

សារមន្ទីរនេះគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ រូបរាងរបស់វាដូចជាផ្កាឈូក។ អគារខ្ពស់ ៗ ចំនួន ៣ នៅផ្នែកខាងក្រោយដែលមានទូកនៅពីលើនោះគឺអគារម៉ារីណាឆ្នេរខ្សាច់ដែលជាសណ្ឋាគារដ៏ប្រណិតនិងជាស្នាដៃស្ថាបត្យកម្មរបស់សិង្ហបុរី។

#6 Capital Gate នៅអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម

នៅរយៈកម្ពស់ ៥២០ ហ្វីតនិង ៣៥ ជាន់វាគឺជាអគារខ្ពស់ជាងគេមួយនៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេស។ កំពូលអគារនេះ ១៨ ដឺក្រេ (ប៉មភីសាមានត្រឹមតែ ៤ ដឺក្រេប៉ុណ្ណោះ) ។ ទីនេះត្រូវបានគេស្គាល់ថាជាប៉មអាប៊ូដាប៊ី។

#7 អគារ Markthal នៅទីក្រុង Rotterdam ប្រទេសហូឡង់

ទីផ្សារនេះគឺជាទីផ្សារដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ផ្សារនេះមានទីតាំងស្ថិតនៅខាងក្នុងអាគារលំនៅដ្ឋានក្នុងទំរង់សំខាន់បំផុត។ ផ្នែកខាងក្នុងនៃអគារនេះត្រូវបានតុបតែងដោយអ្នកឌីហ្សាញ Arno Coenen: ផ្លែឈើ បន្លែ ត្រី និងផ្កា។ នោះហើយជាមូលហេតុដែលមនុស្សខ្លះហៅផ្សារនេះថា Sistine Chapel នៃ Rotterdam ស្នាដៃសិល្បៈនេះត្រូវបានគេមើលឃើញនៅទីនេះ។

#8 វិចិត្រសាលសិល្បៈនៅហ្គ្រេស ប្រទេសអូទ្រីស

វិចិត្រសាលសិល្បៈទំនើបនេះមានឈ្មោះថា Alien ។ មនុស្សមួយចំនួនយល់ថាវាជាបេះដូងត្រីបាឡែន។ លើសពីនេះទៅទៀតអគារនេះមានពន្លឺនៅពេលយប់ផងដែរ។

ប្រភព៖ brightside

អត្ថបទដោយ៖ វីរៈ