ដាច់ចង្កេះ! នារីរូបស្រស់ម្នាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀនចំនួន ៤ គីឡូក្រាម!

ក្មេងស្រីរូបនេះត្រូវបានប៉ូលិសចាប់ខ្លួននៅពេលដែលនាងបានចូលប្រទេសវៀតណាមតាមព្រំដែនដោយខុសច្បាប់ដោយភ្ជាប់មកជាមួយម៉ាទឹកកកចំនួន ៣ គីឡូក្រាមនិងប្រភេទថ្នាំញៀនចំនួន ២.៩៨០ គ្រាប់។

វៀតណាម ៖ នាថ្ងៃទី ៣ មិថុនានេះ ទីភ្នាក់ងារស៊ើបអង្កេតប៉ូលីសខេត្តអានយ៉ាងបានឃុំខ្លួននារីរូបស្រស់ម្នាក់ឈ្មោះ Do Nhu Y ពាក់ព័ន្ធនឹងការជួញគ្រឿងញៀន (អាយុ ២៨ ឆ្នាំរស់នៅស្រុកង៉ុកហៀន ខេត្តកាម៉ៅ) ដើម្បីស៊ើបអង្កេតស្វែងរកបក្សពួកខុសច្បាប់នៃការជួញដូរគ្រឿងញៀន។ ។

DSC04830

កាលពីព្រឹកម្សិលមិញនៅឃុំខាន់អាន នគរបាលស្រុកអានភូ បានរកឃើញជនសង្ស័យម្នាក់ជិះម៉ូតូខុសច្បាប់ពីកម្ពុជាទៅវៀតណាម។

ប៉ូលីសបានឆែកឆេរនិងរកឃើញថាកាបូបស្ពាយរបស់នាងមានតែ ៣ កញ្ចប់តែនៅខាងក្នុងមានផ្ទុកនូវគ្រីស្តាល់ពណ៌សទម្ងន់ ៣ គីឡូក្រាមដែលសង្ស័យថាជាគ្រឿងញៀននិង ៤០ កញ្ចប់មានចំនួន ២.៩៨០ គ្រាប់ (ថ្លា) មានទំងន់ប្រហែល ១ គីឡូក្រាម។

IMG_1938

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News បន្ទាប់ពីត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប៉ូលីស នារីរូបស្រស់បានសារភាពថាគ្រីស្តាល់ពណ៌សនៅក្នុងកញ្ចប់តែ។ យោងទៅតាមសក្ខីកម្មរបស់នាង នាងត្រូវបានគេជួលឱ្យដឹកគ្រឿងញៀនខាងលើពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមិញដោយទទួលបានប្រាក់ ៥០០ ដុល្លារ៕

ប្រភព៖ Zing

អត្ថបទដោយ៖ ក្នុងស្រុក